នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២។ #dolynews
Month: December 2023
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសបណ្ដេញពីក្របខ័ណ្ឌ ប្រសិនមន្រ្តីក្រសួងមហាផ្ទៃរូបណាបានបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបន្តបើករត់ដោយមិនចូលសារភាព!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសបណ្ដេញពីក្របខ័ណ្ឌ ប្រសិនមន្រ្តីក្រសួងមហាផ្ទៃរូបណាបានបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបន្តបើករត់ដោយមិនចូលសារភាព! ខេត្តព្រះសីហនុ ៖ ពីវេទិកាអធិបតី នៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៨ ប្រារព្ធនៅក្រុងព្រះសីហនុ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទស បានប្រកាសអនុវត្តវិធានការបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង លើមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃរូបណា ទាំងមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបើបន្តបើកយានយន្តរត់គេចខ្លួនដោយមិនព្រមចូលសារភាពកំហុស។ ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានមានប្រសាសន៍ថា «ចំពោះអ្នកដែលបុករត់។ បុកជារឿងមួយ ប៉ុន្តែបើបុកហើយរត់ ខ្ញុំសូមប្ដេជ្ញាចិត្ត ឬមួយប្រកាសពីទីនេះទៅតែម្ដង បើខ្លួនជាសមត្ថកិច្ច ឬជាមន្រ្តីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ ហើយអត់មកសារភាពទេ ក្របខ័ណ្ឌខ្ញុំគិតថា មិនគួរទុកទេ។ យើងជាកម្លាំងប្រដាប់អាវុធ យើងត្រូវធ្វើជាគម្រូឱ្យប្រជាពលរដ្ឋមើល និងរៀនសូត្រតាម។ បើកាយវិការយើងមិនគួរឱ្យគេគោរព មិនគួរឱ្យគេធ្វើតាមផង ខ្ញុំគិតថា អាហ្នឹងមិនអាចទៅរួចទេ!»។ ការព្រមានបណ្ដេញពីក្របខ័ណ្ឌលើមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃដែលគ្មានទំនួលខុសត្រូវលើករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត សង្កត់ធ្ងន់ បន្ទាប់ពីបានទាញចំណាប់អារម្មណ៍អង្គពិធីអំពីករណីគ្រោះថ្នាក់ចរាចរណ៍នាមួយរយៈចុងក្រោយ ដែលជនបង្កបានព្យាយាមបើករត់ ហើយបន្តគេចខ្លួន។ ឯកឧត្តមបន្ថែមថា «ទទួលស្គាល់ថា បើគាត់នៅ សុវត្ថិភាពគាត់អាចមានហានិភ័យខ្ពស់ […]
លោកបណ្ឌិត ទូច វណ្ណៈ ៖ ការកៀរគរអង្គភាពសារព័ត៌មាន ចូលជាសមាជិក IPA ដើម្បីរួមគ្នាពង្រឹងការផ្សព្វផ្សាយនៅកម្ពុជា និងផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ឱ្យកាន់តែទូលំទូលាយ
លោកបណ្ឌិត ទូច វណ្ណៈ ៖ ការកៀរគរអង្គភាពសារព័ត៌មាន ចូលជាសមាជិក IPA ដើម្បីរួមគ្នាពង្រឹងការផ្សព្វផ្សាយនៅកម្ពុជា និងផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ឱ្យកាន់តែទូលំទូលាយ ព្រៃវែង ៖ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានគូសបញ្ជាក់ថា ការកៀរគរអង្គភាពសារព័ត៌មាននានា ចូលជាសមាជិករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា IPA គឺដើម្បីរួមគ្នាពង្រឹងការផ្សព្វផ្សាយនៅកម្ពុជា ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត អញ្ជើញជាអធិបតីពិធីប្រកាសក្រុមការងារចុះជួយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តព្រៃវែង នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង។ ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ទូច វណ្ណៈ បានគូសបញ្ជាក់ដែរថា អង្គភាពសារព័ត៌មាន ដែលជាសមាជិករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ឱ្យបានទូលំទូលាយ ដើម្បីបង្ហាញឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក៏ដូចជាអន្តរជាតិ បានឃើញ បានដឹងពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ ក្នុងការបម្រើប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ ជាមួយគ្នានោះ អង្គភាពសារព័ត៌មាន […]
រយៈពេល១សប្ដាហ៍ ក្រសួងមហាផ្ទៃ បំបែកសំណុំរឿងគ្រឿងញៀនធំៗ ចំនួន ៣ ក្នុងចំណោម ១៣៤ករណី ឃាត់ខ្លួនជនសង្ស័យ ៣១០នាក់
