ព័ត៌មានជាតិ

✨ ✨ កម្មវិធីប្រកួតសម្រាប់ថ្ងៃទី7 ខែមិថុនា ឆ្នាំ2023នេះ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី12 មានចំនួន 10ប្រភេទកីឡាត្រូវប្រកួតប្រជែង។

✨ ✨ កម្មវិធីប្រកួតសម្រាប់ថ្ងៃទី7 ខែមិថុនា ឆ្នាំ2023នេះ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី12 មានចំនួន 10ប្រភេទកីឡាត្រូវប្រកួតប្រជែង។ #dolynews

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សវិជ្ជាជីវៈតុលាការជិត២ពាន់នាក់ 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សវិជ្ជាជីវៈតុលាការជិត២ពាន់នាក់ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា” និង “ពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម, សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា”សរុបចំនួន១៨៣៥ នាក់។ សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមក សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សវិជ្ជាជីវៈតុលាការនាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកថា ពីអតីតកាល កុំនិយាយឡើយដល់វិស័យយុត្តិធម៌ គឺអ្វីៗទាំងអស់បានស្លាប់ក្នុងសម័យប៉ុលពតទាំងអស់ ប៉ុន្ដែក្រោយពេលដែលកម្ពុជាបានរំដោះមកវិញ គ្រប់វិស័យត្រូវបានរស់ឡើងវិញជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា កាលពីកំណែទម្រង់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៣ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ និងកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ ហើយមកដល់សព្វថ្ងៃនេះ ប្រព័ន្ធយុត្តិធម៌ និងតុលាការរបស់កម្ពុជា […]

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី6 ខែមិថុនា ឆ្នាំ2023នេះ កម្មវិធីប្រកួត នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី12 មានចំនួន 12ប្រភេទកីឡាត្រូវប្រកួតប្រជែង។

សម្រាប់ថ្ងៃទី6 ខែមិថុនា ឆ្នាំ2023នេះ កម្មវិធីប្រកួត នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី12 មានចំនួន 12ប្រភេទកីឡាត្រូវប្រកួតប្រជែង។   #dolynews

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម (ចាប់ពីថ្ងៃទី7 រហូតដល់ថ្ងៃទី13 ខែមិថុនា ឆ្នាំ2023នេះ) ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្ន។

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម (ចាប់ពីថ្ងៃទី7 រហូតដល់ថ្ងៃទី13 ខែមិថុនា ឆ្នាំ2023នេះ)ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្ន។

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2023 នេះ ឯកឧត្តម គង់សោភ័ណ្ឌ បានអញ្ជើញសម្ពោធឆ្លងអគារពុទ្ធិកអនុវិទ្យាល័យកោះទាវ និងសមិទ្ធផលនានា ស្ថិតនៅក្នុងវត្តកោះទាវ។

នៅព្រឹកថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2023 នេះ ឯកឧត្តម គង់សោភ័ណ្ឌ បានអញ្ជើញសម្ពោធឆ្លងអគារពុទ្ធិកអនុវិទ្យាល័យកោះទាវ និងសមិទ្ធផលនានា ស្ថិតនៅក្នុងវត្តកោះទាវ។ ខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកអនុវិទ្យាល័យកោះទាវ និងសមិទ្ធផលនានា ស្ថិតនៅក្នុងវត្តកោះទាវ ភូមិកោះទាវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្តបាន ចូលរួមអបអរសាទរចំពោះ អគារពុទ្ធិកអនុវិទ្យាល័យកោះទាវ ស្ថិតនៅក្នុងវត្តកោះទាវ និងសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលក្រុង ព្រះគ្រូចៅអធិការ គណៈកម្មាការ សប្បុរសជន និងប្រជាពលរដ្ឋនៅមូលដ្ឋានបានរួបរួមគ្នាយ៉ាងល្អក្នុងការកសាងសមិទ្ធផលដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនាជានិច្ចនិរន្ដរ៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសសូមធ្វើការប្តេជ្ញាអោយខាងតែបាន ទៅបោះឆ្នោតគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី7 និងអាណត្តិក្រោយៗទៀត និងបន្តគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត […]

ព័ត៌មានជាតិ

✨ ថ្ងៃទី5 ខែមិថុនា ឆ្នាំ2023នេះ សម្រាប់កម្មវិធីប្រកួតនៃព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី12 មានចំនួន 14ប្រភេទកីឡា ត្រូវប្រកួតប្រជែង។

✨ ថ្ងៃទី5 ខែមិថុនា ឆ្នាំ2023នេះ សម្រាប់កម្មវិធីប្រកួតនៃព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី12 មានចំនួន 14ប្រភេទកីឡា ត្រូវប្រកួតប្រជែង។   #dolynews

