ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង និងឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។ #dolynews
Month: September 2023
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់ចេញគោលការណ៍ ២ចំណុចធំៗ ដើម្បីរួមចំណែកធ្វើឲ្យក្រសួងមហាផ្ទៃ មានភាពរឹងមាំ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់ចេញគោលការណ៍ ២ចំណុចធំៗ ដើម្បីរួមចំណែកធ្វើឲ្យក្រសួងមហាផ្ទៃ មានភាពរឹងមាំ ភ្នំពេញ ៖ នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់អគ្គនាយក អគ្គនាយករង និងថ្នាក់ប្រធាននាយកដ្ឋាន នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា សមិទ្ធផលចម្បងៗដែលក្រសួងមហាផ្ទៃ ទទួលបានក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង កន្លងមក និងក្រោមមគ្គទេសក៍សម្ដេចតេជោ ហ៊ុន សែន គឺសុទ្ធតែកើតឡើងពីកម្លាំងរួមទាំងអស់។ ដូច្នេះការថែរក្សាសមិទ្ធផលទាំងនេះទៅមុខ ក៏ត្រូវការកម្លាំងរួម។ ដូចគ្នាដែរការសម្រេចបានសមិទ្ធផលថ្មីៗ ចាប់ពីអាណត្តិនេះទៅមុខ ក៏ត្រូវការកម្លាំងរួម មិនអាចខ្វះថ្នាក់ដឹកនាំរូបណាមួយ មន្ត្រីណាម្នាក់ រាប់ចាប់តាំងពីផ្នែកអនាម័យ និងសន្តិសុខ។ ដើម្បីសម្រេចទិសដៅនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានទទូចដល់គ្រប់តួអង្គពាក់ព័ន្ធក្រោមដំបូលក្រសួងមហាផ្ទៃ អនុវត្តជាប្រចាំនូវគោលការណ៍គ្រឹះ ចំនួន ២ចំណុចធំៗ គឺគោលការណ៍ការងារជាក្រុម និងគោលការណ៍ឋានានុក្រមនិងរបៀបរបបការងាររដ្ឋបាល។ ក្នុងនោះឯកឧត្តមអភិសន្តិបណ្ឌិត បានពន្យល់យ៉ាងដូច្នេះថា ៖ […]
នាព្រឹកថ្ងៃទី 4 ខែកញ្ញា ឆ្នាំ 2023 នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ
នាព្រឹកថ្ងៃទី 4 ខែកញ្ញា ឆ្នាំ 2023 នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទ ទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដោយពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសន្ដិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម-លោកជំទាវ រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ, ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម-លោកជំទាវ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានជាច្រើនរូបទៀតផងដែរ។ នាឱកាសនោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំឥតងាករេ ចំពោះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការបន្ដកម្មវិធីកំណែទម្រង់សំខាន់ៗ និងគោលដៅ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិសម្រាប់ឆ្លើយតបសំណូមពរ និងសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានថ្លែងអំណរគុណ ដឹងគុណយ៉ាងជ្រាលជ្រៅ និងធំធេងបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ […]
ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី4 ខែកញ្ញា ឆ្នាំ2023នេះ បានអញ្ជើញចូលរួមជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដឹកនាំគណៈប្រតិភូ នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី43 និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី4 ខែកញ្ញា ឆ្នាំ2023នេះ បានអញ្ជើញចូលរួមជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដឹកនាំគណៈប្រតិភូ នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី43 និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ #dolynews
លោកបណ្ឌិត ទូច វណ្ណៈ ឆ្លើយតប ៣ចំណុច ទៅកាន់មនុស្សមួយចំនួនដែលនៅតែបន្តលើកយករឿងប័ណ្ណបើកបរម៉ូតូ 60 CC មកធ្វើជាប្រធានបទក្នុងបណ្តាញសង្គម!
លោកបណ្ឌិត ទូច វណ្ណៈ ឆ្លើយតប ៣ចំណុច ទៅកាន់មនុស្សមួយចំនួនដែលនៅតែបន្តលើកយករឿងប័ណ្ណបើកបរម៉ូតូ 60 CC មកធ្វើជាប្រធានបទក្នុងបណ្តាញសង្គម! ……………… ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (អាយប៉ា) បានបង្ហោះសារតាមផេកផ្លូវការរបស់ខ្លួន ឆ្លើយតបទៅកាន់មនុស្សមួយចំនួន ដែលនៅតែបន្តលើកយករឿងប័ណ្ណបើកបរម៉ូតូ 60 CC មកធ្វើជាប្រធានបទក្នុងបណ្តាញសង្គម យ៉ាងដូច្នេះថា ៖ ដោយមើលថា រឿងប័ណ្ណបើកបរម៉ូតូ 60 CC ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងកាលពីពេលថ្មីៗនេះ នៅតែបន្តមានអ្នកមួយចំនួន លើកយកមកធ្វើជាប្រធានបទក្នុងបណ្តាញសង្គម បើទោះបីជាមានការបញ្ជាក់ជាថ្មីពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាមរយៈឃ្លីបវីដេអូ និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺជាសាធារណៈ ថាគ្រាន់តែជាសិក្សាប៉ុណ្ណោះ ហើយត្រូវបានអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមជាច្រើន យកទៅចុះផ្សាយ និងបង្ហោះជាសាធារណៈព្រោងព្រាតក្តី ក៏នៅតែមិនយល់ ឬធ្វើជាមិនយល់។ លើសពីនេះទៅទៀត […]
ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា សូមអបអរសាទរ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងឱកាសទទួលបានគោរមងារជា “សម្តេចមហារដ្ឋសភាធិការធិបតី”
ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា សូមអបអរសាទរ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងឱកាសទទួលបានគោរមងារជា “សម្តេចមហារដ្ឋសភាធិការធិបតី …………….. ខ្ញុំ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាប្រកបដោយក្តីរំភើបរីករាយ ចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា “សម្តេចមហារដ្ឋសភាធិការធិបតី”។ ការទទួលបាននូវគោរមងារជា “សម្តេចមហារដ្ឋសភាធិការធិបតី” របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី នាពេលនេះ គឺពិតជាស័ក្តិសមជាទីបំផុត និងជាសក្ខីភាពមួយឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុតរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី មិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការដឹកនាំស្ថាប័នរដ្ឋសភា ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន […]
ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា សូមអបអរសាទរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានគោរមងារជា “សម្តេចមហាបវរធិបតី”
ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា សូមអបអរសាទរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានគោរមងារជា “សម្តេចមហាបវរធិបតី …………….. ខ្ញុំ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាប្រកបដោយក្តីរំភើបរីករាយ ចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា “សម្តេចមហាបវរធិបតី”។ ការទទួលបាននូវគោរមងារជា “សម្តេចមហាបវរធិបតី” របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាពេលនេះ គឺពិតជាស័ក្តិសមជាទីបំផុត និងជាសក្ខីភាពមួយឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈដ៏មោះមុតរបស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព […]