ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញពីភាពអស្ចារ្យនៃអគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ភ្នំពេញ ៖ អគារទីស្តីការថ្មី នៃក្រសួងមហាផ្ទៃ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាទីស្តីការក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានថ្លែងជម្រាបជូនសម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏ដូចជាអង្គពិធីទាំងមូល បានបញ្ជាក់ថា អគារទីស្តីការថ្មីក្រសួងមហាផ្ទៃ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ហើយបើគិតមកទល់ថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ មានរយៈពេល ១ឆ្នាំ ៣៦០ថ្ងៃគត់។ របាយការណ៍ដដែល ឯកឧត្តមអភិសន្តិបណ្ឌិត បន្តថា អគារទីស្ដីការថ្មីនៃក្រសួងមហាផ្ទៃនេះ បែរមុខទៅទិសខាងកើត ស្របតាមមហាវិថីព្រះនរោត្តម ចំទន្លេធំៗទាំង៤ […]
Month: November 2023
នាព្រឹកថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ
នាព្រឹកថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ ៃៃ រាជធានីភ្នំពេញ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅទីស្តីការ ក្រសួងមហាផ្ទៃ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ”អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ មានទំហំ153ម៉ែត្រ គុណនឹង 83ម៉ែត្រ មានកម្ពស់ 9ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចផ្ទុករថយន្តបានចំនួន 330គ្រឿង អគារនេះមានរាងជាចតុកោណព្នាយ កែងស្មើជ្រុង និងជាសំណង់ស្ថាបត្យកម្មក្លាសិក រចនាប័ទ្មខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួន5 តាមលំនាំប្រាសាទអង្គរវត្តកំពូល5 និងជាអគាររដ្ឋបាលធំជាងគេនៅកម្ពុជា”។ #dolynews
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង្ដ ជួនណារ៉ុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាសន៍យ៉ាងដូច្នេះថា បេក្ខជនប្រឡងបាក់ឌុប ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងធ្លាក់ដោយស្វ័យប្រវត្តិបើរកឃើញលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិក និងសំណៅឯកសារផ្សេងៗ នៅក្នុងបន្ទប់ប្រឡង ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការប្រឡង។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង្ដ ជួនណារ៉ុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាសន៍យ៉ាងដូច្នេះថា បេក្ខជនប្រឡងបាក់ឌុប ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងធ្លាក់ដោយស្វ័យប្រវត្តិបើរកឃើញលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិក និងសំណៅឯកសារផ្សេងៗ នៅក្នុងបន្ទប់ប្រឡង ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការប្រឡង។ #dolynews
ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរខួបទី១១ ថ្ងៃនៃការផ្លាស់ប្តូរឈ្មោះសមាគមយុវជនកម្ពុជា មកជា សហភាពសហព័ន្ធយុវជនកម្ពុជា!
ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរខួបទី១១ ថ្ងៃនៃការផ្លាស់ប្តូរឈ្មោះសមាគមយុវជនកម្ពុជា មកជា សហភាពសហព័ន្ធយុវជនកម្ពុជា! យើងខ្ញុំជាយុវជនបន្តវេន ប្តេជ្ញាបន្តបុព្វហេតុជាតិមាតុភូមិ ក្រោមស្មារតី ២ ធ្នូ ដែលបានចាប់បដិសន្ធិឡើងកាលពី ៤៥ ឆ្នាំមុន។ ក្រុមគ្រួសារ ស.ស.យ.ក. បានរីកលូតលាស់ឥតឈប់ឈរ ហើយបាន និងកំពុងចូលរួមវំណែកយ៉ាងសកម្មក្នុងការបំរើសង្គមជាតិ តាមរយៈបេសកកម្មជាច្រើនរបស់ខ្លួន ក្រោមម្លប់នៃសន្តិភាព។ សូមសមាជិក សមាជិកា ទាំងអស់ ចូលរួមបង្ហាញមោទនភាព ក្នុងនាមជាសមាជិក ស.ស.យ.ក. ទាំងអស់គ្នា! #dolynews
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ៖ ករណីរកឃើញមន្ត្រីនគរបាលរូបណាជាប់ទាក់ទិននឹងបទល្មើសគ្រឿងញៀន ត្រូវអនុវត្តវិន័យយ៉ាងតឹងរឹងបំផុត និងអាចបណ្តេញចេញពីក្របខណ្ឌ
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ៖ ករណីរកឃើញមន្ត្រីនគរបាលរូបណាជាប់ទាក់ទិននឹងបទល្មើសគ្រឿងញៀន ត្រូវអនុវត្តវិន័យយ៉ាងតឹងរឹងបំផុត និងអាចបណ្តេញចេញពីក្របខណ្ឌ បាត់ដំបង ៖ ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មេបញ្ជាការវរព្រំដែន អធិការ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា រាល់ការបំពេញភារកិច្ច គប្បីចៀសឲ្យឆ្ងាយកុំពាក់ព័ន្ធនឹងគ្រឿងញៀន ករណីរកឃើញមន្ត្រីនគរបាលរូបណារូបណាជាប់ទាក់ទិននឹងបទល្មើសគ្រឿងញៀន ត្រូវអនុវត្តវិន័យយ៉ាងតឹងរឹងបំផុត និងអាចបណ្តេញចេញពីក្របខណ្ឌទៀតផង។ ឯកឧត្តមអភិសន្តិបណ្ឌិត បន្តទៀតថា កងកម្លាំងនគរបាលជាតិ ខុសពីប្រជាពលរដ្ឋធម្មតា ដែលត្រូវគោរពវិន័យ អនុវត្តបទបញ្ជា និងបំពេញតួនាទីភារកិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ជាពិសេសការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បន្តទៀតដែរថា ដោយសារការវិវត្តនៃសង្គម ក្នុងនាមកងកម្លាំងនគរបាល គប្បីផ្ដោតការយកចិត្តទុកដាក់លើបទល្មើសមួយចំនួនដែលកំពុងកើតមាន ជាអាទិ៍ បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទូទៅគ្រប់ប្រភេទ បញ្ហាក្មេងទំនើង និងបញ្ហាចរាចរណ៍។ ពិសេសជាងនេះការជួញដូរផ្លូវភេទ ការជួញដូរមនុស្ស ដែលស្នងការដ្ឋាននគរបាល គួរពិនិត្យលទ្ធភាពបង្កើតយន្តការផ្សព្វផ្សាយអំពីគ្រោះថ្នាក់ ឧបាយកល […]
នាព្រឹកថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2023 នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល
នាព្រឹកថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2023 នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ តាមការឲ្យដឹងពីឯកឧត្តមបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងជំនួបនាព្រឹកនេះ មានកម្មករនិយោជិតចំនួន ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល។ ក្នុងជំនួបនេះ ក៏មានកម្មការិនីមានផ្ទៃពោះចូលរួមចំនួន ៦៥៣នាក់។ រោងចក្រ សហគ្រាសទាំង២៩នេះ រួមមាន៖ រោងចក្រកាត់ដេរចំនួន២០, រោងចក្រផលិតផលធ្វើដំណើរ និងកាបូបចំនួន៣, រោងចក្រផលិតស្បែកជើងចំនួន២, បោកគក់សម្លៀកបំពាក់ចំនួន២, ប៉ាក់លើសម្លៀកបំពាក់ចំនួន១, បោះពុម្ពលើសម្លៀកបំពាក់ចំនួន១។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចុះជួបសំណេះសំណាលផ្ទាល់ជាមួយកម្មករ និយោជិត គឺដើម្បីស្វែង យល់ពីសុខទុក្ខរបស់កម្មករ និយោជិត និងផ្សព្វផ្សាយពីគោលនយោបាយរបស់រដ្ឋាភិបាល […]