នៅមុននេះបន្តិចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា វាជារឿងមិនគួរឲ្យជឿដែលខ្ញុំមើលរូបថតប្រពន្ធខ្លួនឯងមិនស្គាល់។ ក្រោយឃើញរូបថតនេះកូនៗប្រាប់ថាជារូបថតម៉ែតែខ្ញុំឆ្លើយមិនមែនទេគឺជារូបថតមនុស្សផ្សេងគ្រាន់តែទម្រង់មុខស្រដៀងគ្នាប៉ុណ្ណោះ។ ម្សិលមិញភរិយាខ្ញុំថាជារូបថតគាត់ដែលជាងថតបានថតមិនឲ្យដឹងខ្លួនហើយរក្សាទុកនៅក្នុងម៉ាសុីនថតរបស់អ្នកថតរូបដែលគាត់មរណភាពច្រើនឆ្នាំមកហើយ។ ពេលនេះកូនរបស់ជាងថតរូបបានរកឃើញនិងបង្ហោះចេញទើបយើងឃើញរូបថតនេះ។ បើតាមពិនិត្យគាត់ថតប្រហែលឆ្នាំ1992 ក្នុងវ័យ38ឆ្នាំដែលមានកូន6នាក់និងនៅរស់5នាក់ ស្លាប់ម្នាក់៕ #dolynews
Month: June 2023
ឯកឧត្តម ស សុខា ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថាការអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
ឯកឧត្តម ស សុខា ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថាការអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បាត់ដំបង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថា ការអប់រំគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ការលើកឡើងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាស ដែលឯកឧត្តម និងលោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង ជាតំណាងក្រុមអ្នកម្តាយមនុស្សធម៌ អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយយុវជន ចំនួន ១ ០០០នាក់ នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ទៅលើយុវជន ដែលជាសសរទ្រូងប្រទេសជាតិ តាមរយៈការផ្តល់ការសិក្សា ប្រកបដោយគុណភាព […]
នៅព្រឹកថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករកម្មការិនី ជិត2ម៉ឺននាក់ មកពីស្រុកសំរោងទង និងស្រុកគងពិសី។
នៅព្រឹកថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករកម្មការិនី ជិត2ម៉ឺននាក់ មកពីស្រុកសំរោងទង និងស្រុកគងពិសី។ ខេត្តកំពង់ស្ពឺ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប 18,012នាក់ មកពីរោងចក្រ សហគ្រាសចំនួន7 ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ជំនួបសំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយកន្លែងស្ថិតនៅបណ្តោយផ្លូវលេខ41 ក្នុងភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបសំណេះ សំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅម្ដងទៀតនៅស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺនេះម្តងទៀត បន្ទាប់ពីបានជួបកាលពីឆ្នាំ2018កន្លងទៅ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងក្តីរីករាយចំពោះកម្មករ កម្មការនីរោងចក្រទាំងអស់ ក្នុងស្រុកសំរោងទង និងគងពិសី ខេត្តកំពង់ស្ពឺ ដែលបានចាក់វ៉ាក់សាំងកូវីដ19 ស្ទើរគ្រប់ៗគ្នា និងគ្រប់ដូស តាមការកំណត់របស់ក្រុមគ្រូពេទ្យ។ សម្តេចតេជោបានមានប្រសាសន៍រំលឹកថា ពីមុនដី1ហិកតាអាចធ្វេីស្រែចំការ […]
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្រោមអធិបតីភាពឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន។
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្រោមអធិបតីភាពឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន។ នៅព្រឹកថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2023 នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ភោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការមណ្ឌលសុខភាព ផ្លូវបេតុង ផ្លូវចាក់កៅស៊ូ បង្គោលអគ្គិសនី ប្រព័ន្ធរំដោះទឹក និងសមិទ្ធិផលនានា ស្ថិតក្នុងឃុំព្រែកតាមាក់ និងឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល ស្ថិតក្នុងភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ សមិទ្ធិផលថ្មីដែលបានបង្ហាញឱ្យឃើញនេះ គឺកើតចេញពីប្រទេសជាតិមានសុខសន្តិភាព ទើបមានការអភិវឌ្ឍ លើគ្រប់វិស័យ និងការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពនូវការរីករាលដាលជម្ងឺកូវីដ19 ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ […]
សម្ដេចក្រឡាហោម ស ខេង ជាឥស្សរជនខ្មែរដំបូងដែលទទួលបានសញ្ញាបត្របណ្ឌិត កិត្តិយស ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ
សម្ដេចក្រឡាហោម ស ខេង ជាឥស្សរជនខ្មែរដំបូងដែលទទួលបានសញ្ញាបត្របណ្ឌិត កិត្តិយស ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមា ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ។ ពិធីប្រគល់ និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះ ប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រ យុវជន និងកីឡា បានមានប្រសាសន៍ថា សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទ គឺជាការទទួលស្គាល់នៃកម្រិតអប់រំខ្ពស់បំផុត របស់សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ដែលត្រូវបានផ្តល់ជូនដល់ឥស្សរជន និងបុគ្គលដែលមានកិត្តិយសខ្ពង់ខ្ពស់ និងមានការទទួលស្គាល់ពិសេសចំពោះសមិទ្ធផលសំខាន់ៗ ដែលស្របតាមបេសកកម្មរបស់សាកលវិទ្យាល័យ។ ឯកឧត្តមថា គណៈកម្មការវាយតម្លៃថ្នាក់បណ្ឌិត បានពិនិត្យយ៉ាងហ្មត់ចត់នូវស្នាដៃទាំងឡាយរបស់បេក្ខជន និងបានឯកភាពគ្នាជាឯកច្ឆន្ទសម្រេចនៅថ្ងៃទី២៤ ខែមេសា […]