ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ៖ ការចូលរួមសង្កេតការណ៍បោះឆ្នោតរបស់ ស.ស.យ.ក. ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា

ឯកឧត្តម ស សុខា ៖ ការចូលរួមសង្កេតការណ៍បោះឆ្នោតរបស់ ស.ស.យ.ក. ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ព្រៃវែង ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានលើកឡើងថា ៖ ការចូលរួមស្ម័គ្រចិត្តជាអ្នកសង្កេតការណ៍បោះឆ្នោតរបស់ ស.ស.យ.ក. ខេត្តព្រៃវែង ក៏ដូចជា ស.ស.យ.ក. ទូទាំងប្រទេស គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងការចូលរួមជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាបានសេរីភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងដំណើរការបោះឆ្នោត ជាពិសេសដើម្បីបណ្តុះស្មារតីយុវជនគ្រប់រូបឲ្យ យល់ពីកាតព្វកិច្ច និងចេះទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិរបស់ខ្លួន។ ការលើកឡើងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសដែលឯកឧត្តមជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញជាអធិបតីពិធីបើកវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍បោះឆ្នោតជាតិរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា ក្នុងនាមឯកឧត្តម ហ៊ុន […]

ព័ត៌មានជាតិ

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងអង្គការ សមាគមដៃគូទាំង១០ ចេញញត្តិគាំទ្រការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងអង្គការ សមាគមដៃគូទាំង១០ ចេញញត្តិគាំទ្រការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ភ្នំពេញ ៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងអង្គការ សមាគម ជាដៃគូ ចំនួន ១០ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានចេញញ្ញត្តិគាំទ្រសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តួចផ្តើមឱ្យមានការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ “សិទ្ធិក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត” ដែលមានខ្លឹមសារដូចខាងក្រោម៖   យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងអង្គការ សមាគម ជាដៃគូទាំង១០ បានពិនិត្យឃើញថា កម្ពុជាយើងត្រូវការជាចាំបាច់នូវការថែរក្សាសុខសន្តិភាព ប្រក្រតីភាព និងនិរន្តរភាព នៃរាល់ការរៀបចំការបោះឆ្នោតជាសកល និងអសកល ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាពិសេសការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ និងយោងតាមមាត្រា ៣៤ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកថាខណ្ឌចុងក្រោយបានចែងថា “បទបញ្ញតិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់”។   យើងខ្ញុំសូមប្រកាសគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីកែទម្រង់ “សិទ្ធិក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត” ដែលជាពេលវេលាមួយដ៏សមស្របបំផុតសម្រាប់ព្រះរាជាណាចក្រកម្ពុជា […]

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា។

សម្តេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា។ នៅទីស្ដីការក្រសួងមហាផ្ទៃ កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2023 នេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាននានា អង្គភាពពាក់ព័ន្ធ និងក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ព្រមទាំង អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍កិច្ចប្រជុំនេះមានគោលដៅពិនិត្យអំពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងបទពិសោធ ដើម្បីមានមូលដ្ឋានដាក់ចេញនូវទិសដៅបន្ត និងវិធានការសំខាន់ៗសម្រាប់បម្រើឱ្យការងារបោះឆ្នោត ជូនប្រជាពលរដ្ឋនៅឆ្នាំខាងមុខ ជាពិសេស នៅឆ្នាំ2027 និង2028 ដែលជាឆ្នាំនៃការរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី6 និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី8។ សម្តេចក្រឡាហោម បានបញ្ជាក់ថា ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនដល់ប្រជាពលរដ្ឋ គឺជាការផ្តល់ជូននូវឯកសារគតិយុត្តមួយដ៏សំខាន់ ជាពិសេស យោងតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានកំណត់យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីចុះឈ្មោះបោះឆ្នោត និងចូលរួមក្នុងការបោះឆ្នោត ក្នុងនោះក្រសួងមហាផ្ទៃ បានដាក់ចេញផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ចាប់ពីថ្ងៃទី15 […]

ព័ត៌មានជាតិ

ខេត្តកំពង់ចាម នៅព្រឹកថ្ងៃអង្គារ ទី 13 ខែមិថុនា ឆ្នាំ 2023 នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សាកម្រង និងសមិទ្ធផលនានាក្នុងវត្តកែវមុនី (ហៅវត្តថ្មី) ស្ថិតនៅភូមិអង្គរបានទី៨ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

ខេត្តកំពង់ចាម នៅព្រឹកថ្ងៃអង្គារ ទី 13 ខែមិថុនា ឆ្នាំ 2023 នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សាកម្រង និងសមិទ្ធផលនានាក្នុងវត្តកែវមុនី (ហៅវត្តថ្មី) ស្ថិតនៅភូមិអង្គរបានទី៨ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ #dolynews

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី 14 រហូតដល់ថ្ងៃទី 20 ខែមិថុនា ឆ្នាំ2023នេះ អាកាសធាតុនៅកម្ពុជាបន្តមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងបង្កឲ្យមានផ្នែកខ្លះលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់។

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី 14 រហូតដល់ថ្ងៃទី 20 ខែមិថុនា ឆ្នាំ2023នេះ អាកាសធាតុនៅកម្ពុជាបន្តមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងបង្កឲ្យមានផ្នែកខ្លះលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់។   #dolynews

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 12 ខែមេថុនា ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៃកងពលតូចលេខ70

នៅព្រឹកថ្ងៃទី 12 ខែមេថុនា ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៃកងពលតូចលេខ70 សម្តេចតេជោ ហ៊ុន សែន សូមអបអរសាទរចំពោះ មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចលេខ70 និងសូមកោតសរសើរ ចំពោះសកម្មភាពដ៏រស់រវើក និងស្មោះត្រង់របស់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចលេខ 70 ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មានវិន័យ និងសេចក្តីថ្លៃថ្នូរ ហើយនៅគ្រប់កាលៈទេសៈតែងទ្រទ្រង់ ថែរក្សាការពារដល់សុខសន្តិភាព ស្ថិរភាពជាតិ និងសណ្ដាប់ធ្នាប់សង្គម ដែលស័ក្តិសម ជាទីពឹងរបស់ប្រជាជន និងសង្គមជាតិកម្ពុជា ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងរយៈពេល 29ឆ្នាំ កងពលតូចលេខ 70 បានកសាងអគាររាប់រយខ្នង កសាងហេដ្ឋារចនាសម្ព័ន្ធនានា កសាងសាលាហ្វឹកហ្វឺន ការបំពាក់សម្ភារៈកងទ័ពបានពេញលេញ លើកកម្ពស់ជីវភាព និងសុខភាពកងទ័ពបានយ៉ាងល្អប្រសើរ ។ ភាពរីកចម្រើនលូតលាស់ជាលំដាប់នៃកងទ័ពកម្ពុជា បានផ្ដើមចេញពីឆន្ទៈ និងកម្លាំងមហាសាមគ្គីរបស់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត […]

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ៖ សិល្បៈគឺជាផ្នែកមួយដ៏សំខាន់ ដែលមនុស្សគ្រប់រូបមិនអាចកាត់ផ្តាច់បាន

ឯកឧត្តម ស សុខា ៖ សិល្បៈគឺជាផ្នែកមួយដ៏សំខាន់ ដែលមនុស្សគ្រប់រូបមិនអាចកាត់ផ្តាច់បាន ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានលើកឡើងថា ៖ សិល្បៈ ជាផ្នែកមួយដ៏សំខាន់ ដែលមនុស្សគ្រប់រូបមិនអាចកាត់ផ្ដាច់ចេញបានពីជីវិត ពីជីវភាព ទោះក្នុងរូបភាពជាអ្នកគាំទ្រ ឬជាអ្នកសម្ដែង។ ក្នុងនោះសិល្បៈចម្រៀងក្ដី ការសម្ដែងក្ដី គឺជាជំនាញពិសេសម្យ៉ាង ដែលមនុស្សគ្រប់រូបមិនមែនសុទ្ធតែអាចធ្វើបានល្អនោះទេ។ សិល្បៈនេះទៀតសោត ក៏មានឥទ្ធិពលផងដែរដល់ការអប់រំ ការដឹកនាំ រួមទាំងការងារនយោបាយនាំឱ្យជាតិមានការរីកចម្រើន។ សិល្បករដែលល្អ មានប្រជាប្រិយ តែងតែមានឥទ្ធិពលដល់ការសម្រេចចិត្តរបស់មហាជន ជាពិសេសយុវជន។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រឡងជ្រើសរើសយុវជនឆ្នើមផ្នែកចម្រៀង រដូវកាលទី៣ និងផ្នែកសម្រស់យុវតី រដូវកាលទី១ វគ្គផ្តាច់ព្រ័ត្រ ប្រចាំខេត្តព្រៃវែង នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅសួនច្បារសម្តេចក្រឡាហោម ស ខេង ខេត្តព្រៃវែង ដែលរៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។ ជាមួយនឹងការអបអរសាទរចំពោះអ្នកទទួលបានជ័យលាភី […]