រយៈពេល១សប្ដាហ៍ ក្រសួងមហាផ្ទៃ បំបែកសំណុំរឿងគ្រឿងញៀនធំៗ ចំនួន ៣ ក្នុងចំណោម ១៣៤ករណី ឃាត់ខ្លួនជនសង្ស័យ ៣១០នាក់ ភ្នំពេញ ៖ ក្នុងរយៈពេល ១សប្ដាហ៍ គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ យ៉ាងហោចណាស់មានជនសង្ស័យ ៣១០នាក់ ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន ១៣៤ករណី។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ (សុខៈ) បញ្ជាក់ថា នេះជាលទ្ធផលទូទាំងប្រទេស ដែលសមត្ថកិច្ចគ្រប់ផ្នែកសំខាន់ៗ នៃក្រសួងមហាផ្ទៃ បានប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ និងស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់។ តាមការសរុបរបាយការណ៍ប្រចាំសប្ដាហ៍របស់អ្នកនាំពាក្យរងរូបនេះ ជនសង្ស័យទាំង ៣១០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទាំង ១៣៤ករណីនេះ ភាគច្រើនគឺក្នុងកម្រិតបទល្មើសធន់ល្មម ដោយសមត្ថកិច្ចនៅតែបន្តតាមដាន បំបែកសំបុក បណ្ដាញ និងមេក្លោង តាមជំនាញនិងច្បាប់។ បន្ថែមពីលើនេះ តាមការសរុបរបាយការណ៍ប្រចាំសប្ដាហ៍របស់អ្នកនាំពាក្យរងរូបនេះ មានករណីបង្ក្រាបទ្រង់ទ្រាយធំ ចំនួន ៣ករណី របាយការណ៍នៅថ្ងៃទី២១ ខែធ្នូ ដែល ២ករណី កើតនៅរាជធានីភ្នំពេញ […]
ស្លាប់ ៦៩នាក់ របួស ២៤៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រឹមតែជិត២សប្ដាហ៍ប៉ុណ្ណោះ
ស្លាប់ ៦៩នាក់ របួស ២៤៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រឹមតែជិត២សប្ដាហ៍ប៉ុណ្ណោះ ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងថា របាយការណ៍ក្រសួងមហាផ្ទៃ រយៈពេល ២សប្តាហ៍នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន ១៤៩ករណី ដែលបណ្ដាលឱ្យស្លាប់ ចំនួន ៦៩នាក់ និងរងរបួស ចំនួន ២៤៨នាក់ ក្នុងវិសាលភាពទូទាំងប្រទេស គិតពីថ្ងៃទី១០ មកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាវិញ្ញាសាចំពោះមុខ ជាពិសេសកើតលើអ្នកប្រើប្រាសម៉ូតូតងគ្រោះច្រើនជាងគេ។ ហេតុនេះហើយបានជាឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បញ្ហាចរាចរណ៍ជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៧នេះ។ ជាបន្តបន្ទាប់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី តែងដាក់គោលការណ៍អនុវត្តដល់អង្គភាពជំនាញជាប្រចាំ។ លោកបណ្ឌិត ទូច សុឃៈ បានបន្តទៀតថា ចំនួនអ្នកស្លាប់ និងរងរបួសនៅតែបន្តកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះបណ្ដាលមកពីការបើកបរធ្វេសប្រហែស បើកបរក្នុងស្ថានភាពស្រវឹង បើកបរលើសល្បឿនកំណត់ ធ្វេសប្រហែស មើលស្រាលស្ថានការណ៍ […]
ទីបំផុត! ជនបង្កបើករថយន្ដ Jeep បុកបុរសម្នាក់.ស្លា…ប់..នៅខណ្ឌទួលគោក បានចូលសារភាពកំហុសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ
ទីបំផុត! ជនបង្កបើករថយន្ដ Jeep បុកបុរសម្នាក់.ស្លា…ប់..នៅខណ្ឌទួលគោក បានចូលសារភាពកំហុសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ គួររំលឹកផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបំបែកជាបួនលេខ៣១៧ កែងជាមួយផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូឃ្លីក ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1 DF-5396 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីលិចទៅកើត ចំណែករថយន្តម៉ាក Jeep Gladiator ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បានបើកបរក្នុងល្បឿនលឿនតាមបណ្តោយផ្លូវលេខ៣១៧ ទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូបានបើកឆ្លងផ្លូវបំបែក ស្របពេលនោះរថយន្តបើកលឿនបោះពួយទៅបុកម៉ូតូពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូ ខ្ទាតចេញពីម៉ូតូបែកក្បាលស្លាប់ ចំណែករថយន្តនៅមានល្បឿនបានអូសម៉ូតូរបស់ជនរងគ្រោះជាប់ខាងក្រោមរថយន្ត ទើបអ្នកបើកទុករថយន្តចោលហើយគេចខ្លួនបាត់៕ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ គោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ គោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា គោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា គឺពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ចំនួន ១ ៥០០នាក់ នៅក្នុងស្រុកកំចាយមារ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា តាមរយៈគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋ នឹងទទួលបានការគាំពារសុខភាពពីរាជរដ្ឋាភិបាល ដោយមិនគិតថ្លៃ ដូចជា៖ សេវាពិគ្រោះជំងឺ សេវាពន្យារកំណើត សេវាសម្រាកព្យាបាល សេវាសង្គ្រោះបន្ទាន់ សេវាព្យាបាលវះកាត់តូចធំ និងសេវាផ្សេងៗទៀត។ […]