សេចក្ដីជូនដំណឹង នៅថ្ងៃទី 6 ខែឧសភា ឆ្នាំ 2023 នេះ គិតត្រឹមម៉ោង 10:30 នាទីព្រឹក កម្ពុជាកំពុងឈរលេខរៀងទី1 ដោយទទួលមេដាយច្រើនជាងគេ ចំនួន 12គ្រឿង ក្នុងនោះមាសចំនួន6 ប្រាក់ចំនួន 4និងសំរិទ្ធ2។ #dolynews
Month: May 2023
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ជី ស៊ី អេហ្វ
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ជី ស៊ី អេហ្វ ភ្នំពេញ ៖ ដើម្បីពង្រីក និងពង្រឹងភាពជាដៃគូសហការ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានរៀបចំពិធីចុះហត្ថ លេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ តំណាងដោយលោកសាស្ត្រាចារ្យ ចាវ ប៉េងណាំ អនុប្រធានសមាគម ជាមួយក្រុម ហ៊ុន ជី ស៊ី អេហ្វ អ៉ីនវ៉េសមិន ខូអិលធីឌី តំណាងដោយលោកបណ្ឌិត ព្រាប នូរ៉ា ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ។ អនុស្សរណៈ នៃការយោគយល់គ្នានេះ មានគោលបំណងសំខាន់ៗរួមមាន ៖ ទី១. សហការគ្នាដោយឈរលើស្មារតីភាពជាដៃគូ ដើម្បីផលប្រយោជន៍រួម ទី២. ស្វែងរកគម្រោងអភិវឌ្ឍន៍នានាដែលផ្តល់ផលប្រយោជន៍រួម ទី៣. បំពេញឲ្យគ្នានូវរាល់តម្រូវការចាំបាច់ ទៅតាមលទ្ធភាព ទី៤. រក្សាផលប្រយោជន៍ជូនគ្នាដោយភាពស្មោះត្រង់ ទី៥. រក្សាតម្លៃ […]
សេចក្ដីជូនដំណឹង ចែកសំបុត្រឥតគិតថ្លៃ សម្រាប់ការប្រកួតនៅថ្ងៃទី7 ខែឧសភា ឆ្នាំ 2023 វិញ្ញាសាបាល់ទាត់បុរស។
សេចក្ដីជូនដំណឹង ចែកសំបុត្រឥតគិតថ្លៃ សម្រាប់ការប្រកួតនៅថ្ងៃទី7 ខែឧសភា ឆ្នាំ 2023 វិញ្ញាសាបាល់ទាត់បុរស។ ⏰ ចែកជូននៅថ្ងៃស្អែក វេលាម៉ោង 8:00នាទីព្រឹិក។ 🏟️ ទីតាំង ពហុកីឡដ្ឋានជាតិអូឡាំពិក។ ការចែកជូននេះនឹងធ្វើឡើងនៅក្នុងបរិវេនពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមនុស្សចំនួន 25,000នាក់ដែលបានមកមុនដំបូង និងអនុញ្ញាតអោយចូលក្នុងបរវេនពហុកីឡដ្ឋានជាតិដើម្បីទទួលយកសំបុត្រ។ ខ្លោងទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក និងបើកចាប់ពីម៉ោង 6:00នាទីព្រឹក។ ក្រោយពីរាប់ចំនួនមនុស្សឲ្យត្រូវតាមចំនួនសំបុត្រហើយ យើងនឹងធ្វើការបិតទ្វារពហុកីឡដ្ឋានជាតិ និងមិនអនុញ្ញាតអោយបងប្អូនផ្សេងៗទៀតចូលក្នុងបរិវេនទៀតឡើយ ដើម្បីបញ្ជៀសនូវការរង់ចាំដោយមិនទទួលបានសំបុត្រ។ បញ្ជាក់ – 1នាក់ ទទួលបាន 2សំបុត្រ – សំបុត្រ 1សន្លឹក ទស្សនាបាន 2ប្រកួត #dolynews
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអាគាររដ្ឋបាលសាលាខេត្តព្រៃវែង និងរោងតម្កល់ទូក ង វែងជាងគេលើពិភពលោក។
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអាគាររដ្ឋបាលសាលាខេត្តព្រៃវែង និងរោងតម្កល់ទូក ង វែងជាងគេលើពិភពលោក។ នៅព្រឹកថ្ងៃទី 5 ខែឧសភា ឆ្នាំ 2023 នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលាខេត្តព្រៃវែង និងរោងតម្កល់ទូក ង វែងជាងគេលើពិភពលោក។ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងដោយមានការផ្ដួចផ្ដើមពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង រដ្ឋបាលខេត្តព្រៃវែង បានរៀបចំបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសាលាខេត្ត កាលពីថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2017 បញ្ចប់ជាស្ថាពរនៅថ្ងៃទី25 ខែវិច្ឆិកា […]
សូមស្វាគមន៍ព្រឹត្តិការណ៍ស៉ីហ្គេម2023(SEA GAMES 2023)
