លោក ភូ សោភ័ណ នាំយកថវិកាឯកឧត្តម ស សុខា និងលោកជំទាវ ចូលបុណ្យសពឪពុកលោក មុត ចិត្រា បាត់ដំបង ៖ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ លោក ភូ សោភ័ណ ប្រធានការិយាល័យព័ត៌មានវិទ្យា ទិន្នន័យ និង បច្ចេកទេស នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកថវិកា និងគ្រឿងឧបភោគ-បរិភោគ ជាអំណោយរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ចូលបុណ្យគម្រប់ខួប ៧ថ្ងៃ ឧបាសក ណាក សឿន ត្រូវ ជាឪពុកបង្កើតរបស់លោក មុត ចិត្រា ចាងហ្វាងសារព័ត៌មានប្រមាញ់ជាយដែន និងជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភូមិអូល្វា ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន។ ថវិកា និងគ្រឿងឧបភោគ-បរិភោគរបស់ឯកឧត្តម ស […]
Month: May 2023
ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ។
ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ។ ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី 26 ខែឧសភា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញ ចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ នៅភូមិស្វាយពងអង្រ្កង និងភូមិកណ្ដាលកោះ សង្កាត់កោះ អន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ រដ្ឋបាលខេត្តកណ្តាល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោល នយោបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ #dolynews
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត2ម៉ឺននាក់។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត2ម៉ឺននាក់។ នៅព្រឹក ថ្ងៃទី26 ខែឧសភា ឆ្នាំ2023 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន 19,000នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Comment) មានកម្មករនិយោជិត16,000នាក់, រោងចក រ៉ុងវីន ហ្គាមិន (Rongwing Garment) មានកម្មករនិយោជិត ចំនួន 1,500នាក់ និងរោងចក្រ DNQIAN TEXTILE CAMBODIA មានកម្មករនិយោជិត ចំនួន 1,500នាក់។ សម្តេចតេជោ ហ៊ុន សែន […]
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី14 ប្រារព្ធនៅក្រុងតាខ្មៅ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី14 ប្រារព្ធនៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី 25 ខែឧសភា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីសមិទ្ធផលខេត្តសម្រេចបានក្នុងរយៈពេល5ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី6 ដូចជាការរួមចំណែកថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងការងារសុវត្ថិភាពចរចរណ៍ក្នុងខេត្តកណ្ដាល ឯកឧត្តម បានឱ្យដឹងថាគិតត្រឹមត្រីមាសទី1 ដើមឆ្នាំ2023 ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2022 គ្រោះថ្នាក់ចរាចរណ៍កើតមាន33 លើ 59លើក ថយចុះ26លើក ស្មើ44ភាគរយ កម្រិតស្រាល15 លើ 20លើក បណ្ដាលឱ្យស្លាប់និងរបួសសរុប57លើ 112នាក់ ក្នុងនោះស្លាប់19នាក់ ថយចុះ23នាក់។ ឯកឧត្តម បានទាញការកត់សម្គាល់ថាក្នុងចំណោមអ្នកស្លាប់19នាក់នោះ មានអ្នកបើកបរម៉ូតូ14នាក់ មិនពាក់មួកសុវត្ថិភាព 9នាក់ អ្នករួមដំណើរម៉ូតូ2នាក់ មិនពាក់មួកសុវត្ថិភាព អ្នកបើកបររថយន្ត2នាក់ និងអ្នកថ្មើជើងម្នាក់ ខណៈមូលហេតុនៃគ្រោះថ្នាក់គឺបើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្ដាំ មិនគោរពសិទ្ធិអាទិភាព ប្រជែងគ្រោះថ្នាក់ កត្តាយានយន្ត […]
នៅព្រឹកថ្ងៃទី 24 ខែឧសភា ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
នៅព្រឹកថ្ងៃទី 24 ខែឧសភា ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានអញ្ជើញមកសម្ពោធអគារទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: និងចែកសញ្ញាបត្រដល់និស្សិតជ័យលាភីនាព្រឹកនេះ។ សម្ដេចតេជោក៏បានមានប្រសាសន៍រំលឹកអំពីការកកើតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ ដែលក្រោយពេលងើបពីសង្គ្រាមគឺសាកលវិទ្យាល័យនេះមិនមានឡើយ។ តែក្រោយថ្ងៃរំដោះ៧មករា១៩៧៩ សាកលវិទ្យាល័យត្រូវបានចាប់ផ្ដើមបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកសិល្បៈ តន្ត្រីឡើងវិញជាបន្តបន្ទាប់។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់លោកជំទាវរដ្ឋមន្រ្ដីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារក្រសួង ដែលបានរៀបចំក្រុមសិល្បៈចូលរួមសម្ដែងដ៏អស្ចារ្យក្នុងឱកាសពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងទៅនេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា រយៈពេល៣ថ្ងៃជាប់គ្នានេះ សម្តេចបានអញ្ជើញសម្ពោធសមិទ្ធផលសំខាន់ៗចំនួន៣ ក្នុងនោះមានសមិទ្ធផល និងរោកចក្រផលិតសំបកកង់រថយន្តនៅខេត្តព្រះសីហនុ,មានអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត និងសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:នាពេលនេះ។ សម្ដេចតេជោ […]
