នាព្រឹកថ្ងៃសៅរ៍ ទី22 ខែកក្កដា ឆ្នាំ2023នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងជូនដំណើរបងប្អូនដែលមកទទួលសេវាដឹកជញ្ជូនដោយមិនបង់ថ្លៃ អោយធ្វើដំណើរប្រកបដោយសុខ សុវត្ថិភាព ទាំងទៅទាំងមក។ ការសម្រួលការធ្វើដំណើររបស់កម្មករ និយោជិត និងប្រជាពលរដ្ឋទៅស្រុកកំណើតតាមបណ្ដាខេត្ត នៅថ្ងបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី7 ខាងមុខនេះ។ #dolynews
Month: July 2023
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីតារាកំប្លែងល្បីៗដឹកនាំដោយលោកតា វ៉ិចទ័រ ចូលរួមហែបក្សនៅខេត្តព្រៃវែង
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីតារាកំប្លែងល្បីៗដឹកនាំដោយលោកតា វ៉ិចទ័រ ចូលរួមហែបក្សនៅខេត្តព្រៃវែង ព្រៃវែង ៖ ផ្ទុះការផ្អើលយ៉ាងខ្លាំងដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ជាពិសេសបងប្អូនក្នុងក្រុងព្រៃវែង បន្ទាប់ពីមានវត្តមានតារាកំប្លែងជាច្រើនរូប ដែលដឹកនាំដោយលោក សុវណ្ណ ឫទ្ធី ហៅលោកតា វ៉ិចទ័រ បានសម្តែង និងចូលរួមហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងក្រុងព្រៃវែង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ។ ដែលពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តព្រៃវែង កាលពីព្រឹកមិញនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង និងលោកជំទាវ នៅមុខគណបក្សខេត្ត ដែលមានអ្នកចូលរួមចំនួន ៥ ៤៥៤នាក់។ នៅក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនោះដែរ ក៏មានការសម្តែងជាឈុតឆាកកំប្លែងខ្លីៗ និងចម្រៀងពីរោះៗ ទាំងមុនពិធី និងពេលប្រារព្ធពិធី ដោយក្រុមតារាកំប្លែងដែលដឹកនាំដោយលោកតា វ៉ិចទ័រ រួមមាន ៖ លោកតា វ៉ិចទ័រ នាយក្រូច នាយតាក់ស៊ី នាយ BIG អ្នកនាងអ៉ីត នាយក្រាន់ នាយស្លេក […]
សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣
សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២ឲ២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង ព្រមទាំងលោកជំទាវញ៉ែម សាខន ស ខេង ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រមទាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងខេត្តព្រៃវែង និងទូទាំងប្រទេសដែលបាននិងកំពុងចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត តាំងពីថ្ងៃបើករហូតដល់ថ្ងៃបិទយ៉ាងអធិកអធមក្រៃលែង។ សម្ដេចក្រឡាហោម ក៏បានថ្លែងនូវសារអរគុណជូនជនរួមជាតិគ្រប់រូបដែលបើទោះបីជាមាននិន្នការនយោបាយផ្សេងៗគ្នា មានតួនាទី ព្រមទាំងភារកិច្ចផ្សេងៗគ្នាក៏ដោយ ប៉ុន្តែមានគោលជំហរដូចគ្នា គឺចូលរួមរក្សាការពារសុខសន្តិភាព និងជំរុញការអភិវឌ្ឍជាតិគ្រប់វិស័យ ពិសេសក្នុងឱកាសនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ បានចូលរួម និងធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ និងសុីវិល័យ ធ្វើឱ្យយុទ្ធនាការឃោសនាប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងប្រកបដោយបរិយាកាសប្រជាធិបតេយ្យ។ សម្ដេចបានអំពាវនាវសមាជិក សមាជិកា […]
នៅព្រឹកថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2023 នេះ ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជាគ្រប់ទិសទីបានមូលមីជួបជុំ បង្ហាញទឹកចិត្ត និងការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងធានារក្សាបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី7 ឆ្នាំ2023 សម្រែកហ៊ោបន្ទរតាមជ័យឃោសរបស់កងទ័ពទេវតា បង្ហាញពីស្មារតីគាំទ្រ ស្រលាញ់ និងជឿជាក់ប្រកប ដោយភាពស្វាហាប់មកលើការដឹកនាំរបស់គណបក្សប្រជាជន ជយោសន្តិភាព។
នៅព្រឹកថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2023 នេះ ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជាគ្រប់ទិសទីបានមូលមីជួបជុំ បង្ហាញទឹកចិត្ត និងការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងធានារក្សាបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី7 ឆ្នាំ2023 សម្រែកហ៊ោបន្ទរតាមជ័យឃោសរបស់កងទ័ពទេវតា បង្ហាញពីស្មារតីគាំទ្រ ស្រលាញ់ និងជឿជាក់ប្រកប ដោយភាពស្វាហាប់មកលើការដឹកនាំរបស់គណបក្សប្រជាជន ជយោសន្តិភាព។ #dolynews
