ព័ត៌មានជាតិ

មនុស្សចំនួន 4 នាក់ ត្រូវបានអាវុធហត្ថខេត្តព្រះសីហនុ រំដោះពីបទបង្កាំងមនុស្ស។

មនុស្សចំនួន 4 នាក់ ត្រូវបានអាវុធហត្ថខេត្តព្រះសីហនុ រំដោះពីបទបង្កាំងមនុស្ស។ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ នៅវេលាម៉ោង14:30នាទីរសៀល ថ្ងៃទី2 ខែកញ្ញា ឆ្នាំ2022 កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្ត បានចុះស្រាវជ្រាវដល់ទីតាំងអគារលេខ 8 និងអគារលេខ13 ស្ថិតក្នុងភូមិ6 សង្កាត់4 ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ពាក់ព័ន្ធករនីបង្ខាំងមនុស្សខុសច្បាប់ ដោយមានការសហការពីម្ចាស់ទីតាំង បានរកឃើញជនរងគ្រោះ ចំនួន 4នាក់ រួមមាន៖ 1 / ឈ្មោះ LIM HUI GUAN ភេទប្រុស អាយុ19ឆ្នាំ ជនជាតិម៉ាឡេស៊ី។ 2 / ឈ្មោះ FONG CHUN HUI ភេទប្រុស អាយុ26ឆ្នាំ ជនជាតិម៉ាឡេស៊ី។ 3 / ឈ្មោះ LIM KEE GUAN ភេទប្រុស អាយុ21ឆ្នាំ ជនជាតិម៉ាឡេស៊ី។ 4 / […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី4 ខែកញ្ញា ឆ្នាំ2022នេះ ឯកឧត្តម ហ៊ុន ម៉ាណែត អរបអរសាទរ ពិធីខួបអនុស្សាវរីយ៍គម្រប់ 13ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស។

នាព្រឹកថ្ងៃទី4 ខែកញ្ញា ឆ្នាំ2022នេះ ឯកឧត្តម ហ៊ុន ម៉ាណែត អរបអរសាទរ ពិធីខួបអនុស្សាវរីយ៍គម្រប់ 13ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស។ កណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅទីបញ្ជាការដ្ឋានអង្គរក្ស(ទួលក្រសាំង) ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។ សន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់សង្គមសាធារណ: និងសុវត្ថិភាពសង្គម គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ ក្នុងការធានាជម្រុញការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ក្នុងនោះកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ក៏មានតួនាទីភារកិច្ចចូលរួមយ៉ាងសកម្ម និងជាពិសេសការធានានូវសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងក្រុមគ្រួសារ គឺជាការកំណត់នូវជោគវាសនាប្រទេសជាតិ និងប្រជាពលរដ្ឋ៕

ព័ត៌មានជាតិ

ខេត្តសៀមរាប ថ្ងៃសៅរ៍ ទី 3 ខែកញ្ញា ឆ្នាំ 2022 នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីប្រកាសជាផ្លូវការ បញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាយុវជន នៅក្រុងសៀមរាប ខេត្តសៀមរាប។

រាជធានីភ្នំពេញ ថ្ងៃសុក្រ ទី 2 ខែសីហា ឆ្នាំ 2022 នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ2019-2022 និងទិសដៅបន្តឆ្នាំ2022-2023 រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយយោធភូមិភាគទី7 នៃកងទ័ពប្រជាជនវៀតណាម ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ប្រកាស ចាប់ពីថ្ងៃទី1រហូតដល់ថ្ងៃទី 10 ខែកញ្ញា ឆ្នាំ2022នេះ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍នានាទូទាំងប្រទេស ដោយប្រេងសាំងធម្មតាម ត្រូវលក់តម្លៃ 4,700រៀល/លីត្រ(តម្លៃដដែល) និងប្រេងម៉ាស៊ូត ត្រូវលក់តម្លៃ 5,500រៀល/លីត្រ(ឡើង400រៀល)។

ឯកឧត្តម គង់ សោភ័ណ្ឌ បើកការដ្ឋានជួសជុលផ្លូវបេតុងអាមេប្រវែងជាង 1,000 ម៉ែត្រ ស្ថិតក្នុងក្រុងតាខ្មៅ។

ឯកឧត្តម គង់ សោភ័ណ្ឌ បើកការដ្ឋានជួសជុលផ្លូវបេតុងអាមេប្រវែងជាង 1,000 ម៉ែត្រ ស្ថិតក្នុងក្រុងតាខ្មៅ។ ខេត្តកណ្ដាល ក្នុងពិធីបើកការដ្ឋាន ជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង 1,000ម៉ែត្រ ទទឹង5ម៉ែត្រ កម្រាស់ 0.15ម៉ែត្រ នៅភូមិថ្មី ភូមិព្រែកសំរោង1 និងភូមិព្រែកសំរោង3 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលនា រសៀលថ្ងៃទី31 ខែសីហា ឆ្នាំ2022នេះ។ ឯកឧត្តមមានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងថា ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ នៃការដឹកនាំប្រទេសរបស់ សម្ដេចអគ្គ មហារសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិត បានដឹកនាំគោលនយោបាយឈ្នះ-ឈ្នះ បង្រួបបង្រួមជាតិ និងការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋយ៉ាងអង់អាចក្លាហាន ក្នុងការចូលរួមផ្តួលរំលំរបប ប៉ុលពត ការចចារបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងបាននាំមកឱ្យប្រទេសជាតិនូវការអភិវឌ្ឍរីកចំរើនឥតឈប់ឈរ មានស្ថិរភាព មានសន្តិភាពពិតប្រាកដ និងធ្វើឱ្យប្រជាពលរដ្ឋមានភាពសុខសាន្ត មានជីវភាពរស់នៅសមរម្យ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន […]