ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និង បំពាក់ឋានន្តរសក្តិ ជូនដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និង បំពាក់ឋានន្តរសក្តិ ជូនដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី22 ខែមីនា ឆ្នាំ2022 នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និង បំពាក់ឋានន្តរសក្តិ ជូនដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សរុបចំនួន478នាក់ ដោយមានចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផ្ដាំផ្ញើ ដល់នាយទាហាន នាយទាហានរង ដែលទទួលបានមុខតំណែង និងឋានន្តរសក្តិថ្មី នាពេលនេះ ត្រូវតែ […]

ព័ត៌មានជាតិ

នៅថ្ងៃទី22 ខែមីនា ឆ្នាំ2022នេះ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស

នៅថ្ងៃទី22 ខែមីនា ឆ្នាំ2022នេះ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជន និងអ្នកសារព័ត៌ជ្រាបថា រថយន្តម៉ាក TOYOTA TUNDRA ពណ៌ ស ឆ្នាំ2014 ដែលមានលេខតួ 10EX301904 ស្លាកលេខ ភ្នំពេញ 2BO 8073 អតីតម្ចាស់កម្មសិទ្ធិ ឈ្មោះ សរ ប៊ុនគីម ភេទប្រុស សញ្ជាតិខ្មែរ ជនជាតិខ្មែរ កាន់អត្តសញ្ញាណ ប័ណ្ណលេខ0145272 (01) ចុះថ្ងៃទី6 ខែតុលា ឆ្នាំ2002 ហើយបុគ្គលនេះ ជានាយទាហាននៃកងរាជអាវុធហត្ថ មានឋានន្តរស័ក្តិ វរសេនីយ៍ត្រី អត្តលេខ199176 មុខងារនាយផ្នែកនីតិវិធី ការិយាល័យផែនការស្រាវជ្រាវ ស្នងការដ្ឋានព័ត៌មាន សន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ រថយន្តខាងលើនេះ ត្រូវបានលក់ទៅឱ្យឈ្មោះ ឆេង នុភ័ក ភេទប្រុស សញ្ជាតិខ្មែរ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ021332687 ចុះថ្ងៃទី30 ខែ7 […]

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 22 ខែមីនា ឆ្នាំ 2022នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 73 នាក់ ហើយនិងមានករណីជាសះស្បើយចំនួន 72 នាក់ ក្នុងនោះក៏គ្មានករណីស្លាប់ថ្មីនោះដែរ។

សម្រាប់ថ្ងៃទី 22 ខែមីនា ឆ្នាំ 2022នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 73 នាក់ ហើយនិងមានករណីជាសះស្បើយចំនួន 72 នាក់ ក្នុងនោះក៏គ្មានករណីស្លាប់ថ្មីនោះដែរ។

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី 22 ខែមិនា ឆ្នាំ 2022 នេះ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ្សាហ៊ីរូតឌីន បាបារ ថាហ៊ីម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ឥស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។

នៅព្រឹកថ្ងៃទី 22 ខែមីនា ឆ្នាំ 2022 នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះ លើបណ្តឹងសុំបដិសេធបញ្ជីបេក្ខភាពនៃគណបក្សនយោបាយ របស់គណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃ1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ចាប់ពីថ្ងៃទី23 រហូតដល់ថ្ងៃទី29 ខែមីនា ឆ្នាំ2022នេះ ធាតុអាកាសនៅកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌា) និងខ្យល់បក់មកពីទិសអាគ្នេយ៍ដែលនាំមកនូវសំណើមពីសមុទ្រចិនខាងត្បូង។

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ចាប់ពីថ្ងៃទី23 រហូតដល់ថ្ងៃទី29 ខែមីនា ឆ្នាំ2022នេះ ធាតុអាកាសនៅកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌា) និងខ្យល់បក់មកពីទិសអាគ្នេយ៍ដែលនាំមកនូវសំណើមពីសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ព័ត៌មានជាតិ

ខេត្តព្រៃវែង នៅព្រឹកថ្ងៃចន្ទ ទី 21 ខែមិនា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងការចុះបំពេញការងារនៅតំបន់ប្រតិបត្តិការសឹករង ខេត្តព្រៃវែង យោធភូមិភាគទី2 កងទ័ពជើងគោក ។

សម្រាប់ថ្ងៃទី 21 ខែមីនា ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 99 នាក់ នឹងមានករណីជាសះស្បើយចំនួន 82 នាក់ ហើយក្នុងនោះក៏មានករណីស្លាប់ថ្មីចំនួន1នាក់ ផងដែរ។

សម្រាប់ថ្ងៃទី 21 ខែមីនា ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 99 នាក់ នឹងមានករណីជាសះស្បើយចំនួន 82 នាក់ ហើយក្នុងនោះក៏មានករណីស្លាប់ថ្មីចំនួន1នាក់ ផងដែរ។

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 21 ខែមីនា ឆ្នាំ 2022 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីសម្ពោធអាគារមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសមៈ។

នៅព្រឹកថ្ងៃទី 21 ខែមីនា ឆ្នាំ 2022 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីសម្ពោធអាគារមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសមៈ។ សម្ដេចបានមានប្រសាសន៍ថាប្រទេសណាដែលផ្ដល់វ៉ាក់សាំងឲ្យកម្ពុជា គឺទទួលយកទាំងអស់ដោយមិនរើសអើងវត្តមានវ៉ាក់សាំងឡើយ ដោយឡែកថ្មីៗនេះប្រទេសចិនបានផ្ដល់វ៉ាក់សាំងចំនួន 20 លានដូស ដែលជាការផ្ដល់ជំនួយបន្ថែមពីរាជរដ្ឋាភិបាលចិន។   យ៉ាងណាមិញសម្ដេច ក៏បានបញ្ជាក់ប្រាប់ក្រុមគ្រូពេទ្យត្រូវថែទាំមន្ទីរពេទ្យនិងគ្រឿងបរិក្ខាទាំងឡាយនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន កុសុមៈ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង ហើយសម្ដេចក៏ធ្លាប់ចេញមុខសុំទោសលោកប្រធានាធិបតីចិន ជំនួសនិស្សិតកម្ពុជាដែលបានរត់ចេញពីប្រទេសចិន នៅពេលដែលចិនកំពុងតែរងនូវការរាតត្បាតជំងឺកូវីដ19។

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន នៅល្ងាចថ្ងៃអាទិត្យ ទី20 ខែមីនា ឆ្នាំ2022នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ជាផ្លូវការ នៃដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តម គីស៊ីដា ហ្វូមីអូ ( Kishida Fumio) ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ពិធីទទួលស្វាគមន៍ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គទូតនានា នៅព្រះរាជាណាចក្រកម្ពុជា មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីប្រតិភូសំខាន់ៗនៃប្រទេសជប៉ុន។ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចហើយ នៅល្ងាចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជេីញជួបពិភាក្សាការងារទ្វេរភាគីជាមួយនឹងឯកឧត្តមនាយករដ្ឋមន្ត្រី ជប៉ុន បន្ទាប់មកសម្តេចតេជោ និងនាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ និងមានសន្និសីទព័ត៌មានរួមគ្នាផងដែរ។ តាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវរបស់នាយករដ្ឋមន្ត្រីជប៉ុននៅពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងវិស័យផ្សេងៗទៀត៕