សូមស្វាគមន៍ព្រឹត្តិការណ៍ស៉ីហ្គេម2023(SEA GAMES 2023) ថ្ងៃទី 5 ខែឧសភា ឆ្នាំ 2023 នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលបានរង់ចាំអស់រយៈពេល64ឆ្នាំមកហើយ គឺជាថ្ងៃនៃការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី32 ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ក្នុងសម័យកាលសន្តិភាពពេញលេញ ដោយបានបង្ហាញនូវកិត្យានុភាពជាតិទៅពិភពលោកកាន់តែស្គាល់កម្ពុជាច្បាស់ តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ពលរដ្ឋកម្ពុជាទាំងអស់ គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដូច្នេះសូមចូលរួមទាំងអស់គ្នាដើម្បីគាំទ្រ ដោយស្នាមញញឹម មោទនភាពនិងរក្សាភាពថ្លៃថ្នូររបស់ជាតិយើង៕ #dolynews
ខេត្តកំពង់ធំ នៅវេលាម៉ោង6:00នាទី ព្រឹកថ្ងៃទី5 ខែឧសភា ឆ្នាំ2023នេះ ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានដង្ហែចេញពីក្រុងស្ទឹងសែនធ្វើដំណើរឆ្ពោះទៅភ្នំពេញ ពេលនេះបានមកដល់ស្រុកសន្ទុកហើយ នៅវេលាម៉ោងជាង7: ព្រឹក ថ្ងៃទី5 ខែឧសភា ឆ្នាំ2023 នឹងធ្វើដំណើរឆ្ពោះមកដល់ស្រុកបារាយណ៍នៅវេលាម៉ោងជាង8 ព្រឹកថ្ងៃដដែល នឹងធ្វើដំណើរឆ្ពោះទៅភ្នំពេញ នៅរសៀលនេះ។
ខេត្តកំពង់ធំ នៅវេលាម៉ោង6:00នាទី ព្រឹកថ្ងៃទី5 ខែឧសភា ឆ្នាំ2023នេះ ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានដង្ហែចេញពីក្រុងស្ទឹងសែនធ្វើដំណើរឆ្ពោះទៅភ្នំពេញ ពេលនេះបានមកដល់ស្រុកសន្ទុកហើយ នៅវេលាម៉ោងជាង7: ព្រឹក ថ្ងៃទី5 ខែឧសភា ឆ្នាំ2023 នឹងធ្វើដំណើរឆ្ពោះមកដល់ស្រុកបារាយណ៍នៅវេលាម៉ោងជាង8 ព្រឹកថ្ងៃដដែល នឹងធ្វើដំណើរឆ្ពោះទៅភ្នំពេញ នៅរសៀលនេះ។
សេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអ្នកចូលរួមនៅពហុកីឡដ្ឋានជាតិមរតកតេជោ! សូមមេត្តា កុំប៉ះពាល់វត្ថុទាំងឡាយដែលត្រូវបានដំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាពិសេសអំពូលភ្លើង (Light Stick) «ដូចក្នុងរូបភាពនេះ» សម្រាប់បង្ហាញផ្ទាំងទស្សនីយភាពផ្សេងៗសម្រាប់កម្មវិធីបើក និងកម្មវិធីបិទ! សូមចូលរួមអបអរសាទរពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយមោទនភាព និងភាពសប្បាយរីករាយ! កុំភ្លេច ចូលរួមរក្សាអនាម័យទាំងអស់គ្នា!
សេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអ្នកចូលរួមនៅពហុកីឡដ្ឋានជាតិមរតកតេជោ! សូមមេត្តា កុំប៉ះពាល់វត្ថុទាំងឡាយដែលត្រូវបានដំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាពិសេសអំពូលភ្លើង (Light Stick) «ដូចក្នុងរូបភាពនេះ» សម្រាប់បង្ហាញផ្ទាំងទស្សនីយភាពផ្សេងៗសម្រាប់កម្មវិធីបើក និងកម្មវិធីបិទ! សូមចូលរួមអបអរសាទរពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយមោទនភាព និងភាពសប្បាយរីករាយ! កុំភ្លេច ចូលរួមរក្សាអនាម័យទាំងអស់គ្នា! #dolynewsព័ត៌មាន
លោកជំទាវ ញ៉ែម សាខន ស ខេង និងកូនៗ អញ្ជើញទស្សនាការប្រកួតបាល់ទះ កម្ពុជា-ហ្វីលីពីន
លោកជំទាវ ញ៉ែម សាខន ស ខេង និងកូនៗ អញ្ជើញទស្សនាការប្រកួតបាល់ទះ កម្ពុជា-ហ្វីលីពីន ភ្នំពេញ ៖ លោកជំទាវ ញ៉ែម សាខន ស ខេង ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ឯកឧត្តម ស រដ្ឋា លោកស្រី ស ស៊ីណា នៅយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញទស្សនាការប្រកួតបាល់ទះ រវាងក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា ជាមួយក្រុមកីឡាបាល់ទះបុរសជម្រើសជាតិហ្វីលីពីន ក្នុងពូល A ប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅលើទីលានវិមានពហុកីឡដ្ឋានជាតិ។ ចប់ការប្រកួត! ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា បានយកឈ្នះលើក្រុមកីឡាបាល់ទះបុរសជម្រើសជាតិហ្វីលីពីន ក្នុងលទ្ធផល ៣សិតទល់០ ។ គួររំលឹកផងដែរថា កាលពីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមកីឡាបាល់ទះបុរសជម្រើសជាតិសិង្ហបុរី ក្នុងលទ្ធផល ៣សិតទល់០ […]