ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច នៃក្រសួងការពារជាតិ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។ #dolynews
Month: March 2023
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី22-28 ខែមីនា ឆ្នាំ2023នេះ កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ និងខ្យល់បម្រែបម្រួល ជាហេតុបង្កឲ្យកកើតឡើងនូវស្រទាប់កម្តៅ ( Heat Low Pressure Cell ) បណ្តាលឲ្យសីតុណ្ហភាពកើន និងអាចមានភ្លៀងដោយអន្លើ និងមានសីតុណ្ហភាពអប្បបរមាមានពី 24-27 °C ។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី22-28 ខែមីនា ឆ្នាំ2023នេះ កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ និងខ្យល់បម្រែបម្រួល ជាហេតុបង្កឲ្យកកើតឡើងនូវស្រទាប់កម្តៅ ( Heat Low Pressure Cell ) បណ្តាលឲ្យសីតុណ្ហភាពកើន និងអាចមានភ្លៀងដោយអន្លើ និងមានសីតុណ្ហភាពអប្បបរមាមានពី 24-27 °C ។ #dolynews
សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញប្រកបដោយសុវត្ថិភាព
សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា វិលត្រឡប់មកដលព្រះរាជាណាចក្រកម្ពុជាវិញប្រកបដោយជោគជ័យ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចការងារ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ អញ្ជើញទទួលស្វាគមន៍សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាឱកាសនោះរួមមាន ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។ នាឱកាសនៃដំណើរទស្សនកិច្ចការងារនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈឡាវ ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ និងបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការប្រចាំឆ្នាំ២០២៣។ […]
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបសម្ដែងការគួរសម ឯកឧត្តម សនសៃ សុផាន់ដន នាយករដ្ឋមន្ត្រីឡាវ។
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបសម្ដែងការគួរសម ឯកឧត្តម សនសៃ សុផាន់ដន នាយករដ្ឋមន្ត្រីឡាវ។ នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2023 នេះ ឯកឧត្តម សនសៃ សុផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានមានប្រសាសន៍ស្វាគមន៍ និងចូលរួមអបអរសាទរចំពោះដំណើរទស្សនកិច្ចការងាររបស់សម្ដេចក្រឡាហោម ស ខេង និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសន្តិសុខសាធារណៈនៃប្រទេសឡាវ និងក្រសួងមហាផ្ទៃ នៃកម្ពុជា។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណ ឯកឧត្តម នាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាមានតម្លៃជូនសម្ដេច និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ សម្ដេចក៏បានជម្រាបជូនឯកឧត្តម អំពីលទ្ធផលនៃដំណើរទស្សនកិច្ចការងារនាពេលនេះ និងផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការកន្លងមករវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ។ សូមញ្ជាក់ថា ទស្សនកិច្ចការងាររបស់សម្ដេចក្រឡាហោម និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី18 ដល់ថ្ងៃទី20 ខែមីនា ឆ្នាំ2023 តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ […]
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីសម្ពោធឧបដ្ឋានសាលានិងសមិទ្ធផលនានា នៅវត្តសុវណ្ណគិរី (ហៅវត្តជៀស) ស្ថិតនៅភូមិជៀសទី2 ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីសម្ពោធឧបដ្ឋានសាលានិងសមិទ្ធផលនានា នៅវត្តសុវណ្ណគិរី (ហៅវត្តជៀស) ស្ថិតនៅភូមិជៀសទី2 ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ខេត្តត្បូងឃ្មុំ ថ្ងៃអាទិត្យ ទី 19 ខែមីនាឆ្នាំ 2023 នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកបានមានប្រសាសន៍ថាថ្ងៃនេះក្រៅពីអ្នកថើប អ្នកជួយជូតញើសអោយ មានថែមទាំងអ្នកសុំអោបផ្តាច់មុខ និងអ្នកសុំដាក់ដៃផ្គុំជាបេះដូងទៀត😅 ស្ទាយប្លែកៗពូតាមសឹងមិនទាន់ ក្មួយៗអ្នកខេត្តត្បូងឃ្មុំអើយ🤣 #dolynews
នាយប់ថ្ងៃសៅរ៍ ទី 18 ខែមីនា ឆ្នាំ 2023 នេះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញទៅដល់ប្រទេសឡាវដោយសុវត្ថិភាព។
នាយប់ថ្ងៃសៅរ៍ ទី 18 ខែមីនា ឆ្នាំ 2023 នេះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញទៅដល់ប្រទេសឡាវដោយសុវត្ថិភាព។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ វ៉ាត់តៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសុវត្ថិភាព។ការអញ្ជើញដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ របស់សម្ដេចក្រឡាហោម ស ខេង និង គណៈប្រតិភូកម្ពុជា នាឱកាសនោះ ត្រូវបានទទួលគាវរកិច្ចស្វាគមន៍ ដោយឧត្តមសេនីយ៍ឯក គុងថន ភុងភិជីត អនុរដ្ឋមន្ត្រី នៃក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជាន់ខ្ពស់ នៃក្រសួងសន្តិសុខសាធារណៈ និងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ សេចក្ដីប្រកាសព័ត៌មានក្រសួងមហាផ្ទៃ បានឱ្យដឹងថា ទស្សនកិច្ចការងាររបស់សម្ដេចក្រឡាហោម និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាប់ពីថ្ងៃទី18 ដល់ថ្ងៃទី20 ខែមីនា ឆ្នាំ2023នេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ […]
សម្ដេចក្រឡាហោម ស ខេង តបតាមការអញ្ជើញរបស់ ឯកឧត្តម វិល័យ ឡាខាំហ្វង និងទៅទស្សនកិច្ចនៅប្រទេសឡាវនៅថ្ងៃទី 18-20 ខែមិនា ឆ្នាំ 2023 នេះ។
សម្ដេចក្រឡាហោម ស ខេង តបតាមការអញ្ជើញរបស់ ឯកឧត្តម វិល័យ ឡាខាំហ្វង និងទៅទស្សនកិច្ចនៅប្រទេសឡាវនៅថ្ងៃទី 18-20 ខែមិនា ឆ្នាំ 2023 នេះ។ ឯកឧត្តម នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងដោយបាន ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នឹងដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជា- ធិបតេយ្យប្រជាមានិតឡាវ។ ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយ សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ2022 និងចុះហត្ថលេខាកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ2023 សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌ […]