សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី2 ខែវិច្ឆិកា ឆ្នាំ2023នេះ រាជធានីភ្នំពេញ និងបណ្តាខេត្តនៅទិសខាងត្បូង ទិសខាងកើតជាប់នឹងប្រទេសវៀតណាម អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានលាយឡំផ្គររន្ទះ ជាមួយទំហំទឹកភ្លៀងធ្លាក់គ្រប់ដណ្តប់លើផ្ទៃដីពី30 ទៅ40 % ខណៈបណ្តាខេត្តទិសខាងជើង ទិសឦសាន និងបណ្តាខេត្តនៅជាប់សមុទ្ធ អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់កម្រិតតិចតួច៕ #dolynews
Month: November 2023
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញការធ្វើកំណែទម្រង់ច្រកចេញចូលតែមួយ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព!
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញការធ្វើកំណែទម្រង់ច្រកចេញចូលតែមួយ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព! បាត់ដំបង ៖ ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តបាត់ដំបង និងអង្គភាពចំណុះរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា ច្រកចេញចូលតែមួយជាអាទិភាពមួយដែល សម្ដេចធបិតីនាយករដ្ឋមន្ត្រី ផ្ដោតការយកចិត្តដាក់។ ដូច្នេះ ក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្ដម ជំរុញលើកទឹកចិត្តដល់រដ្ឋបាលខេត្ត និងអង្គភាពច្រកចេញចូលតែមួយផ្ទាល់ គប្បីយកចិត្តទុកដាក់ក្នុងប្រតិបត្តិការរបស់ខ្លួនជាអ្នកផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ឯកឧត្ដមអភិសន្តិបណ្ឌិត បន្តទៀតថា កំណែទម្រង់លើការងារច្រកចេញចូលតែមួយត្រូវចាប់ផ្ដើមធ្វើ ដោយចាប់ផ្ដើមពីដើមទីនេះទៅ មិនអាចអូសបន្លាយពេលនោះទេ ព្រោះការវិវត្តនៃបច្ចេកវិទ្យាផង ពិសេសតម្រូវការរបស់ប្រជាពលរដ្ឋជាត្រីមុខ ដែលកំពុងមានសន្ទុះគាំទ្រការផ្ដល់សេវារបស់មន្ត្រីជាប្រតិបត្តិករ។ ក្នុងនោះភាពងាយស្រួលនៃការទទួលសេវា ជាគន្លឹះដែលត្រូវដោះស្រាយ ពោលគឺសម្រួចយន្តការផ្ដល់សេវាឱ្យបានកាន់តែច្រើននិងលឿនរហ័សតាមប្រព័ន្ធឌីជីថល។ ក្រោយពីបានពិនិត្យច្រកចេញចូលតែមួយខេត្តបាត់ដំបង ឯកឧត្ដមអភិសន្តិបណ្ឌិត កត់សម្គាល់ឃើញថា ដំណើរការបានល្អប្រសើរបន្តិចម្ដងៗ តែក៏ពុំត្រូវស្កប់ស្កល់នឹងអ្វីដែលទទួលបាននាពេលនេះត្រឹមប៉ុណ្ណឹងនោះទេ។ ឯកឧត្ដម លើកទឹកដល់រដ្ឋបាលខេត្ត និងអង្គភាពច្រកចេញចូលតែមួយ បន្តសិក្សាស្រាវជ្រាវដកស្រង់បញ្ហាខ្វះចន្លោះនានាដើម្បីរកមូលហេតុនៃដំណើររអាក់រអួលក្នុងការផ្ដល់ជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃ ក៏នឹងបន្តសិក្សាដូចគ្នា រួមជាមួយក្រសួងស្ថាប័នវិស័យផ្សេងៗ ថាតើសេវាអ្វីខ្លះទៀត ដែលគួរទម្លាក់ទៅថ្នាក់ក្រោមជាតិ ។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឲ្យមន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត យកចិត្តទុកដាក់លើបញ្ហាជាអត្ថិភាព ចំនួន ៤ធំៗ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឲ្យមន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត យកចិត្តទុកដាក់លើបញ្ហាជាអត្ថិភាព ចំនួន ៤ធំៗ បន្ទាយមានជ័យ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញទៅកាន់មន្រ្តីមានសមត្ថកិច្ចទាំងអស់ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវយកចិត្តទុកដាក់លើបញ្ហាជាអត្ថិភាព