នៅព្រឹកថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2023 នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា។
នៅព្រឹកថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2023 នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា។ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាបេក្ខជន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជួបជុំ និងបិទយុទ្ធនាការឃោសនាបោះឆ្នោត របស់ គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលមានការចូលរួមពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើនរូប ជយោសន្តិភាព។ #dolynews
ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាពានរង្វាន់ ស.ស.យ.ក. ខេត្តព្រៃវែង
ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាពានរង្វាន់ ស.ស.យ.ក. ខេត្តព្រៃវែង ព្រៃវែង ៖ រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ជា ផល្គុន ជា សុមេធី បានអញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាពានរង្វាន់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង នៅពហុកីឡដ្ឋានបាល់ទាត់ខេត្តព្រៃវែង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ការបង្កើតពានរង្វាន់ ស.ស.យ.ក. ខេត្តព្រៃវែង គឺជាការចូលរួមចំណែកកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យកីឡាបំផុសស្មារតីសាមគ្គីភាព ចំណងមិត្តភាព របស់យុវជននៅទូទាំងប្រទេស ជាពិសេសក្នុងការជំរុញលើកទឹកចិត្តយុវជនគ្រប់រូប ដែលជាកោសិកាសង្គម ឱ្យងាកមកគាំទ្រ ស្រលាញ់ និងលេងកីឡា ដើម្បីសុខភាព និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។ […]
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញសំណេះសំណាលជាមួយនឹងគ្រូបង្វឹកកីឡាករ កីឡាការិនី និងក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញសំណេះសំណាលជាមួយនឹងគ្រូបង្វឹកកីឡាករ កីឡាការិនី និងក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ។ នាព្រឹកថ្ងៃទី20 ខែកក្កដា ឆ្នាំ2023នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលត្រៀមចេញទៅប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី29 ឆ្នាំ2023 (The 20th World Police and Fire Games 2023) នៅប្រទេសកាណាដា។ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថាឯកឧត្តមនឹងដឹកនាំប្រតិភូកីឡាក្រសួងមហាផ្ទៃចំនួន48នាក់ ធ្វើដំណើរទៅប្រទេសកាណាដា ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាកម្រិតពិភពលោកនេះ ដែលកម្មវិធីប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី28 ខែកក្កដា រហូតដល់ថ្ងៃទី6 ខែសីហា ឆ្នាំ2023។ ឯកឧត្តមបានឱ្យដឹងថា ការរៀបចំកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក គឺដើម្បីបង្ហាញពីសាមគ្គីភាព សមត្ថភាព និងទេព្យកោសល្យរបស់កងនគរបាលនៃប្រទេសនីមួយៗ និងតែងតែមានប្រទេសជាង70 បានចាត់បញ្ជូនប្រតិភូកីឡាចូលរួមរៀងងរាល់ការប្រកួត ហើយប្រទេសកម្ពុជាធ្លាប់បានបញ្ជូនប្រតិភូកីឡាចូលរួមចំនួន2លើក […]
ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញដឹកនាំរត់ម៉ារ៉ាតុន ក្រោមប្រធានបទ”តោះយើងនាំគ្នាទៅបោះឆ្នោត”
ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញដឹកនាំរត់ម៉ារ៉ាតុន ក្រោមប្រធានបទ”តោះយើងនាំគ្នាទៅបោះឆ្នោត” ព្រៃវែង ៖ ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី បានអញ្ជើញជាអធិបតីកម្មវិធីរត់ម៉ារ៉ាតុន ក្រោមប្រធានបទ “តោះយើងនាំគ្នាទៅបោះឆ្នោត” នៅសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ខេត្តព្រៃវែង។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីកីឡាករ កីឡាការិនី មន្ត្រីរាជការ កងកម្លាំង ថ្នាក់ដឹកនាំនិងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង ប្រជាពលរដ្ឋ យុវជន យុវនារី សិស្ស និស្សិត សរុបប្រមាណជា ១ ៣៥៧នាក់។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ការរៀបចំកម្មវិធីរត់ម៉ារ៉ាតុន […]