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ៖ ការប្រកួតបាល់ទាត់នេះ ជួយឲ្យមានសាមគ្គីជាតិ និងជាចលករនាំឲ្យកីឡាជាតិរីកចម្រើន

ឯកឧត្តម ស សុខា ៖ ការប្រកួតបាល់ទាត់នេះ ជួយឲ្យមានសាមគ្គីជាតិ និងជាចលករនាំឲ្យកីឡាជាតិរីកចម្រើន ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានថ្លែងថា ៖ “ខ្ញុំសង្ឃឹមថាតាមរយៈការប្រកួតបាល់ទាត់នៅពេលនេះ នឹងធ្វើឱ្យប្អូនៗ ក្មួយៗបានស្គាល់គ្នា ហើយចេះរាប់អានគ្នា បង្កើនមិត្តភាព សាមគ្គីភាព ដែលជាស្ពានមួយជួយឱ្យមានសាមគ្គីជាតិ និងជាចលករនាំឱ្យកីឡាជាតិយើង កាន់តែមានការរីកចម្រើនបន្តបន្ទាប់”។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញជាអធិបតីនៅក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ U19 ពានរង្វាន់ឯកឧត្តម ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៣ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅកីឡដ្ឋានបាល់ទាត់ខេត្តព្រៃវែង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានរម្លឹកជូនអង្គពិធីទាំងមូលដែរថា បើគ្មានសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេស គ្មាននយោបាយដឹកនាំប្រទេសច្បាស់លាស់នោះ យើងមិនមានពេលជួបជុំគ្នា ហើយក៏មិនមានឱកាសបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដូចថ្ងៃនេះដែរ។ ថ្លែងក្នុងឱកាសនោះដែរ […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ និងឯកឧត្តម ម៉ៅ ភារុន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនឹងបុគ្គលិក។

នៅព្រឹកថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ និងឯកឧត្តម ម៉ៅ ភារុន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនឹងបុគ្គលិក។ ខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ អនុប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត រួមជាមួយ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកបម្រើការងារ ក្នុងវិស័យអប់រំ និងបុគ្គលិកបម្រើការងារក្នុង វិស័យសុខាភិបាល នៅតាមបណ្ដាក្រុង ស្រុក ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល។ យើងនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្របេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី7 និងអាណត្តិក្រោយៗទៀត និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត !   #dolynews

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត2ម៉ឺននាក់ជាបន្តទៀត នៅស្រុកត្រាំកក់ ខេត្តតាកែវ។

នៅព្រឹកថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត2ម៉ឺននាក់ជាបន្តទៀត នៅស្រុកត្រាំកក់ ខេត្តតាកែវ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះ សំណាលជាមួយកម្មករ កម្មការិនីសរុបជិត2ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន12 ជំនួបសំណេះសំណាលនឹងធ្វើឡើងនៅរោងចក្រ គ័នថេក ខេមបូឌា អ៉ិនធើណេសិនណល (KUANTECH CAMBODIA INTERNATIONAL)។ រោងចក្រសហគ្រាសទាំង12 ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីជួបសំណេះសំណាលជាមួយសម្តេចតេជោនៅថ្ងៃនេះ កំពុងដំណើរការអាជីវកម្មនៅក្នុងស្រុកត្រាំកក់ និងស្រុកសំរោង ខេត្តតាកែវ។ រោងចក្រ សហគ្រាសទាំង12នេះ ជាប្រភេទរោងចក្រផលិតគ្រឿងអេឡិចត្រូនិកចំនួន6, កាត់ដេរសម្លៀកបំពាក់ចំនួន3, ផលិតស្បែកជើងចំនួន2 និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន1 ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។ល។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយបងប្អូនកម្មករ កម្មការិនីនៅខេត្តតាកែវនេះជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបកាលពីឆ្នាំ2019កន្លងទៅ។សម្តេចតេជោបានមានប្រសាសន៍ថា រោងចក្រសហគ្រាសដែលបានពង្រាយនៅទូទាំង 25 […]