សេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់ប្រជាពលរដ្ឋចាប់ពី 18 ឆ្នាំឡើងទៅ សូមមេត្តារួសរាន់អញ្ជើញទទួលវ៉ាក់សាំងកូវីដ19 ឬនាំយកបុត្រធីតារបស់លោកអ្នកដែលមានអាយុចាប់ពី 3 ឆ្នាំ ដល់ក្រោម 18 ឆ្នាំ ទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ19 ដូសទី3 ឬដូសជំរុញ ដែលជាវ៉ាក់សាំងកាតព្វកិច្ច ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលាសូមអរគុណ។
Month: April 2022
នារសៀលថ្ងៃទី២៥ ខែមេសា ឆ្ឆ្នា2022នេះ ឯកឧត្ដម ឃួង ស្រេង អអភិបា បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម ប៉ាប្លូ កាង (H.E. Mr. PABLO KANG) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
នារសៀលថ្ងៃទី២៥ ខែមេសា ឆ្ឆ្នា2022នេះ ឯកឧត្ដម ឃួង ស្រេង អអភិបា បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម ប៉ាប្លូ កាង (H.E. Mr. PABLO KANG) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញសំណេះសំណាលដើម្បីពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសអូស្ត្រាលី និងព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ឯកឧត្ដម ឯកអគ្គរដ្ឋទូត អូស្ត្រាលី បាន កោតសរសើរឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានខិតខំអនុវត្តគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 ដោយជម្រុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ពិសេសការផ្ដល់អំណោយបានទាន់ពេលវេលាជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងអំឡុងពេលបិទខ្ទប់ដោយមិនប្រកាន់ពូជសាសន៍។
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី 25 ខែមេសា ឆ្នាំ 2022 នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបើកកិច្ចប្រជុំ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី 25 ខែមេសា ឆ្នាំ 2022 នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបើកកិច្ចប្រជុំ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយផែនការ និង ប្រគល់ភារកិច្ច ដើម្បីរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនកម្ពុជា វៀតណាម ថ្នាក់រដ្ឋមន្ត្រីលើកទី១ និងកិច្ចសន្ទនាគោលនយោបាយការពារជាតិ ថ្នាក់អនុរដ្ឋមន្ត្រីលើកទី5។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាខ្ញុំនឹងដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ នៅវេលាម៉ោង 8:00 ព្រឹកនេះ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលលេីកទី4ស្តីពីបញ្ហាទឹកនៅតំបន់អាស៉ីប៉ាស៉ីហ្វិក បប្រកបដោយជោគជ័យកាលពីថ្ងៃទី23 មេសា នៅទីក្រុងគូម៉ាម៉ូតុ( Kumamoto) ប្រទេសជប៉ុន។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាខ្ញុំនឹងដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ នៅវេលាម៉ោង 8:00 ព្រឹកនេះ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលលេីកទី4ស្តីពីបញ្ហាទឹកនៅតំបន់អាស៉ីប៉ាស៉ីហ្វិក បប្រកបដោយជោគជ័យកាលពីថ្ងៃទី23 មេសា នៅទីក្រុងគូម៉ាម៉ូតុ( Kumamoto) ប្រទេសជប៉ុន។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សំសំណាងល្អនិងចៀសផុតពីជំងឺឆ្លងកូវី19 និងបានសប្បាយ រីករាយក្នុងថ្ងៃចុងសប្តាហ៍។ សូមជូនរូបថតមួយសន្លឹកពីជប៉ុន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន នៅរសៀលថ្ងៃទី23 ខែមេសា ឆ្នាំ 2022នេះ នៅទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Kishida Fumio នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកនៃតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី4។ ក្នុងជំនួបពិភាក្សាដ៏មានសារសំខាន់នេះ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ បានមានប្រសាសន៍បញ្ជាក់ថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន មានការរីកចំរើនឡើងជាបន្តបន្ទាប់ ពិសេសវិស័យសន្តិសុខ និងលើវិស័យការពារជាតិ ជាមួយនឹងការបណ្តុះបណ្តាលធនធានមនុស្ស នៃកងរក្សា សន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាតិ។ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនក៏បាន អរគុណចំពោះប្រទេសកម្ពុជា ដែលអនុញ្ញាតិ និងទទួលនាវាជើងទឹករបស់ជប៉ុនមកកាន់កម្ពុជានាពេលកន្លងទៅថ្មីៗនេះ ដែលដែលសកម្មភាពនេះ ជាការរួមចំនែកជួយពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិនៃប្រទេសទាំងពីរ។ ឯកឧត្តម គីស៊ីដា បានប្រកាសបន្តគាំទ្រក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងបន្តការផ្តល់ជំនួយសម្បទាន ក្នុងការអភិវឌ្ឍកំពង់ផែនេះជាបន្តទៀត។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ជប៉ុននឹងបន្តជួយដល់កម្ពុជា ក្នុងកិច្ចសហការលើការប្រពន្ធ័ស្រោចស្រព និងទឹកស្អាតនៅប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី […]
នៅព្រឹកថ្ងៃទី 23 ខែមេសាឆ្នាំ 2022 នេះ នៅទីក្រុង Kumamoto ប្រទេសជប៉ុន សុន្ទរកថាគន្លឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងក្នុងកិច្ចប្រជុំកំពូលលើកទី4 ស្ដីពី “ បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក “ ក្រោមមូលបទ “ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ៖ឧត្ដមមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ “ ។
នៅព្រឹកថ្ងៃទី 23 ខែមេសាឆ្នាំ 2022 នេះ នៅទីក្រុង Kumamoto ប្រទេសជប៉ុន សុន្ទរកថាគន្លឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងក្នុងកិច្ចប្រជុំកំពូលលើកទី4 ស្ដីពី “ បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក “ ក្រោមមូលបទ “ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ៖ឧត្ដមមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ “