ព័ត៌មានជាតិ

នាព្រឹកថ្ងៃសុក្រទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩​ វិច្ឆិកា ២០២៣)”​ នៅបញ្ជាការដ្ឋានទ័ពពិសេស។

នាព្រឹកថ្ងៃសុក្រទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩​ វិច្ឆិកា ២០២៣)”​ នៅបញ្ជាការដ្ឋានទ័ពពិសេស។ #dolynews

ព័ត៌មានជាតិ

ឆ្លើយតបចំពោះលិខិតចំហរបស់លោក David Whitehouse ពាក់ព័ន្ធនឹង និក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ (ចេញផ្សាយនៅក្នុងទស្សនាវដ្តី the Diplomat ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣)

ឆ្លើយតបចំពោះលិខិតចំហរបស់លោក David Whitehouse ពាក់ព័ន្ធនឹង និក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ (ចេញផ្សាយនៅក្នុងទស្សនាវដ្តី the Diplomat ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣) ជូនលោក David Whitehouse ÷ ១. ខ្ញុំសូមអរគុណ ចំពោះបំណងរបស់លោក ក្នុងការស្វែងរក និក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ, បើទោះបីជាខ្ញុំនៅតែមិនយល់ច្បាស់អំពីបំណងពិតប្រាកដរបស់លោកក្នុងការស្នើសុំនោះ ក៏ដោយ។ ២. ខ្ញុំពិតជាសោកស្តាយ នៅពេលដែលបានដឹងថាលោកមានការលំបាក ក្នុងការស្នើសុំសេចក្តីចម្លងនិក្ខេបបទថ្នាក់បណ្ឌិតនេះ ពីសាកលវិទ្យាល័យ Bristol ។ ខ្ញុំមិនបានដឹងអំពីគោលការណ៍ ឬបទប្បញ្ញត្តិរបស់សាកលវិទ្យាល័យ ពាក់ព័ន្ធនឹងការគ្រប់គ្រងឬចែកចាយឯកសារស្រាវជ្រាវរបស់និស្សិត ដូចជានិក្ខេបបទរបស់ខ្ញុំនេះទេ។ តាមការចងចាំរបស់ខ្ញុំ គឺខ្ញុំមិនដែលបានស្នើសុំឱ្យសាកលវិទ្យាល័យ Bristol រក្សានិក្ខេបបទនេះជាការសម្ងាត់នោះឡើយ។ ៣. ខ្ញុំក៏គ្មានហេតុផលណាមួយ ក្នុងការរក្សានិក្ខេបបទរបស់ខ្ញុំជាការសម្ងាត់ដែរ ។ និក្ខេបបទនេះ ជាលទ្ធផលដែលកើតចេញពីការសិក្សាស្រាវជ្រាវ និងការវិភាគជាច្រើនឆ្នាំ រួមទាំងការពិគ្រោះយោបល់ជាប្រចាំ ជាមួយលោកទីប្រឹក្សារបស់ខ្ញុំ (គឺ លោកសាស្រ្តាចារ្យ Jonathan Temple)។ សមិទ្ធផលនេះក៏បានឆ្លងការការពារ នៅចំពោះមុខគណៈកម្មការសាស្ត្រាចារ្យ ដើម្បីទទួលបានការឯកភាពចុងក្រោយ ។ ៤. […]

ព័ត៌មានជាតិ

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ -៩ វិច្ឆិកា ២០២៣) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង។

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ -៩ វិច្ឆិកា ២០២៣) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង។ ទិវាបុណ្យឯករាជ្យជាតិជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) នៅវិមានឯករាជ្យ។ ក្នុងឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ថ្វាយកម្រងផ្កានិងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប ព្រមទាំងបានបន្តអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ថ្វាយកម្រងផ្កានិងគោរពព្រះវិញ្ញាណក្ខន្ធនៅសិលាចារឹកព្រះរាជបណ្តាំ ស្ថិតនៅសួនច្បារព្រះបរមរតនកោដ្ឋ មុខព្រះបរមរាជវាំង ផងដែរ៕ #dolynews

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់ក្រសួងអប់រំយុវជននិងកីឡា ស្ដីពីការ ប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នឹងធ្វើឡើងនៅថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2023 សម្រាប់រាជធានីភ្នំពេញនៅថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2023 និងសម្រាប់នៅតាមបណ្ដាខេត្ត ជាមួយគ្នានោះដែរក្រសួងក៏នឹងផ្សាយលើបណ្ដាញសង្គម (FACEBOOK MOEYS CAMBODIA) ផងដែរ។

