ឯកឧត្តមបណ្ឌិត ស សុខា ត្រូវបានតែងតាំងជាបេក្ខជនឈរឈ្មោះតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ស សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតាំងជាបេក្ខជនឈរឈ្មោះតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។ នេះបើយោងតាមសេចក្តីសម្រេចលេខ ២៣៤/០៣២៣/សស.គក ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា។ បើយោងតាមសេចក្តីសម្រេច មណ្ឌលខេត្តព្រៃវែង មានបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ ចំនួន ១១រូប រួមមាន ៖ ទី១. ឯកឧត្តម ជាម យៀប ទី២. ឯកឧត្តម ស សុខា ទី៣. ឯកឧត្តម ម៉ុម ស៊ីបុន ទី៤. ឯកឧត្តម ឡុង ប៊ុន្នី ទី៥. ឯកឧត្តម ជាម ប៉េអា ទី៦. ឯកឧត្តម […]
Month: April 2023
នៅព្រឹកថ្ងៃទី 3 ខែមេសា ឆ្នាំ 2023 នេះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ស.ហ នៅទីស្រីការក្រសួងមហាផ្ទៃ។
នៅព្រឹកថ្ងៃទី 3 ខែមេសា ឆ្នាំ 2023 នេះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ស.ហ នៅទីស្រីការក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម (គ.ស.ហ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ស.ហ. នៅទីស្ដីការក្រសួងមហាផ្ទៃ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការ គ.ស.ហ. ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ស.ហ. ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីចំណុះនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម(គ.ស.ហ.)។ អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគ គ.ស.ហ. បានបង្ហាញការកត់សម្គាល់ថា […]
សេចក្តីជូនដំណឹង ចាប់ពីថ្ងៃទី 13 រហូតដល់ថ្ងៃទី 17 ខែមេសា ឆ្នាំ 2023 នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន 345គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល 5ថ្ងៃដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេង ស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕
សេចក្តីជូនដំណឹង ចាប់ពីថ្ងៃទី 13 រហូតដល់ថ្ងៃទី 17 ខែមេសា ឆ្នាំ 2023 នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន 345គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល 5ថ្ងៃដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេង ស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕
ឯកឧត្តម ស សុខា ៖ យុវជនជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងផលិតកម្មដ៏មានសក្តានុពល
ឯកឧត្តម ស សុខា ៖ យុវជនជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងផលិតកម្មដ៏មានសក្តានុពល ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានលើកឡើងថា យុវជនគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងជាកម្លាំងផលិតកម្មដ៏មានសក្តានុពល។ ការថ្លែងបែបនេះរបស់ឯក ឧត្តម ស សុខា ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តស្រុកខ្ញុំ នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ កម្លងទៅ ដែលមានអ្នកចូលរួមប្រមាណជា ៥០០នាក់។ ឯកឧត្តម ស សុខា បានបន្តទៀតថា កម្ពុជាចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ទាំង បច្ចុប្បន្ន និងទាំងទៅអនាគត។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជន ដោយបានកំណត់គោលដៅមួយចំនួនដូចជា ៖ ការផ្ដល់ឱកាសឱ្យយុវជនទទួលបានការអប់រំ […]
សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី 1 ខែមេសា ឆ្នាំ 2023 នេះ បានចេញសេចក្ដីសម្រេចសម្រួលភារកិច្ចឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មកជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។ ខាងក្រោមនេះ ជាសេចក្ដីរបស់គណបក្សប្រជាជនកម្ពុជា៖
សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី 1 ខែមេសា ឆ្នាំ 2023 នេះ បានចេញសេចក្ដីសម្រេចសម្រួលភារកិច្ចឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មកជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។ ខាងក្រោមនេះ ជាសេចក្ដីរបស់គណបក្សប្រជាជនកម្ពុជា៖ #dolynews