ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធនឹងការចែករំលែកក្នុងបណ្តាញផ្សព្វផ្សាយសង្គមនូវវីដេអូខ្លីថតនៅប្រាសាទអង្គរ ដែលមានរូបភាពខ្លឹមសារប៉ះពាល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា។

សេចក្តីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធនឹងការចែករំលែកក្នុងបណ្តាញផ្សព្វផ្សាយសង្គមនូវវីដេអូខ្លីថតនៅប្រាសាទអង្គរ ដែលមានរូបភាពខ្លឹមសារប៉ះពាល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា។ #dolynews

ព័ត៌មានជាតិ

លោកបណ្ឌិត ទូច វណ្ណៈ និងលោកស្រី ដឹកនាំក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដង្ហែកឋិនទានសាមគ្គីវេរប្រគេនព្រះសង្ឃនៅវត្តថ្លាវ ក្នុងស្រុកស្វាយអន្ទរ

លោកបណ្ឌិត ទូច វណ្ណៈ និងលោកស្រី ដឹកនាំក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដង្ហែកឋិនទានសាមគ្គីវេរប្រគេនព្រះសង្ឃនៅវត្តថ្លាវ ក្នុងស្រុកស្វាយអន្ទរ ព្រៃវែង ៖ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកស្រី ហោ វ៉ាន់នី ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានចូលរួមដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តពោធិដ្ឋាន ហៅវត្តថ្លាវ ស្ថិតក្នុងភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ។ ក្នុងឱកាសនោះ លោកបណ្ឌិត ទូច វណ្ណៈ និងលោកស្រី ហោ វ៉ាន់នី ព្រមទាំងក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏បាននាំយកត្រៃចីវរ បាត្រ ឆ័ត្រ និងបច្ច័យកសាងវត្ត ចំនួន ៤ ៥០០ ០០០(បួនលានប្រាំសែន)រៀល វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅក្នុងវត្តពោធិដ្ឋាន តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាផងដែរ។ សូមបញ្ជាក់ថា កឋិនទានសាមគ្គី ដែលបានដង្ហែវេរប្រគេនព្រះសង្ឃនៅវត្តពោធិដ្ឋាន ហៅវត្តថ្លាវ នាឱកាសនោះដែរ ក៏មានឯកឧត្តម លោកជំទាវ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ ចំនួន ៤វត្ត នៅក្នុងខេត្តបន្ទាយមានជ័យ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ ចំនួន ៤វត្ត នៅក្នុងខេត្តបន្ទាយមានជ័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ ចំនួន ៤វត្ត នៅក្នុងខេត្តបន្ទាយមានជ័យបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទជិតឆ្ងាយ បានដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះអស់កាលត្រីមាស ចំនួន ៤វត្ត នៅវត្តគិរីរុក្ខារាម (ថ្មរមៀល) ស្ថិតក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ ក្នុងឱកាសនោះ […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌនិងលោកជំទាវបានអញ្ជេីញចូលរួមក្នុងពិធីបុណ្យដង្ហែរអង្គ “កឋិនទានមហាសាមគ្គី”

នៅព្រឹកថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌនិងលោកជំទាវបានអញ្ជេីញចូលរួមក្នុងពិធីបុណ្យដង្ហែរអង្គ “កឋិនទានមហាសាមគ្គី” ស្រុកអង្គស្នួល: ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង លោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងសហការី មន្រ្តីរាជការក្រោមឱវាទ និងប្រជាពុទ្ធបរិស័ទ្ធចំណុះជើងវត្តវត្តព្រះឥន្ទសាមគ្គីធម៌ បានអញ្ជេីញចូលរួមក្នុងពិធីបុណ្យដង្ហែរអង្គ”កឋិនទានមហាសាមគ្គី” ដើម្បីវេរប្រគេនចំពោះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ឧត្តមអភិបាលខេត្តបានលើកឡើងយ៉ាងដូច្នេះថាយើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសកុសលផលបុណ្យ ប្រគេនជូន លោកតា លោកយាយ ពុទ្ធបរិស័ទ និងមន្រ្តីរាជការទាំងអស់ សូមទទួលបានមគ្គផល កុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជួបប្រកបតែនូវពុទ្ធពរទាំង 4 ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ សូមអនុមោទនាកុសលផលបុណ្យទាំងអស់គ្នា! 👏👏👏 #dolynews

ព័ត៌មានជាតិ

ការស៊ើបអង្កេតស្រាវជ្រាវឈានដល់បង្ក្រាបករណីសញ្ចារកម្ម ចំនួន ៤ទីតាំង ក្នុងខណ្ឌច្បារអំពៅ រកឃើញជនរងគ្រោះ ១៥នាក់ គឺជាការអនុវត្តទិសដៅទី៤ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ!

ការស៊ើបអង្កេតស្រាវជ្រាវឈានដល់បង្ក្រាបករណីសញ្ចារកម្ម ចំនួន ៤ទីតាំង ក្នុងខណ្ឌច្បារអំពៅ រកឃើញជនរងគ្រោះ ១៥នាក់ គឺជាការអនុវត្តទិសដៅទី៤ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ! ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង២០និង០០នាទី នគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ សម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបករណីសញ្ចារកម្ម ចំនួន៤ទីតាំង រកឃើញជនរងគ្រោះ១៥នាក់ និងជនសង្ស័យជាស្ត្រីចំនួន៣នាក់។ ប្រតិបត្តិការនេះ គឺជាការអនុវត្តទិសដៅទី៤ «ការជួញដូរមនុស្សគ្រប់ទម្រង់»ក្នុងចំណោមទិសដៅទាំង៦ដែលដាក់ចេញដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រោមមគ្គទេសន៍ សម្ដេចធិបតីនាយករដ្ឋមន្ត្រី។ យោងតាម​ព័ត៌មាន​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបទាំង៤នោះរួមមាន៖ ១-ហាងម៉ាស្សាកោសជប់ (៩៩៩) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ៥នាក់ (ស្រី ៤នាក់) និងជនសង្ស័យ ១នាក់(ស្រី)។ ២-ហាងម៉ាស្សា […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ស្ដីពី តម្លៃប្រេងឥន្ធនៈចាប់ពីថ្ងៃទី 11 រហូតដល់ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2023 នេះ តម្លៃប្រេងលក់រាយប្រេងសាំងធម្មតា 4,350រៀល/លីត្រ​ (ចុះថ្លៃ​ 50៛) ចំណែកប្រេងម៉ាស៊ូត 4,350រៀល/លីត្រ​ (ចុះថ្លៃ 200រ)។

សេចក្តីជូនដំណឹង ស្ដីពី តម្លៃប្រេងឥន្ធនៈចាប់ពីថ្ងៃទី 11 រហូតដល់ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2023 នេះ តម្លៃប្រេងលក់រាយប្រេងសាំងធម្មតា 4,350រៀល/លីត្រ​ (ចុះថ្លៃ​ 50៛) ចំណែកប្រេងម៉ាស៊ូត 4,350រៀល/លីត្រ​ (ចុះថ្លៃ 200រ)។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤៥កន្លែង សិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤៥កន្លែង សិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ អាហារូបករណ៍ ស សុខា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានផ្តល់អាហារូបករណ៍ ១០០% លើថ្លៃសិក្សា ចំនួន ៤៥កន្លែង ដល់សិស្ស-និស្សិតទូទាំងប្រទេស ពិសេសសិស្ស-និស្សិត ដែលមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស។ បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បានបញ្ជាក់ថា អាហារូបករណ៍ទាំង ៤៥កន្លែងនោះរួមមាន ៖ ថ្នាក់បរិញ្ញាបត្ររង ចំនួន ១០កន្លែង និងថ្នាក់បរិញ្ញាបត្រ ចំនួន ៣៥កន្លែង សិក្សាលើជំនាញគណនេយ្យ គ្រប់គ្រង ទីផ្សារ សណ្ឋាគារនិងទេសចរណ៍ ធុរកិច្ចឌីជីថល ហិរញ្ញវត្ថុនិងធនាគារ អភិវឌ្ឍសេដ្ឋកិច្ច […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2023 នេះ ជំនាញមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ចាប់ខ្លួនជនសង្ស័យ3នាក់ នឹងបានដកហូតនូវថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ( ម៉ាទឹកកក) ប្រមាណ 101កញ្ចប់ច្រកនៅក្នុងថង់( តែ ) មិនទាន់ដឹងទម្ងន់ពិតប្រាកដ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ត។

នៅព្រឹកថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2023 នេះ ជំនាញមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ចាប់ខ្លួនជនសង្ស័យ3នាក់ នឹងបានដកហូតនូវថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ( ម៉ាទឹកកក) ប្រមាណ 101កញ្ចប់ច្រកនៅក្នុងថង់( តែ ) មិនទាន់ដឹងទម្ងន់ពិតប្រាកដ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ត។   #dolynews

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមុខតំណែងរបស់គណបក្សប្រជាជនកម្ពុជា 

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមុខតំណែងរបស់គណបក្សប្រជាជនកម្ពុជា កណ្ដាល : នាព្រឹកថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិងប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមុខតំណែងរបស់គណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តកណ្តាល ថើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី5 ឆ្នាំ2024 ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី25 ខែកុម្ភៈ ឆ្នាំ2024 ខាងមុខ។   #dolynews

ព័ត៌មានជាតិ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ៖ ការស៊ើបអង្កេតឈានដល់ឃាត់ខ្លួនមន្ត្រីប្រឆាំងគ្រឿងញៀនថ្ងៃនេះ គឺជាការអនុវត្តទិសដៅទី១ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ!

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ៖ ការស៊ើបអង្កេតឈានដល់ឃាត់ខ្លួនមន្ត្រីប្រឆាំងគ្រឿងញៀនថ្ងៃនេះ គឺជាការអនុវត្តទិសដៅទី១ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ! ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត និងឈានដល់ការឃាត់ខ្លួនមន្ត្រីប្រឆាំងគ្រឿងញៀន និងបញ្ជូនខ្លូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថ្ងៃនេះ គឺជាការអនុវត្តទិសដៅទី១ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែផ្តោតការយកចិត្តទុកដាក់ និងក្រើនរំលឹកជាប្រចាំ។ តែទោះជាយ៉ាងណា រង់ចាំមើលលទ្ធផលនៃការសួរចម្លើយ និងការសម្រេចចោទប្រកាន់របស់ព្រះរាជអាជ្ញាបន្ត។   លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ដែរថា ទិសដៅទាំង៦ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងអាណត្តិទី៧នេះ រួមមាន៖ ទី១. បញ្ហាគ្រឿងញៀន ទី២. បញ្ហាចរាចរណ៍ ទី៣. ករណីចោរកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ ទី៤. ការជួញដូរមនុស្សគ្រប់ប្រភេទ […]