សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) នៅទីស្ដីការក្រសួងមហាផ្ទៃ ភ្នំពេញ ÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) នៅទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អង្គវង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានទី១ ក្រុមប្រឹក្សាអ្នកច្បាប់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋន្រ្តី ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហផ្ទៃ ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។ […]
Month: March 2023
អបអរសាទរទិវាអន្តរជាតិនារី 8មីនា លើកទី112 ឆ្នាំ2023 ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។
អបអរសាទរទិវាអន្តរជាតិនារី 8មីនា លើកទី112 ឆ្នាំ2023 ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។ ទិវាអន្តរជាតិនារី ឬទិវាសិទ្ធនារីអន្តរជាតិ ត្រូវបានមហា សន្និបាតអង្គការសហប្រជាជាតិប្រកាសនៅឆ្នាំ1977 ជា «ថ្ងៃអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក»។ ទិវានេះត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោក ដើម្បីរម្លឹកពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការ វិជ្ជមាននានា សំដៅបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រីនិងក្មេងស្រី។ #dolynews
កាំ…ភ្លើ…ង..ច្រើនម្ល៉េះគ្រូសិលឧកញ៉ាពេលនេះតុលាការខេត្តត្បូងឃ្មុំ ចេញអនុវត្តដីកាស្ថាពរពីបទ(ឈរបោក)។
កាំ…ភ្លើ…ង..ច្រើនម្ល៉េះគ្រូសិលឧកញ៉ាពេលនេះតុលាការខេត្តត្បូងឃ្មុំ ចេញអនុវត្តដីកាស្ថាពរពីបទ(ឈរបោក) កំពង់ចាម: មន្រ្តីនគរបាលខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង 11:30នាទី ថ្ងៃទី7 ខែមីនា ឆ្នាំ2023 កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំង ជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ិត ដារ៉ា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក តូច ឧត្តម និងលោក តារា វិទូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំចុះអនុវត្តសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ អ៊ឹម ប្រុស ហៅ គ្រូសីល ងារជា ឧកញ៉ា អាយុ56ឆ្នាំ មានទីលំនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ពីបទ «ឆបោក» ប្រព្រឹត្តនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម កាលពីកំឡុងឆ្នាំ2015ដល់2017។ មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា ក្នុងពេលកិច្ចប្រតិបត្តិការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត កម្លាំងជំនាញរកឃើញអាវុធខ្លី5ដើម រួមមាន: ទី 1 ម៉ាកឡុក CF98 ពណ៌ខ្មៅ ចំនួន3ដើម […]
នៅព្រឹកថ្ងៃទី 7 ខែមីនា ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី 8មីនា លើកទី112
នៅព្រឹកថ្ងៃទី 7 ខែមីនា ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី 8មីនា លើកទី112 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី 8មីនា ខួបលើកទី112 នៅវិមានសន្តិភាព ពិធីអបអរសាទរទិវាអន្តរជាតិនារី 8មីនា លើកទី112 ក្នុងឆ្នាំ2023នេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។ ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារីក្រោមប្រធានបទនេះ មានគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្ត្រី ដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។ ពិធីអបអរសាទរទិវាអន្តរជាតិនារី 8មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថា តែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត។សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផងបានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី7 ខែមករា ឆ្នាំ1979។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា […]
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញបើកពិធីប្រឡងជ្រើសរើសនាយទាហាននៃកងយុទ្ធពលខេមរភូមិន្ទឆ្នាំ 2023 នៅវិទ្យាល័យបាក់ទូក។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញបើកពិធីប្រឡងជ្រើសរើសនាយទាហាននៃកងយុទ្ធពលខេមរភូមិន្ទឆ្នាំ 2023 នៅវិទ្យាល័យបាក់ទូក។ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី 5 ខែមីនា ឆ្នាំ 2023 នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីប្រលងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ ឆ្នាំ 2023 នៅវិទ្យាល័យបាក់ទូក និងបានជូនពរប្អូនៗបេក្ខជនទាំងជាង 6ពាន់នាក់ ដែលចូលរួមប្រឡងវគ្គនាយទាហានសកម្មជំនាន់ទី25 នាយទាហានទ័ពជើងគោកជំនាន់ទី13 នាយទាហានបន្តវេនជំនាន់ទី14 និងនាយទាហានបច្ចេកទេសយោធា នៅតាមមណ្ឌលទាំង5 ក្នុងរាជធានីភ្នំពេញ អោយទទួលបានជោគជ័យ។ #dolynews