ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសជំហបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលថៃ និងប្រទេសដទៃ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសជំហបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលថៃ និងប្រទេសដទៃ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បន្ទាយមានជ័យ ៖ ពីវេទិកាអធិបតី នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រកាសបញ្ជាក់អំពីគោលជំហរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនកិច្ចសហការ ក៏ដូចជាសហប្រតិបត្តិការបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលថៃ និងបណ្តាប្រទេសនានា ព្រមទាំងអង្គការស្ថាប័នជាតិ និងអន្តរជាតិ ជាដៃគូ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត។ នៅចំពោះមុខសមភាគីថៃ តំណាងដោយ ឯកឧត្តម ឈើតគាត អាត់ថាកន ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា និងអង្គពិធីដែលមានការចូលរួមពីមន្រ្តីជាន់ខ្ពស់កម្ពុជា-ថៃ និងតំណាងសង្គមស៊ីវិលជាតិ និងអន្តរជាតិពាក់ព័ន្ធនានា ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ប្តេជ្ញាទប់ស្កាត់ និងបង្ក្រាបអំពើទាំងនេះឱ្យបានកាន់តែខ្លាំងក្លាដោយមិនអនុញ្ញាតឱ្យជនល្មើសរួចខ្លួនឡើយ ហើយជនរងគ្រោះទាំងអស់ នឹងទទួលបានយុត្តិធម៌ និងសេវាគាំពារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងបរិយាប័ន្ន។ ឈរលើស្មារតីនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមគាំទ្រពីរាជរដ្ឋាភិបាលថៃ […]

ព័ត៌មានជាតិ

នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែតជួបពិភាក្សាការងារទ្វេភាគីរវាងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន

នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែតជួបពិភាក្សាការងារទ្វេភាគីរវាងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន (ទីក្រុងតូក្យូ) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តី នៃប្រទេសជប៉ុន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម គីស៊ីដា ហ្វូមីអូ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នៅប្រទេសជប៉ុន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ និងកិច្ចប្រជុំកិច្ចប្រជុំប្រមុខថ្នាក់ដឹកនាំនៃប្រទេសសមាជិកសហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ី (The Asia Zero Emission Community Leaders Meeting-AZEC) ព្រមទាំងបានសម្តែងនូវការអរគុណចំពោះប្រទេសកម្ពុជា ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិលើគ្រប់វិស័យ ហើយដែលចុងក្រោយនេះ គឺកិច្ចសហការរួមក្នុងការជួយបណ្ដុះបណ្ដាលដល់អ្នកជំនាញដោះមីនរបស់អ៊ុយក្រែន ។ ជាកិច្ចឆ្លើយតប សម្តេចធិបតី […]

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ ឯកឧត្តម អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ ឯកឧត្តម អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ (ទីក្រុងតូក្យូ) នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ (IMAMURA Masahiro) ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ បានអបអរសាទរចំពោះសម្តេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង ជានាយករដ្ឋមន្រ្តី និងបានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ជាសមាជិកសភា នៃសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពរបស់សម្ព័ន្ធសភា ដែលកន្លងមកបានសហការបំពេញការងារយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរជប៉ុន-កម្ពុជា ឱ្យកាន់តែស្អិតរមួតថែមទៀត […]

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបំភ្លឺភ្លើងខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ទីក្រុងតូក្យូ ប្រទេសជប៉ុន រសៀលថ្ងៃអាទិត្យទី17 ខែធ្នូ ឆ្នាំ2023នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបំភ្លឺភ្លើងខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ទីក្រុងតូក្យូ ប្រទេសជប៉ុន រសៀលថ្ងៃអាទិត្យទី17 ខែធ្នូ ឆ្នាំ2023នេះ។ #dolynews

ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា សម្រេចឲ្យប្រើប្រាស់ Logo ថ្មី ដែលមានរូប សម្តេច ហេង សំរិន, សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា និងការឃោសនាបោះឆ្នោត ។

គណបក្សប្រជាជនកម្ពុជា សម្រេចឲ្យប្រើប្រាស់ Logo ថ្មី ដែលមានរូប សម្តេច ហេង សំរិន, សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា និងការឃោសនាបោះឆ្នោត ។ #dolynews

ព័ត៌មានជាតិ

ប្រុងប្រយ័ត្នចំពោះបច្ចេកទេសថ្មី “Quishing” ដែលជនខិលខូចយកមកប្រើដើម្បីលួចបន្លំទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក!