ចំនួន ៤ធំៗ ស្របពេលច្រកទ្វារអន្តរជាតិមួយនេះ កំពុងធ្វើកំណែទម្រង់បង្កើនការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលជាប្រភពចំណូលសេដ្ឋកិច្ចជាតិ បានពីវិស័យទេសចរណ៍ ធុរកិច្ច និងវិស័យផ្សេងៗទៀត។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ កំពុងទទួលលំហូរភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ការដឹកទំនិញចេញចូល ដែលតម្រូវឱ្យមន្រ្តីផ្តល់សេវាកម្ម ត្រូវយកចិត្តទុកដាក់បង្កើនការផ្តល់សេវាប្រកបដោយស្នាមញញឹមរាក់ទាញ បង្កើនសមត្ថភាពផ្តល់សេវារហ័សទាន់ចិត្តប្រកបដោយទំនុកចិត្ត មានសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរសម្រាប់ភ្ញៀវ។ ថ្លែងចំពោះមុខមន្រ្តីនាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច វីត
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច វីត ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា អាយប៉ា បានអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច វីត ដើម្បីបង្កើតភាពជាដៃគូសហការ។ ពិធីចុះអនុស្សរណៈនៃយោគយល់គ្នានេះ ចុះហត្ថលេខាដោយលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោក LI YANHUI នាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច វីត នៅសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច វីត ស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម យៀកថៃ មហាវិថីព្រះនរោត្តម ខណ្ឌចំការមន។ សូមបញ្ជាក់ជូនថា អនុស្សរណៈ នៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗរួមមាន ៖ ទី១. សហការគ្នាដោយឈរលើស្មារតីភាពជាដៃគូ ដើម្បីផលប្រយោជន៍រួម ទី២. ស្វែងរកគម្រោងអភិវឌ្ឍនានាដែលផ្តល់ផលប្រយោជន៍រួម ទី៣. បំពេញឲ្យគ្នានូវរាល់តម្រូវការចាំបាច់ ទៅតាមលទ្ធភាព ទី៤. រក្សាផលប្រយោជន៍ជូនគ្នាដោយភាពស្មោះត្រង់ ទី៥. រក្សាតម្លៃ កិត្តិយស […]
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមុខងារសាធារណៈ រៀបចំជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន 250នាក់ សម្រាប់ប្រភេទក្របខណ្ឌ ក, ខ, គ ដែលមានជំនាញ/ឯកទេសកសិកម្ម ចាប់ពីវិញ្ញាបនបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ឲ្យចូលបម្រើការងារនៅតាមឃុំ ស្រុក ខេត្ត ក្នុងក្របខណ្ឌក្រសួងកសិកម្ម កាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង ផុតកំណត់ត្រឹមថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2023 វេលាម៉ោង 17និង00នាទីរសៀលជាកំហិត៕
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមុខងារសាធារណៈ រៀបចំជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន 250នាក់ សម្រាប់ប្រភេទក្របខណ្ឌ ក, ខ, គ ដែលមានជំនាញ/ឯកទេសកសិកម្ម ចាប់ពីវិញ្ញាបនបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ឲ្យចូលបម្រើការងារនៅតាមឃុំ ស្រុក ខេត្ត ក្នុងក្របខណ្ឌក្រសួងកសិកម្ម កាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង ផុតកំណត់ត្រឹមថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2023 វេលាម៉ោង 17និង00នាទីរសៀលជាកំហិត៕ #dolynews