វីរកីឡាការិនី អ៊ុក ស្រីមុំ បានឈ្នះមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ នៃការប្រកួតកីឡាពិភពលោក The World Games 2022 នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក Rebeka HOWE ដោយលទ្ធផល 41-21ពិន្ទុ នៅព្រឹកថ្ងៃទី13 ខែកក្កដា ឆ្នាំ2022នេះ (ពេលវេលានៅកម្ពុជា)។ សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យលើវិញ្ញាសាវាយយកពិន្ទុ អ៊ុក ស្រីមុំ នឹងត្រូវចាប់ដៃគូជាមួយកីឡាការិនី អ៊ុន ស្រីយ៉ា ដើម្បីធ្វើការប្រកួតលើវិញ្ញាសាវាយគូរនារី 2នាក់ ទល់ 2នាក់ទៀត នាថ្ងៃទី14 ខែកក្កដា ឆ្នាំ2022 ស្អែកនេះ។ នេះជាលើកដំបូងហើយ ដែលកម្ពុជា បានបញ្ជូនកីឡាការិនីប៉េតង់ចូលរួមការប្រកួតកីឡាពិភពលោក នៅសហរដ្ឋអាមេរិកនេះ៕
Month: July 2022
រាជធានីភ្នំពេញ, ថ្ងៃចន្ទ ទី 11 ខែកក្កដា ឆ្នាំ 2022នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះធម្មលិខិត លាស់ ឡាយ សន្សំកុសល និងសមិទ្ធផលនានា ស្ថិតក្នុងវត្តសន្សំកុសល សង្កាត់បឹងទំពុនទី1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រាជធានីភ្នំពេញ, ថ្ងៃចន្ទ ទី 11 ខែកក្កដា ឆ្នាំ 2022នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះធម្មលិខិត លាស់ ឡាយ សន្សំកុសល និងសមិទ្ធផលនានា ស្ថិតក្នុងវត្តសន្សំកុសល សង្កាត់បឹងទំពុនទី1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2022នេះ ឯកឧត្តម ហ៊ុន ម៉ានីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បើកសិក្ខាសាលារបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
នៅព្រឹកថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2022នេះ ឯកឧត្តម ហ៊ុន ម៉ានីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បើកសិក្ខាសាលារបស់សហភាពសហព័ន្ធយុវជនកម្ពុជា។ នៅក្នុងឱកាសនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ ដើម្បីជាថ្ងៃកាន់ទុក្ខផ្លូវការជូនចំពោះវិញ្ញាណក្ខន្ធសព ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលបានទទួលមរណភាពកាលពីថ្ងៃទី8 ខែកក្កដា ឆ្នាំ2022កន្លងទៅ។ ឆ្លៀតឱកាសក្នុងពិធីបើកសិក្ខាសាលារបស់សហភាពសហព័ន្ធយុវជនកម្ពុជានាព្រឹកនេះបានធ្វើការស្មឹងស្មាធរយៈពេល 1នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ដែលជាមិត្តភក្តិដ៏ល្អមួយរូបរបស់កម្ពុជា។ យើងនឹងចងចាំនូវការចូលរួមដ៏ធំធេងរបស់ឯកឧត្តមក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំង2។ សូមវិញ្ញាណក្ខន្ធឯកឧត្តមបានទៅកាន់ទីស្ងប់សុខកុំបីឃ្លៀងឃ្លាតឡើយ។
ពិតជាខ្នងធំមែនចាប់ហើយចេញ តែបើចេញហើយអត់ចូល។
ពិតជាខ្នងធំមែនចាប់ហើយចេញ តែបើចេញហើយអត់ចូល។ ប្រជាពលរដ្ឋក្រុងកំពង់ឆ្នាំងនៅតែមានការងឿងឆ្ងល់យ៉ាងខ្លាំង ខណ:រថយន្តដឹកដីធុនធ្ងន់ ពាក់ផ្លាកលេខ ខម 2គ្រឿង ដែលធ្លាប់បានដឹកដីបំផ្លាញផ្លូវបេតុងជុំវិញរង្វង់មូលទូកមាស និងផ្លូវកៅស៊ូមួយចំនួននោះ ដែលកម្លាំសមត្ថកិច្ចចាប់នៅព្រឹកថ្ងៃទី9 ខែកក្កដា ឆ្នាំ2022នោះ ត្រូវដោះលែងអោយដឹកដីវិញហើយ ក្រោយឃាត់បានមួយចំអិនកំពឹស។ យ៉ាងណាមិញប្រជាពលរដ្ឋឆ្ងល់ថា តើខ្នង ឬម្ចាស់រថយន្តដឹកដីពាក់ផ្លាកលេខ ខម នេះជាអ្នកណាបានជាចាប់របូតៗ? ហើយថាតើការប្រើផ្លាកលេខ ខម នោះ ខុសដែរឬទេ? តែប្រជាពលរដ្ឋថា ការធ្វើបែបនេះ គឺកំពុងប្រឆាំងទៅនឹងអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ហើយ។ប្រភពbtv