ប្រុងប្រយ័ត្នចំពោះបច្ចេកទេសថ្មី “Quishing” ដែលជនខិលខូចយកមកប្រើដើម្បីលួចបន្លំទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក! បច្ចុប្បន្នយើងសង្កេតឃើញថាការប្រើប្រាស់ QR Code មានភាពពេញនិយមយ៉ាងខ្លាំង តួយ៉ាងការស្កេនទូទាត់ប្រាក់ បេីកតំណភ្ជាប់ ស្វែងរកទីតាំង ភ្ជាប់ Wi-Fi ឬទាញយកនូវកម្មវិធីផ្សេងៗ ។ល។ ត្បិតការស្កេន QR code មានភាពងាយស្រួលដល់អ្នកប្រើប្រាស់ ប៉ុន្តែវាក៏អាចក្លាយជាឧបករណ៍សម្រាប់ក្រុមឧក្រិដ្ឋជនប្រើប្រាស់ជាមធ្យោបាយក្នុងការវាយប្រហារលើទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់ផងដែរ។ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមបង្ហាញល្បិចឆបោកថ្មី ដែលក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាកំពុងប្រើប្រាស់ជាវិធីសាស្រ្តថ្មី ហៅថា “Quishing” “Quishing” គឺជាបច្ចេកទេសម្យ៉ាង ដែលកើតចេញពីការរួមបញ្ចូលគ្នានៃពាក្យ “QR” និង “Phishing”។ វាជាបច្ចេកទេសបង្កប់មេរោគ ឬលាក់តំណភ្ជាប់ដែលមានផ្ទុកមេរោគ Malware នៅក្នុង QR Code ក្នុងគោលបំណងលួច ឬចូលកាន់កាប់គណនីបណ្តាញសង្គម រួមមានគណនី Tiktok InstagramFacebook ជាដេីម។ មេរោគមួយចំនួនទៀត បានធ្វេីការលួចគណនីធានាគារ លេខកាតធានាគារ លួចទិន្នន័យ ចាក់សោរឯកសារ និងជម្រិតទារប្រាក់ជាដើម។ សូមប្រជាពលរដ្ឋគ្រប់រូបមេត្តាប្រុងប្រយ័ត្ន និងបង្កើនសុវត្ថិភាពឲ្យបានខ្ពស់បំផុតដោយអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖ 1 . ត្រួតពិនិត្យប្រព័ន្ធយទូរស័ព្ទដៃរបស់លោកអ្នក […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការរៀបចំឱ្យមានការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ គឺជាការរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ របស់រាជរដ្ឋាភិបាល

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការរៀបចំឱ្យមានការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ គឺជាការរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិស្តីពីចាស់ របស់រាជរដ្ឋាភិបាល ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ គឺជាការរួមចំណែកដល់ការអនុវត្ត “គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧- ២០២៣” របស់រាជរដ្ឋាភិបាល ដែលជាការគិតគូរដល់មនុស្សវ័យចាស់ តាមរយៈ ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ សំដៅធានា ឱ្យបាននូវសន្តិសុខ ប្រាក់ចំណូល, កាត់បន្ថយ ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់ប្រជាជនវ័យចាស់ ព្រមទាំងលើកកម្ពស់សុ ខុមាលភាពរបស់ពួកគាត់ ប្រកបដោយសមធម៌, ពង្រឹងសាមគ្គីភាព និងភាពសុខដុមរមនានៅក្នុង សង្គមជាតិ។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ ពានរង្វាន់ឯកឧត្តមបណ្ឌិត សោម ចិន តំណាងរាស្ត្រមណ្ឌលខេត្តកំពត អនុប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្លិបកីឡាប៊ូល និងប៉េតង់សន្តិភាព នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីលានប៊ូល […]

ព័ត៌មានជាតិ

ឯកឧត្តម គឹម ជាតិ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ឯកឧត្តម គឹម ជាតិ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ សូមបញ្ជាក់ផងដែរថា លោក កឹម ជាតិ កាលពីពេលថ្មីៗកន្លងទៅនេះ បានធ្លាយរឿងអាស្រូវមួយដែលក្រុមហ៊ុនលក់ស្រា ប្ដឹងទៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក្រោយលោកគៀបស៉ីលុយក្រុមហ៊ុន ចំនួន10ម៉ឺនដុល្លារ និងស្រាថ្លៃៗជាច្រើនដបទៀត។   បណ្ដឹងរបស់លោក កឹម ជាតិ ត្រូវបានក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវ និងស៉ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ហើយផ្ទេរភារកិច្ចពីអគ្គាធិការដ្ឋាន ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយរកឃើញរឿងវ៉ាវមួយចំនួនជាបទល្មើសព្រហ្មទណ្ឌ៕   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម គឺជាកិច្ចការដ៏មានសារៈសំខាន់មួយក្នុងការរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម គឺជាកិច្ចការដ៏មានសារៈសំខាន់មួយក្នុងការរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) បានគូសបញ្ជាក់ថា ការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម គឺជាកិច្ចការដ៏មានសារៈសំខាន់មួយក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ្គាឌិន ស៊ីឌី។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា ការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក៏អាចទប់ស្កាត់បានអំពើជួញដូរមនុស្ស និងពលកម្មលើកុមារ ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង (អនីតិជន) និងធានាបានការចូលរួមបោះឆ្នោត ស្របតាមលទ្ធិប្រជាធិបតេយ្យ ជាពិសេសកាត់បន្ថយហានិភ័យសង្គម ការលើកកម្ពស់យុត្តិធម៌ សមធម៌សង្គម សំដៅរួមចំណែករក្សាបាននូវសុខសន្តិភាព សន្តិសុខជាតិ ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គម។ ជាមួយគ្នានោះឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃសៅរ៍ ទី16 ខែធ្នូ ឆ្នាំ2023នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលឧបករណ៍វេជ្ជសាស្ត្រ និងកែវចិញ្ចឹមទារក ដើម្បីបម្រើការនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ឧបត្ថម្ភដោយ រ៉ូតថារី អន្តរជាតិ រ៉ូតថារីក្លឹប ភ្នំពេញសេនត្រល និងរ៉ូតថារីក្លឹប ប៉ាវឆឹង នៅទីស្តីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃសៅរ៍ ទី16 ខែធ្នូ ឆ្នាំ2023នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលឧបករណ៍វេជ្ជសាស្ត្រ និងកែវចិញ្ចឹមទារក ដើម្បីបម្រើការនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ឧបត្ថម្ភដោយ រ៉ូតថារី អន្តរជាតិ រ៉ូតថារីក្លឹប ភ្នំពេញសេនត្រល និងរ៉ូតថារីក្លឹប ប៉ាវឆឹង នៅទីស្តីការក្រសួងមហាផ្ទៃ ៕