នៅព្រឹកថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារត្រីមាសទី3 និងទិសដៅភារកិច្ច ត្រីមាសទី4 ឆ្នាំ2023 របស់គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត កណ្ដាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត៕ #dolynews
Month: September 2023
វត្តមានរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ រាប់ពាន់នាក់ រស់នៅសហរដ្ឋអាមេរិក កំពុងរង់ចាំ និងគាំទ្រចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងទឹកមុខញញឹមប្រិមប្រិយឈរចាំសម្តែងការគោរពស្រឡាញ់នាឱកាសអញ្ជើញមកបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីចូលរួម“កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី78” នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពីថ្ងៃទី22-25 ខែកញ្ញា ឆ្នាំ2023នេះ។
វត្តមានរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ រាប់ពាន់នាក់ រស់នៅសហរដ្ឋអាមេរិក កំពុងរង់ចាំ និងគាំទ្រចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងទឹកមុខញញឹមប្រិមប្រិយឈរចាំសម្តែងការគោរពស្រឡាញ់នាឱកាសអញ្ជើញមកបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីចូលរួម“កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី78” នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពីថ្ងៃទី22-25 ខែកញ្ញា ឆ្នាំ2023នេះ។ #dolynews
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក បានអំពាវនាវដល់អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខ្ពង់រាបភាគឦសាន និងខ្ពង់រាបភាគខាងជើង តំបន់ទំនាបកណ្ដាលភាគពាយ័ព្យ ព្រមទាំងបងប្អូនប្រជានេសាទ អ្នកធ្វើដំណើរតាមសមុទ្រទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈមានសម្ពាធសកម្មមួយ (ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង) នៃប្រព័ន្ធសម្ពាធទាបនឹងរំកិលចូលមកព្រំប្រទល់កម្ពុជា-ឡាវ រួចបន្តដំណើរពីកើតមកលិច ស្របតាមជួរភ្នំដងរែក ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក បានអំពាវនាវដល់អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខ្ពង់រាបភាគឦសាន និងខ្ពង់រាបភាគខាងជើង តំបន់ទំនាបកណ្ដាលភាគពាយ័ព្យ ព្រមទាំងបងប្អូនប្រជានេសាទ អ្នកធ្វើដំណើរតាមសមុទ្រទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈមានសម្ពាធសកម្មមួយ (ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង) នៃប្រព័ន្ធសម្ពាធទាបនឹងរំកិលចូលមកព្រំប្រទល់កម្ពុជា-ឡាវ រួចបន្តដំណើរពីកើតមកលិច ស្របតាមជួរភ្នំដងរែក ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ #dolynews
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ៖ ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស!
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ៖ ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស! ភ្នំពេញ ៖ ផ្អែកតាមលទ្ធផលនៃការសិក្សាវាយតម្លៃ បានបង្ហាញឱ្យឃើញថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិមជ្ឈការ គឺការប្រគល់ទៅឱ្យរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង បានទទួលលទ្ធផលជាវិជ្ជមាន និងមានលក្ខណៈល្អប្រសើរជាងការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិសហមជ្ឈការ គឺត្រឹមតែធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌផ្សេងទៀត។ នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.) ថ្លែងក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុកខណ្ឌ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ផ្អែកលើមូលដ្ឋានខាងលើនេះ ទើបរាជរដ្ឋាភិបាលក្រោមមាគ៌ាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសម្រេចពង្រីកការប្រគល់មុខងារក្នុងវិស័យអប់រំ យុវជន […]
នារព្រឹកថ្ងៃសុក្រ ទី 22 ខែកញ្ញា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយនិងដាក់ឲ្យអនុវត្តស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្ដីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។
នារព្រឹកថ្ងៃសុក្រ ទី 22 ខែកញ្ញា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយនិងដាក់ឲ្យអនុវត្តស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្ដីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន ភ្នំពេញ ៖ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងទៅកាន់ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ថា ក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ត្រៀមខ្លួនជានិច្ចក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់កិច្ចការពាក់ព័ន្ធទាំងអស់ រវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន។ ទន្ទឹមនេះឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានស្នើដល់អគ្គលេខាធិការអាស៊ាន បន្តជួយគាំទ្ររាល់គំនិតផ្ដួចផ្ដើមផ្សេងៗ ជាពិសេសក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីអនុវត្តគម្រោងនានាឱ្យដំណើរការទៅបានជាឧត្ដមប្រយោជន៍រួមរបស់សហគមន៍អាស៊ានទាំងមូល ជាពិសេសលើការងារសន្តិសុខ។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហការដ៏ជិតស្និទ្ធ រវាងលេខាធិការដ្ឋានអាស៊ាន ក្នុងការជួយគាំទ្រការអនុវត្តកិច្ចការពាក់ព័ន្ធមួយចំនួន ដែលក្រសួងមហាផ្ទៃ បានធ្វើកន្លងទៅ។ ក្នុងនោះរួមមាន ៖ ការរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (AMMTC)។ ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជម្រាបថា ឯកឧត្ដម ត្រៀមខ្លួនជានិច្ចក្នុងការបន្តជួយគាំទ្រដល់កម្ពុជា […]
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បំភ្លឺចំពោះករណីការចុះផ្សាយថា មន្ត្រីនគរបាលម្នាក់ចូលធ្វើការ ៣ឆ្នាំឡើងស័ក្តិ៤ និងតួនាទីជានាយរងការិយាល័យ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បំភ្លឺចំពោះករណីការចុះផ្សាយថា មន្ត្រីនគរបាលម្នាក់ចូលធ្វើការ ៣ឆ្នាំឡើងស័ក្តិ៤ និងតួនាទីជានាយរងការិយាល័យ ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺចំពោះករណីការចុះផ្សាយរបស់សារព័ត៌មានអនឡាញមួយចំនួន ថា “មន្ត្រីនគរបាលម្នាក់ ចូលធ្វើការបាន ៣ឆ្នាំ ឡើងស័ក្តិ៤ និងឡើងតួនាទីជានាយរងការិយាល័យ”។ សេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ចំពោះការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិលោកវរសេនីយ៍ត្រី ឡេង ច័ន្ទវិចិត អត្តលេខ ៨៥៥៩៥ គឺអនុវត្តយ៉ាងត្រឹមត្រូវតាមបញ្ញត្តិទាំងឡាយ នៃព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។ សេចក្តីបំភ្លឺព័ត៌មានដដែល អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ដែរថា ការដំឡើងឋានន្តរស័ក្តិ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលរូបនេះ គឺបានអនុវត្តតាមមាត្រា១៤ នៃព្រះរាជក្រឹត្យខាងលើយ៉ាងហ្មត់ចត់ ពោលគឺបានបំពេញនូវលក្ខណៈសម្បត្តិជាអាទិ៍ “ការគោរពវិន័យ ការចាត់តាំង កិរិយាមាយាទ និងសីលធម៌ សមត្ថភាពបំពេញភារកិច្ច ទំនាក់ទំនងការងារ សុខភាព និងចំណេះដឹង”។ លើសពីនេះក៏យោងលើមាត្រា១៦ នៃព្រះរាជក្រឹត្យដដែល ដែលបានចែងយ៉ាងជាក់លាក់ថា “ក្នុងករណីមន្ត្រីនគរបាលជាតិកម្ពុជាណាម្នាក់បំពេញការងារមានស្នាដៃល្អពិសេស ត្រូវបានដំឡើងឋានន្តរស័ក្តិមួយថ្នាក់ ដោយពុំគិតពីលក្ខខណ្ឌ និងអតីតភាពឡើយ”។ ម្យ៉ាងទៀតយោងតាមគោលការណ៍ […]