ថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ2023 នេះ គឺនៅសល់តែ89ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។ #dolynews
Month: February 2023
នេះជាព័ត៌មានក្លែងក្លាយជាអំពើអសីលធម៌ គ្មានវិជ្ជាជីវៈ ក្នុងបំណងមូលបង្កាច់ដល់កងរាជអាវុធហត្ថ នៅថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ2023 តាមរយៈបណ្ដាញព័ត៌មានសង្គម កងរាជអាវុធហត្ថបានឃើញមានការបង្ហោះ ការចែករំលែក ការផ្តល់មតិជាច្រើន ទៅលើរូបភាពមួយសន្លឹកហើយបានសរសេរថា “តេស្តសុខភាពចូលអាវុធហត្ថ”។ ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជ្រាបថា រូបភាព1សន្លឹកនេះ មិនមែនជាសកម្មភាពពិនិត្យកាយសម្បទារបស់គ្រូពេទ្យកងរាជអាវុធហត្ថ នៅពេលពិនិត្យបេក្ខជននោះទេ។ ជាការពិត ការជ្រើសរើសចូលបម្រើក្នុងកងរាជអាវុធហត្ថ ត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមការកំណត់ ក្នុងនោះក៏មានការពិនិត្យកាយសម្បទាផងដែរ។ ប៉ុន្តែក្នុងអំឡុងពេលពិនិត្យមិនអនុញ្ញាតឱ្យយកទូរស័ព្ទ និងថតរូបទេ រីឯការពិនិត្យ គឺរក្សាបានក្រមសីលធម៌ វិជ្ជាជីវៈ។ ជាចុងក្រោយឯកឧត្តមសូមគោរពជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាបជាព័ត៌មានច្បាស់លាស់ពិត។ #dolynews
នៅព្រឹកថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2023 នេះ ឯកឧត្ត ឃួង សេងអញ្ជើញផ្ដល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋចំនួន 1,392 បន្ទប់។
នៅព្រឹកថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2023 នេះ ឯកឧត្ត ឃួង សេងអញ្ជើញផ្ដល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋចំនួន 1,392 បន្ទប់។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រទានកម្មប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន ចំនួន 1,392បន្ទប់ នៃអគារបុរីកីឡាទាំង 8អគារ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលបងប្អូនប្រជាពលរដ្ឋបុរីកីឡាទាំង8អគារ ស្មើនឹង1,382បន្ទប់ ប្រមាណ 1,200គ្រួសារ ដែលកំពុងរស់នៅក្នុងអគារបុរីកីឡា។ យ៉ាងណាមិញ ឯកឧត្តមក៏បាននាំយកនៅដំណឹងដ៏សែនរីករាយ មកជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងអគារបុរីកីឡា ដោយពិនិត្យឃើញអំពីស្ថានភាពរបស់បងប្អូន នឹងជួយសម្រួលឱ្យបងប្អូនទទួលបានកម្មសិទ្ធិស្របច្បាប់លើចំណែកឯកជន នៃអគារសហកម្មសិទិ្ធបុរីកីឡា ក៏ដូចសម្រួលបន្ទុកក្នុងការបង់ពន្ធ-អាករ និងសេវាសុរិយាដីនានា ក្នុងដំណើរការបំពេញនីតិវិធីកសាងប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន៕ #dolynews
នៅព្រឹកថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2023 សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ជាង1ពាន់។
នៅព្រឹកថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2023 សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ជាង1ពាន់។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា2021-2022 សរុបចំនួន1,049នាក់ ដែលពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ ( OCIC )។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយក្មួយៗ ចៅៗ សិស្សានុសិស្ស ដែលជាប់និទ្ទេសAនាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសុំការយោគយល់ពីលោកគ្រូ អ្នកគ្រូ ចំពោះការលើកពេលប្រលង ព្រោះការប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនាពេលកន្លងទៅនេះ។ សម្តេចតេជោបានមានប្រសាសន៍បង្ហាញការពេញចិត្តចំពោះការធ្វើកំណែទម្រង់ប្រលងបាក់ឌុបកន្លងទៅនេះ ព្រោះធ្វើឱ្យផ្លាស់ប្តូរឥរិយាបថលើការរៀនសូត្រ និងការប្រលង របស់ក្មួយៗចៅៗទាំងអស់គ្នា។ ការធ្វើកំណែទម្រង់ប្រលងបាក់ឌុបរយៈពេលជិត10ឆ្នាំនេះ ឃើញថាបានបញ្ចប់នូវវប្បធម៌អន្តរាគមន៍ ហើយបានបង្ហាញអំពីចំណេះដឹងពិតប្រាកដរបស់សិស្សានុសិស្ស។ កំណែទម្រង់បាក់ឌុប បានក្លាយទៅជាចលនាប្រកួតប្រជែងនៃការអប់រំ និងសិក្សារៀនសូត្រនៅតាមខេត្តនីមួយៗទៀតផង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សិស្សនិទ្ទេស A បានបង្កើតឱកាស និងកសាងកិត្តិយសជូនគ្រួសារប្រកបដោយមោទនភាព ដែលធ្វើឲ្យលោកគ្រូអ្នកគ្រូ អាណាព្យាបាលឪពុកម្ដាយសប្បាយចិត្តគ្រប់ៗគ្នា។ សម្តេចតេជោ […]
នៅព្រឹកថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានឧត្តមសិក្សា
នៅព្រឹកថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានឧត្តមសិក្សា នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានឧត្តមសិក្សាដែលដឹកនាំដោយឯកឧត្តម ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តមសិក្សា។ តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឲ្យដឹងនៅក្រោយជំនួបថា ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះវិធានការរបស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងការជំរុញ ការសិក្សាតាមអនឡាញ នៅក្នុង អំឡុងពេលនៃវិបត្តិកូវីដ១៩កន្លងទៅនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ជាពិសេសនៅក្នុងកាលៈទេសៈ នៃការរាតត្បាតជំងឺកូវីដ19ជាមួយគ្នានោះដែរ ក៏បានចូលរួមជួយដល់ប្រជាជនក្រីក្រ ជួយដល់កងកម្លាំងប្រដាប់អាវុធ ដែលនេះ គឺជាការចូលរួមទាំងអស់គ្នាសម្រាប់ភាពរីកលូតលាស់កម្ពុជា តទៅមុខទៀត៕ #dolynewsព័ត៌មាន