ឯកឧត្តមបណ្ឌិត ស សុខា ៖ ដំណើរការកែទម្រង់អភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យតាមការរំពឹងទុក
ឯកឧត្តមបណ្ឌិត ស សុខា ៖ ដំណើរការកែទម្រង់អភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យតាមការរំពឹងទុក ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានថ្លែងថា រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា បានអនុវត្តការធ្វើ កំណែទម្រង់អភិបាលកិច្ចល្អ ប្រកបដោយជោគជ័យតាមការគ្រោងទុក ក្នុងរយៈពេលកន្លងមកនេះ។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ធ្វើឡើងក្នុងឱកាសដែលឯក ឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត អ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៣ ៤១៦នាក់ ក្នុងស្រុកពារាំង នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ដំណើរការកែទម្រង់អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ រួមមាន […]
ឯកឧត្តមបណ្ឌិត ស សុខា បង្ហាញជោគជ័យធំៗ ៥ របស់កម្ពុជា ដល់អ្នកចូលរួមក្នុងស្រុកស៊ីធរកណ្តាល ជាង ២ពាន់នាក់
ឯកឧត្តមបណ្ឌិត ស សុខា បង្ហាញជោគជ័យធំៗ ៥ របស់កម្ពុជា ដល់អ្នកចូលរួមក្នុងស្រុកស៊ីធរកណ្តាល ជាង ២ពាន់នាក់ ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកបង្ហាញពីជោគជ័យធំៗជាប្រវត្តិសាស្ត្រ ចំនួន ៥ ដែលកម្ពុជាសម្រេចបាន ទាំងក្នុងក្របខ័ណ្ឌតំបន់ និងក្របខ័ណ្ឌអន្តរជាតិ ជូនដល់អ្នកចូលរួមជាង ២ពាន់នាក់ ក្នុងស្រុកស៊ីធរកណ្តាល។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសដែលឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីសំណេះសំណាលជា មួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត អ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ២ ២៧២នាក់ ក្នុងស្រុកស៊ីធរកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ ជោគជ័យធំៗជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលឯកឧត្តម ស សុខា […]
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីសម្ភោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីសម្ភោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអោយដឹងថា “អគារតេជោអភិវឌ្ឍន៍”នេះ ជាអគារថ្មី ដែលត្រូវបានសាងសង់ឡើង ដោយបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដែលនាំចូលមកពី ប្រទេសអាលឺ្លម៉ង់ និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាក្តីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា លើសេវាសុខភាពសាធារណៈនៅកម្ពុជា។ អគារមជ្ឈមណ្ឌលពហុឯកទេសនេះ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីដើមខែមីនា ឆ្នាំ២០១៨ កន្លងទៅ។ […]
ឯកឧត្តមបណ្ឌិត ស សុខា ៖ យើងចាត់ទុកការសង្គ្រោះជីវិតពលរដ្ឋពីជំងឺកូវីដ-១៩ ជាសមិទ្ធផលប្រវត្តិសាស្ត្រទី២ របស់រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា
ឯកឧត្តមបណ្ឌិត ស សុខា ៖ យើងចាត់ទុកការសង្គ្រោះជីវិតពលរដ្ឋពីជំងឺកូវីដ-១៩ ជាសមិទ្ធផលប្រវត្តិសាស្ត្រទី២ របស់រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា ព្រៃវែង ៖ ឯកឧត្តម ស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា យើងចាត់ទុកការសង្គ្រោះជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ គឺជាស្នាដៃ និងជាសមិទ្ធផលប្រវត្តិសាស្ត្រទី២ របស់រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីជួយសង្គ្រោះជីវិតប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត អ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ២ ៤៥០នាក់ ក្នុងស្រុកពាមរក៍ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម ស […]