សេចក្ដីជូនដំណឹង របស់ក្រសួងអប់រំយុវជននិងកីឡា ស្ដីពីការ ប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នឹងធ្វើឡើងនៅថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2023 សម្រាប់រាជធានីភ្នំពេញនៅថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2023 និងសម្រាប់នៅតាមបណ្ដាខេត្ត ជាមួយគ្នានោះដែរក្រសួងក៏នឹងផ្សាយលើបណ្ដាញសង្គម (FACEBOOK MOEYS CAMBODIA) ផងដែរ។   #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2023 នេះ ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី7 នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំគណៈរដ្ឋមន្ត្រី (វិមានសន្តិភាព)។

នាព្រឹកថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2023 នេះ ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី7 នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំគណៈរដ្ឋមន្ត្រី (វិមានសន្តិភាព)។   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ប្តេជ្ញាបន្តយន្តការលើកកម្ពស់សុខុមាលភាពប្រជាជននិងសិទ្ធិកុមារនៅកម្ពុជា!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ប្តេជ្ញាបន្តយន្តការលើកកម្ពស់សុខុមាលភាពប្រជាជននិងសិទ្ធិកុមារនៅកម្ពុជា! ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតជូនលោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ព្រមទាំងលោកបណ្ឌិត Will Parks នាយកប្រចាំប្រទេសកម្ពុជា របស់អង្គការ Unicef ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា គម្រោងលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងគម្រោងកិច្ចការពារកុមារ ដែលអង្គការ Unicef បាន និងកំពុងអនុវត្តជាមួយក្រសួងមហាផ្ទៃ ជាគម្រោងដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ស្របតាមមុំទី៣ យុទ្ធសាស្ត្រទី១ នៃយុទ្ធសាស្ត្របញ្ចកោណ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងសិទ្ធិកុមារ ក្នុងគោលបំណងគាំពារ និងលើកកម្ពស់សិទ្ធិកុមារ តាមរយៈគោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ក៏ដូចជាកិច្ចសហការភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលនានា។ លោកស្រី Ann Marie SKELTON […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2023នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី7 នៃរដ្ឋសភា នៅវិមានសន្តិភាព ។

នាព្រឹកថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2023នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី7 នៃរដ្ឋសភា នៅវិមានសន្តិភាព ។   #dolynews

ព័ត៌មានជាតិ

ពិតជាគួរឱ្យគោរពស្រឡាញ់ខ្លាំងណាស់ចំពោះឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី7 ខែវិច្ឆិកា ឆ្នាំ2023នេះ ឯកឧត្តមអញ្ជើញទៅទទួលទានអាហារថ្ងៃត្រង់បែបសាមញ្ញជាមួយនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅអាហារដ្ឋានជាន់ផ្ទាល់ដី នៃទីស្តីការក្រសួងមហាផ្ទៃ ដែលមានទាំងរសជាតិ សេវាកម្ម និងបរិយាកាស ភាពល្អប្រសើរ ជាពិសេសចំណេញទាំងពេលវេលាបម្រើការងារទៀតផង។

ពិតជាគួរឱ្យគោរពស្រឡាញ់ខ្លាំងណាស់ចំពោះឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី7 ខែវិច្ឆិកា ឆ្នាំ2023នេះ ឯកឧត្តមអញ្ជើញទៅទទួលទានអាហារថ្ងៃត្រង់បែបសាមញ្ញជាមួយនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅអាហារដ្ឋានជាន់ផ្ទាល់ដី នៃទីស្តីការក្រសួងមហាផ្ទៃ ដែលមានទាំងរសជាតិ សេវាកម្ម និងបរិយាកាស ភាពល្អប្រសើរ ជាពិសេសចំណេញទាំងពេលវេលាបម្រើការងារទៀតផង។   #dolynews

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ និងឯកឧត្តម នូ សាខន អញ្ជើញចូលរួមក្នុង មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី70 បុណ្យឯករាជ្យជាតិ 9វិច្ឆិកា ។

ឯកឧត្តម គង់ សោភ័ណ្ឌ និងឯកឧត្តម នូ សាខន អញ្ជើញចូលរួមក្នុង មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី70 បុណ្យឯករាជ្យជាតិ 9វិច្ឆិកា កណ្ដាល : នាព្រឹកថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំមន្ត្រីរាជការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ អង្គភាពជុំវិញខេត្ត បានប្រារព្វនូវមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី70 នៃទិវាបុណ្យឯករាជ្យជាតិ 9វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ2023 ស្ថិតក្នុងបរិវេណសាលាខេត្ត។ គួរបញ្ជាក់ផងដែរថាព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា”៕   #dolynews