សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អបអរសាទរ ខួបលើកទី8 នៃការដាក់បញ្ចូល ល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិភណ្ឌពិភពលោក 2 ធ្នូ 2015 ~ 2 ធ្នូ 2023 #dolynews
Month: December 2023
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្តអនុវត្តគោលការណ៍សុវត្ថិភាពបី
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្តអនុវត្តគោលការណ៍សុវត្ថិភាពបី ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំរុញឲ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្តអនុវត្តគោលការណ៍សុវត្ថិភាពបី ដែលរួមមាន ៖ ទី១. ធ្វើឱ្យអ្នកប្រើប្រាស់ផ្លូវមានសុវត្ថិភាព ទី២. ធ្វើឲ្យផ្លូវមានសុវត្ថិភាព និងទី៣. ធ្វើឲ្យយាន្តជំនិះមានសុវត្ថិភាព។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីផ្សព្វផ្សាយផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ នេះ ជាឯកសារគោលដ៏មានសារសំខាន់សម្រាប់តម្រង់ទិសការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យបានសម្រេចជោគជ័យតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ពីគ្រប់មជ្ឈដ្ឋាន បណ្តាញសារព័ត៌មាននានា អង្គការជាតិ អន្តរជាតិ រោងចក្រ សហគ្រាស ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននានា និងវិស័យឯកជន ដែលបានចូលរួមយ៉ាងសកម្មក្នុងចលនាសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមការអំពាវនាវ […]