ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត ជ័យ ចាប និងប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរ ចូលជួបសំដែងការគួរសម

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត ជ័យ ចាប និងប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរ ចូលជួបសំដែងការគួរស ភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណប្រជាជនកម្ពុជា បានអនុញ្ញាត ឯកឧត្តមបណ្ឌិត ជ័យ ចាប និងប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរចំនួន១០រូប ចូលជួបសំដែងការគួរសម ដែលជំនួបនេះធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ។ ក្នុងជំនួបនេះ សម្ដេចតេជោ បានធ្វើការគាំទ្រចំពោះគោលបំណង និងទិសដៅទៅអនាគតរបស់សមាគមអ្នកនិពន្ធខ្មែរ ដើម្បីឲ្យស្ថាប័ននេះកាន់តែទទួលកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ថែមទៀត ក្នុងការចងក្រងនិពន្ធលើស្នាដៃប្រវត្តិសាស្រ្តពិត របស់ប្រទេសកម្ពុជា។ ឯកឧត្តម ជ័យ ចាប បានសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរ បានចូលជួបសំដែងការគួរសម បើទោះបីជារូបសម្តេច មានការងារមមាញឹកជាច្រើនយ៉ាងណាក្តី។ ឯកឧត្តម ព្រីង ប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានជម្រាបជូនសម្តេចតេជោ ពីសកម្មភាពការងារនាពេលកន្លងទៅ របស់សមាគមអ្នកនិពន្ធខ្មែរ លើការប្រមូលផ្តុំអ្នកស្រាវជ្រាវ ការចងក្រងតែងនិពន្ធ […]

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី 20 ខែវិច្ឆិកាឆ្នាំ 2023 នេះ ស្ដីពីកាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប02ឆ្នាំ សម្រាប់ឆ្នាំ2024៕

សេចក្ដីជូនដំណឹង របស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី 20 ខែវិច្ឆិកាឆ្នាំ 2023 នេះ ស្ដីពីកាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប02ឆ្នាំ សម្រាប់ឆ្នាំ2024៕   #dolynews

ព័ត៌មានជាតិ

នារសៀលថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2023 នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយលោកបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកល ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

នារសៀលថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2023 នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយលោកបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកល ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី5 និងទី6 របស់រាជរដ្ឋាភិបាល នីតិកាលទី7 នៃរដ្ឋសភា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី5 និងទី6 របស់រាជរដ្ឋាភិបាល នីតិកាលទី7 នៃរដ្ឋសភា ភ្នំពេញ នាព្រឹកថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2023 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី5 និងទី6 របស់រាជរដ្ឋាភិបាល នីតិកាលទី7 នៃរដ្ឋសភា ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទានការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ ភ្នំពេញ ៖ ល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ នៅទីលានបាល់ទះ វិមានពហុកីឡដ្ឋានជាតិ។ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ នេះ រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា និងមានការចូលរួមប្រកួតពីសមាគម/ក្លិបកីឡា ចំនួន ២៩ក្រុម។ ជាលទ្ធផល បិទបញ្ចប់ព្រឹត្តិការណ៍ប្រកួត សមាគមបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានជ័យលាភីលេខ១, ក្លិបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ២ និងក្លិបបញ្ជាការដ្ឋានកងអង្គរក្ស ទទួលបានជ័យលាភីលេខ៣។ សូមបញ្ជាក់ថា រង្វាន់ដែលផ្តល់ជូនដល់ក្រុមកីឡាករទទួលបានជ័យលាភី ក្នុងការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ គឺ ៖ លេខ១ ទទួលបានពានជ័យលាភី មេដាយមាស និងថវិកា ចំនួន […]

ព័ត៌មានជាតិ

នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថានៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២០:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសលួចយកម៉ូតូ ប្រព្រឹត្តនៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ១-ឈ្មោះ ដូ ប៉ូ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ជាងប៉ះកង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ២-ឈ្មោះ វ៉ាង គីមហុង ហៅ ហ៊ុយ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្ភារៈចាប់យក៖ […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដើម្បីដោះស្រាយបញ្ហាពលករខ្មែរ ចេញ-ចូល តាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដើម្បីដោះស្រាយបញ្ហាពលករខ្មែរ ចេញ-ចូល តាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា #dolynews

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ មានជំនឿថាការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងធ្វើឱ្យក្រសួងមហាផ្ទៃ សម្រេចបានសមិទ្ធផលធំធេងបន្ថែមទៀត!

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ មានជំនឿថាការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងធ្វើឱ្យក្រសួងមហាផ្ទៃ សម្រេចបានសមិទ្ធផលធំធេងបន្ថែមទៀត! ភ្នំពេញ ៖ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថានឹងធ្វើឱ្យក្រសួងមហាផ្ទៃ សម្រេចបានសមិទ្ធផលធំធេងបន្ថែមទៀត។ ការបញ្ជាក់របស់ឯកឧត្តមឯកអគ្គរដ្ឋទូតនេះ បានធ្វើឡើងនាឱកាសចូលជួបសម្ដែងការគួរសមឯកឧត្តមអភិសន្តិបណ្ឌិត នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទន្ទឹមគ្នានេះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ជាពិសេសការផ្ទេរសេវាសាធារណៈមួយចំនួនពីថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈយន្តការច្រកចេញចូលតែមួយ។ ឯកឧត្តម ក៏បានមានប្រសាសន៍ចូលរួមអបអរសាទរកម្ពុជា ចំពោះការរៀបចំប្រព័ន្ធរដ្ឋាភិបាលឌីជីថល (Digital Government) ដើម្បី​ជំរុញ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​កាន់តែ​ប្រសើរ​ ជាពិសេសកាត់​បន្ថយ​ការ​ចំណាយ ​និង​ចំណេញ​ពេលវេលា។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា និងសហការី ព្រមទាំងសម្ដែងការអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍ទី៣០ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ចេវ ហួន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ចេវ ហួន ភ្នំពេញ ៖ ល្ងាចថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2023នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ចេវ ហួន ដែលត្រូវជាម្តាយក្មេករបស់លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពកាលពីថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2023នេះ ក្នុងជន្មាយុ79ឆ្នាំ ដោយជរាពាធ។   #dolynews

ព័ត៌មានជាតិ

សេចក្ដីថ្លែងការណ៍ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2023 នេះ ពាក់ព័ន្ធនឹងករណីបា-ញ់បោះសេរី នៅផ្ទះលំហែចំការតែ លេីភ្នំគីរីរម្យ អ្នកពាក់ព័ន្ធ4នាក់ ចូលខ្លួនសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន….

សេចក្ដីថ្លែងការណ៍ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2023 នេះ ពាក់ព័ន្ធនឹងករណីបា-ញ់បោះសេរី នៅផ្ទះលំហែចំការតែ លេីភ្នំគីរីរម្យ អ្នកពាក់ព័ន្ធ4នាក់ ចូលខ្លួនសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន…. #dolynews