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជិត 6,000 នាក់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជិត 6,000 នាក់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នៅព្រឹកថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2023 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត 6ពាន់នាក់។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ចជាថ្មីម្ដងទៀតនៅថ្ងៃនេះ។ សម្ដេចតេជោក៏បានអបអរសាទរចំពោះនិស្សិតជ័យលាភីនៅថ្ងៃនេះផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានរម្លឹកថា បើគិតចាប់ពីឆ្នាំ1976 សម្ដេចបានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន22លើកហើយ ដែលជាចំនួនច្រើនជាងគេបើធៀបនឹងបណ្ដាសាកលវិទ្យាល័យដទៃទៀត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា កត្តាសន្ដិភាពបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះមានទាំងផ្នែករឹង និងផ្នែកទន់។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាន៍បន្តទៀតថា ការសម្រេចចិត្តរបស់សម្ដេច គឺត្រឹមត្រូវ ដែលទី១គឺបានបើកឱកាសឱ្យវិស័យឯកជនអាចចូលរួមវិនិយោគលើវិស័យអប់រំនៅកម្ពុជា ក្នុងនោះបានចូលរួមទាំងនៅកម្រិតមតេយ្យសិក្សារហូតដល់កម្រិតឧត្ដមសិក្សារាប់សិបគ្រឹះស្ថានសិក្សាអប់រំ។ ទី2 គ្រឹះស្ថានសិក្សារបស់រដ្ឋបើកឱកាសឱ្យនិស្សិតចូលរៀនបង់ថ្លៃ ដែលអាចទាញយកថវិកាទាំងនេះមកកសាងហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀន និងឧបត្ថម្ភដល់គ្រូបង្រៀន និងសាស្រ្ដាចារ្យក្នុងការបណ្តុះបណ្តាលសិស្សនិស្សិត។ សម្តេចតេជោ ហ៊ុន […]

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ៖ តាមរយៈនយោបាយឈ្នះ ឈ្នះ បានប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនមិត្តភាព-សន្តិភាព មិត្តភាព-សហប្រតិបត្តិការនិងការអភិវឌ្ឍ

ឯកឧត្តម ស សុខា ៖ តាមរយៈនយោបាយឈ្នះ ឈ្នះ បានប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនមិត្តភាព-សន្តិភាព មិត្តភាព-សហប្រតិបត្តិការនិងការអភិវឌ្ឍ បាត់ដំបង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ៖ តាមរយៈនយោបាយឈ្នះ ឈ្នះ រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឲ្យទៅជាតំបន់អភិវឌ្ឍន៍ ប្រែក្លាយតំបន់ព្រំដែនជាមួយ ប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនមិត្តភាព-សន្តិភាព មិត្តភាព-សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ឯកឧត្តម ស សុខា ថ្លែងបែបនេះក្នុងឱកាសជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ២០០គ្រួសារ ក្នុងស្រុកកំរៀង នៅរសៀលថ្ងៃទី៤ […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2023 នេះ ឯកឧត្តម គង់សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានាក្នុងវត្ត សេរីឧត្តមុន្នី។

នៅព្រឹកថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2023 នេះ ឯកឧត្តម គង់សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានាក្នុងវត្ត សេរីឧត្តមុន្នី។ ស្រុកលើកដែក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាលបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធឆ្លងកុដិ និងសមិទ្ធផលនានា ក្នុងវត្តសេរីឧត្តមុនី(ហៅវត្តពាមរាំងលើ)និងពិធីបំពាក់គ្រឿង ឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា ស្រុកលើកដែក ស្ថិតក្នុងភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល។ ឯកឧត្តមអភិបាល បានមានប្រសាសន៍ថ្លែងថាក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍ វិស័យខាងពុទ្ធចក្រ មានការរីកចម្រើន ប្រកបដោយសាមគ្គីភាព សប្បុរសធម៌ និងសទ្ធាជ្រះថ្លា ជាពិសេស ការជួយ តម្កើនតម្លៃនៃព្រះពុទ្ធសាសនារបស់យើងទាំងអស់គ្នា។ ឯកឧត្តម ក៏បានបន្តថា ការឯកភាពជាតិ និងសាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាមួយនាំឲ្យសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអណាចក្រ។សង្គមជាតិមួយស្ថិតស្ថេរយូរអង្វែងបាន ប្រជាជាតិមួយនោះត្រូវរួបរួមការពារជាតិ សាសនា និងវប្បធម៌ ឲ្យបានម៉ត់ចត់។ ឯកឧត្តម ក៏បានបញ្ជាក់ថា ការបំពាក់មេដាយជូនដល់អតីតយុទ្ធជននាឱកាសនេះ គឺដើម្បីសម្តែងនូវការគោរពដឹងគុណ ចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល នូវគំរូវីរភាពដ៏មោះមុត […]

ព័ត៌មានជាតិ

សូមកុំភ្លេចចូលរួមទស្សនា និងគាំទ្រក្នុងការប្រកួតនៅថ្ងៃនេះទាំងអស់គ្នា Official Roster របស់ប្រទេសទាំង4ក្រុមសម្រាប់ចូលរួមការប្រកួត ASEAN PARA ESPORTS បន្តិចទៀតនេះ Official Roster for 4 countries participants in 12TH ASEAN PARA GAMES 2023 ESPORTS.

សូមកុំភ្លេចចូលរួមទស្សនា និងគាំទ្រក្នុងការប្រកួតនៅថ្ងៃនេះទាំងអស់គ្នា Official Roster របស់ប្រទេសទាំង4ក្រុមសម្រាប់ចូលរួមការប្រកួត ASEAN PARA ESPORTS បន្តិចទៀតនេះ Official Roster for 4 countries participants in 12TH ASEAN PARA GAMES 2023 ESPORTS.   #dolynews