ឯកឧត្តម ស សុខា ថ្លែងអំណរគុណដល់ពលរដ្ឋក្នុងខេត្តព្រៃវែង ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ភ្នំពេញ ៖ ឯកឧត្តម ស សុខា បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រៃវែង សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះសារក្នុងផេកផ្លូវការរបស់ខ្លួន ថ្លែងអំណរគុណដល់ពលរដ្ឋក្នុងខេត្តព្រៃវែង ក៏ដូចជានៅទូទាំងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់ឯកឧត្តម ស សុខា ដែលបានបង្ហោះក្នុងផេកផ្លូវការរបស់ខ្លួន ៖ [ក្នុងនាមបេក្ខជនតំណាងរាស្ត្រមណ្ឌលព្រៃវែង ខ្ញុំសូមគោរពថ្លែងអំណរគុណដោយស្មោះចំពោះប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ដែលបានអញ្ជើញទៅបោះឆ្នោតជាង ៦២ម៉ឺននាក់ ស្មើនឹងជាង ៨៤% និងជាពិសេសបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលប់។ ជារួមខ្ញុំសូមសម្ដែងនូវការគោរព និងអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដែលជឿជាក់លើកម្ពុជា លើរាជរដ្ឋាភិបាល និងលើគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញទៅបោះឆ្នោតជាង៨លាននាក់ ស្មើនឹងជាង ៨៤% និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលឈ្នះភ្លូកទឹកភ្លូកដី។ លទ្ធផលនេះបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរកាន់តែមានភាពចាស់ទំខាងនយោបាយ ពោលគឺ បានគោរពយ៉ាងគត់មុតនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលចែងដោយរដ្ឋធម្មនុញ្ញ។ លើសពីនេះ ប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការបោះឆ្នោត និងបានអនុវត្តសិទ្ធិមួយនេះតាមឆន្ទៈត្រឹមត្រូវ មិនលុះតាមការញុះញង់របស់អ្នកនយោបាយមួយអន្លើ […]
Month: July 2023
សូមគោរពជម្រាបជូនថា៖ កៅអីនៅក្នុងរដ្ឋសភាសរុប ១២៥កៅអី (២៥ រាជធានី-ខេត្ត)៕លទ្ធផលក្រៅផ្លូវការ | គណបក្សប្រជាជនកម្ពុជា ឈ្នះ ១២០ កៅអី និងគណបក្សហ៊្វុនស៊ិនប៉ិច ឈ្នះ ៥ កៅអី ៖
សូមគោរពជម្រាបជូនថា៖ កៅអីនៅក្នុងរដ្ឋសភាសរុប ១២៥កៅអី (២៥ រាជធានី-ខេត្ត)៕លទ្ធផលក្រៅផ្លូវការ | គណបក្សប្រជាជនកម្ពុជា ឈ្នះ ១២០ កៅអី និងគណបក្សហ៊្វុនស៊ិនប៉ិច ឈ្នះ ៥ កៅអី ៖ – ខេត្តត្បូងឃ្មុំ ឈ្នះ ៨/៨ កៅអី – ខេត្តព្រះសីហនុ ឈ្នះ ៣/៣ កៅអី – ខេត្តប៉ៃលិន ឈ្នះ ១/១ កៅអី – ខេត្តបន្ទាយមានជ័យ ឈ្នះ ៦/៦ កៅអី – ខេត្តបាត់ដំបង ឈ្នះ ៨/៨ កៅអី – ខេត្តកែប ឈ្នះ ១/១ កៅអី – ខេត្តកំពត ឈ្នះ ៦/៦ កៅអី – ខេត្តស្ទឹងត្រែង ឈ្នះ ១/១ កៅអី […]
នៅព្រឹកថ្ងៃអាទិត្យ ៦កើត ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី23 ខែកក្កដា ឆ្នាំ2023នេះ ឯកឧត្តមបណ្ឌិត ស សុខា បានមានប្រសាសន៍យ៉ាងដូច្នេះថា ព្រឹកនេះ ខ្ញុំ និងភរិយា អ្នកម្តាយលោកជំទាវ ញ៉ែម សាខន ស ខេង ប្អូនស្រី រួមនឹងក្រុមការងារ បានបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ ដោយបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួចរាល់ហើយ។
នៅព្រឹកថ្ងៃអាទិត្យ ៦កើត ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី23 ខែកក្កដា ឆ្នាំ2023នេះ ឯកឧត្តមបណ្ឌិត ស សុខា បានមានប្រសាសន៍យ៉ាងដូច្នេះថា ព្រឹកនេះ ខ្ញុំ និងភរិយា អ្នកម្តាយលោកជំទាវ ញ៉ែម សាខន ស ខេង ប្អូនស្រី រួមនឹងក្រុមការងារ បានបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ ដោយបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួចរាល់ហើយ សូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោត ចាប់ពីម៉ោង 7:00ព្រឹក រហូតដល់ម៉ោង 3:00រសៀល ថ្ងៃទី24 ខែកក្កដា នេះ ឲ្យបានគ្រប់ៗគ្នាកុំបីខាន៕ #dolynews
នាព្រឹកថ្ងៃទី22 ខែកក្កដា ឆ្នាំ2023នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល និងជាប្រធានគណ: បញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ដំណើរការរៀបចំការបោះឆ្នោត បានចុះត្រួតពិនិត្យអំពីស្ថានភាពសន្តិសុខតាមការិយាល័យបោះឆ្នោត នីមួយៗក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធានគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត និងសហការី ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល៕
នាព្រឹកថ្ងៃទី22 ខែកក្កដា ឆ្នាំ2023នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល និងជាប្រធានគណ: បញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ដំណើរការរៀបចំការបោះឆ្នោត បានចុះត្រួតពិនិត្យអំពីស្ថានភាពសន្តិសុខតាមការិយាល័យបោះឆ្នោត នីមួយៗក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធានគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត និងសហការី ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល៕ #dolynews