ឯកឧត្តម ស សុខា ផ្តាំផ្ញើ ៥ចំណុច ទៅកាន់អ្នកចូលរួមក្នុងពិធីសំណេះសំណាលនៅស្រុកសំពៅលូន បាត់ដំបង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ផ្តាំផ្ញើ ៥ចំណុច ទៅកាន់អ្នកចូលរួមក្នុងពិធីសំណេះសំណាលនៅស្រុកសំពៅលូន។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ធ្វើឡើង ក្នុងឱកាសជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ២០០គ្រួសារ ក្នុងស្រុកសំពៅលូន នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នេះ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា ក្នុងនាមសម្តេចក្រឡាហោម ស ខេង បានផ្តាំផ្ញើ ៥ចំណុច […]
Month: June 2023
នៅព្រឹកថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តចុះសំណេះសំណាលជាមួយកម្មករ និយោជិត ជាង1ម៉ឺននាក់បន្តទៀត ។
នៅព្រឹកថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តចុះសំណេះសំណាលជាមួយកម្មករ និយោជិត ជាង1ម៉ឺននាក់បន្តទៀត ។ ខេត្តកំពង់ស្ពឺ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង1ម៉ឺន 6ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្រាប់ការជួបសំណេះសំណាលជាលើកទី2 នៅព្រឹកនេះ មានកម្មករ និយោជិតចូលរួមសរុបចំនួន16,441នាក់ មកពីរោងចក្រ សហគ្រាសចំនួន11 រោងចក្រ សហគ្រាសចំនួន11 ដែលកម្មករ និយោជិតចូលរួមសំណេះសំណាលនេះ ជាប្រភេទរោងចក្រផលិតស្បែកជើងចំនួន10 និងផលិតកាបូបចំនួន1។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិកប្រទេសកាណាដា ប្រទេសជប៉ុន។ល។ នៅខេត្តកំពង់ស្ពឺ ឆ្នាំ2023 មានរោងចក្រ សហគ្រាស 385 មានកម្មករនិយោជិតប្រមាណ 16ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន191 មានកម្មករនិយោជិតសរុបជិត 15ម៉ឺននាក់ និងជាខេត្តទី2 ដែលមានការអភិវឌ្ឍរោងចក្រ […]
ឯកឧត្តម ស សុខា ៖ ជាង ៤០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា សម្រេចបានសមិទ្ធផលជាច្រើន
ឯកឧត្តម ស សុខា ៖ ជាង ៤០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា សម្រេចបានសមិទ្ធផលជាច្រើន បាត់ដំបង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា “ជាង ៤០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនរួមមាន៖ រំដោះប្រទេសជាតិចេញពីសោកនាដកម្ម ដែលបង្កឡើងដោយរបបខ្មែរក្រហម ការបង្រួបបង្រួមជាតិរវាងភាគីខ្មែរដែលមានជម្លោះ រហូតឈានដល់មានសន្តិភាពពេញលេញនៅកម្ពុជា”។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ធ្វើឡើងក្នុងឱកាសជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ អញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាល និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ២០០គ្រួសារ ក្នុងស្រុកភ្នំព្រឹក នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នេះ។ […]
ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលថ្លែងអំណរគុណក្រុមការងាររៀបចំ”សង្ក្រាន្តបាត់ដំបង ២០២៣”
ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលថ្លែងអំណរគុណក្រុមការងាររៀបចំ”សង្ក្រាន្តបាត់ដំបង ២០២៣” បាត់ដំបង ៖ ល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីពិធីក្នុងសំណេះសំណាល ពិសាអាហារសាមគ្គី និងថ្លែងអំណរគុណដល់ក្រុមការងាររៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៣” របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នៅសាលមហោស្រពស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសម្តែងនូវការកោតសរសើរដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មការរៀបចំកម្មវិធីទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត និងធនធាន ក្នុងការរៀបចំដំណើរការព្រឹត្តិការណ៍អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ក្នុងន័យអបអរ ទទួលស្វាគមន៍ និងលើកកម្ពស់ថែរក្សាទំនៀមទន្លាប់ប្រពៃណី កេរដំណែលសម្បត្តិវប្បធម៌ជាតិ ដែលដូនតាខ្មែររបស់យើង បានបន្សល់ទុកជាច្រើនជំនាន់មកហើយ ឲ្យយុវជន […]
Cambodia សូមស្វាគមន៍ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី12 ឆ្នាំ2023 ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយទៀតនឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃនេះ ✨🇰🇭 យើងចូលរួមទាំងអស់គ្នាដោយមោទកភាព គាំទ្រភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ជាពិសេសយើងចូលរួមគាំទ្រដល់ឆន្ទៈ និងស្មារតីដ៏មោះមុតរបស់បងប្អូនអត្តពលិកដែលនឹងចូលរួមប្រកួតដើម្បីតំណាងឱ្យជាតិយើង ទោះជាលទ្ធផលយ៉ាងណា ប្រជាជនខ្មែរយើងនឹងនៅគាំទ្រអ្នកជានិច្ច។
Cambodia សូមស្វាគមន៍ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី12 ឆ្នាំ2023 ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយទៀតនឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃនេះ ✨🇰🇭 យើងចូលរួមទាំងអស់គ្នាដោយមោទកភាព គាំទ្រភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ជាពិសេសយើងចូលរួមគាំទ្រដល់ឆន្ទៈ និងស្មារតីដ៏មោះមុតរបស់បងប្អូនអត្តពលិកដែលនឹងចូលរួមប្រកួតដើម្បីតំណាងឱ្យជាតិយើង ទោះជាលទ្ធផលយ៉ាងណា ប្រជាជនខ្មែរយើងនឹងនៅគាំទ្រអ្នកជានិច្ច។ #dolynews
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីកិច្ចសន្យាកងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន។
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីកិច្ចសន្យាកងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន។ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុករុក្ខគិរីខេត្តបាត់ដំបង។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាប្រមុខដឹកនាំ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលស្រុករុក្ខគិរី មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលស្រុកទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះទៀត។ ជាមួយគ្នានេះ សម្តេចឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីគុណបំណាច់នៃការរួមចំណែកដ៏ធំធេងរបស់និវត្តជន និងយោធិនទាំងអស់ក្នុងស្រុករុក្ខគិរី ដែលបានតស៊ូធ្វើពលិកម្មយ៉ាងលំបាកលំបិនដើម្បីបុព្វហេតុសន្តិភាព ការបង្រួបបង្រួម និងអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ សម្ដេច បានមានប្រសាសន៍ថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្តនូវការចូលរួមចំណែករបស់អតីតថ្នាក់ដឹកនាំ អតីតមន្រ្តីរាជការ និងអតីតកងកម្លាំងប្រដាប់វុធទាំងអស់ ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយៗទៀត។ នាឱកាសនោះដែរ […]
នៅព្រឹកថ្ងៃទី3 ខែមិថុនា ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនី នៅក្នុងសួនឧស្សាហកម្មខេមតុន។
នៅព្រឹកថ្ងៃទី3 ខែមិថុនា ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនី នៅក្នុងសួនឧស្សាហកម្មខេមតុន។ ខេត្តកណ្ដាល: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាសចំនួន19។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយបងប្អូនកម្មករ កម្មការិនីនៅទីនេះជាលើកទី2 បន្ទាប់ពីបានជួបកាលពីឆ្នាំ2018កន្លងទៅ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បន្តទៀតថាការដែលសម្តេចមានជំនួបជាលើកទី2 ជាមួយបងប្អូនកម្មករ-កម្មការិនីនាពេលនេះ គឺសម្តេចចង់ឃើញ ចង់ដឹង អំពីវឌ្ឍនភាពនៅតាមរោងចក្រនានា និងដើម្បីរកគន្លឹះក្នុងការកសាងអ្វីបន្ថែមទៀតដើម្បីផលប្រយោជន៍កម្មករ-កម្មការិនីយើង។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា ចាប់ពីខែសីហាខាងមុខនេះតទៅគោលនយោបាយសម្រាប់កម្មការិនីមានផ្ទៃពោះ នឹងត្រូវអនុវត្តដើម្បីឧបត្ថម្ភជាសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះរហូតដល់កូនអាយុ2ឆ្នាំ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នយោបាយរបស់អ្នកជាប់ឆ្នោតថ្មីរបស់ប្រទេសថៃមួយរូប មិនទាន់នឹងបានធ្វើជានាយករដ្ឋមន្រ្តីថៃផង បែរជាចេញសារគំរាមបណ្តេញពលករខ្មែរ ពលករឡាវ និងពលករមីយ៉ាន់ម៉ា ចេញពីប្រទេសខ្លួនទៅហើយ ខណៈនយោបាយបែបនេះ អាចនឹងធ្វើឲ្យរោងចក្រ សហគ្រាសរបស់ថៃមួយចំនួនដួលរលំផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី […]
លោក ភូ សោភ័ណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក ទៀវ សំអុល នៅខេត្តបន្ទាយមានជ័យ
លោក ភូ សោភ័ណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក ទៀវ សំអុល នៅខេត្តបន្ទាយមានជ័យ បន្ទាយមានជ័យ ៖ រសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក ភូ សោភ័ណ ប្រធានការិយាល័យព័ត៌មានវិទ្យា ទិន្នន័យ និងបច្ចេកទេស នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មាន ឯករាជ្យ និងក្រុមការងារ បាននាំយកថវិកា និងគ្រឿងឧបភោគ-បរិភោគ ជាអំណោយរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនលោក ទៀវ សំអុល ចាងហ្វាងគេហទំព័រថ្ងៃថ្មី និងជាសមាជិក សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជួបគ្រោះបណ្តាលឲ្យរងរបួសដៃយ៉ាងធ្ងន់ធ្ងរ។ អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក […]