គិតត្រឹមថ្ងៃទី4 ខែមីនា ឆ្នាំ2022 កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជា។ -លើប្រជាជនអាយុពី 18ឆ្នាំឡើង មាន 102,46% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ -លើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 99,95% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,827,348 នាក់ -លើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 107,10% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់ -លើកុមារអាយុ 5ឆ្នាំ មាន 117,73% ធៀបជាមួយនឹងប្រជាជនគោលដៅ 304,317នាក់ -លើកុមារអាយុ 3ឆ្នាំ ដល់ក្រោម 5ឆ្នាំ មាន 32,82% ធៀបជាមួយនឹងប្រជាជនគោលដៅ 610,730នាក់ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16លាននាក់ មាន 91,65% ៕
Month: March 2022
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលសៀវភៅ X16: ស្តីពីចំណុចចាប់ផ្តើម របត់ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ពីលោកបណ្ឌិត ដៀប សុផល សាស្ត្រាចរ្យ ប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលសៀវភៅ X16: ស្តីពីចំណុចចាប់ផ្តើម របត់ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ពីលោកបណ្ឌិត ដៀប សុផល សាស្ត្រាចរ្យ ប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានទទួលជួប និង ទទួលសៀវភៅពីលោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យ ប្រវត្តិសាស្រ្ត និង ទំនាក់ទំនងអន្តរជាតិ មានចំណងជើងថា X16: ស្តីពីចំណុចចាប់ផ្តើមរបត់ប្រវត្តិ សាស្រ្តរបស់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី3 ខែមីនា ឆ្នាំ2022 ។ X16 :ចំណុចចាប់ផ្តើមរបត់ប្រវត្តិសាស្រ្តកម្ពុជា និយាយពីប្រវត្តិសាស្រ្តស្តីពី ការលះបង់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការរំដោះប្រទេស ជាតិ ចេញពីពួកខ្មែរក្រហម។ លោកបណ្ឌិត ដៀប សុផល បានបញ្ជាក់ជូនថា សៀវភៅនេះ លោកសិក្សា ស្រាវជ្រាវអស់រយៈពេលប្រាំឆ្នាំ […]
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូនគរបាលជាតិនៃបណ្ដាប្រទេសសមាជិកអាស៊ាន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូនគរបាលជាតិនៃបណ្ដាប្រទេសសមាជិកអាស៊ាន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី3 ខែមីនា ឆ្នាំ2022នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូនគរបាលជាតិ នៃបណ្ដាប្រទេសសមាជិកអាស៊ាន។ ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ប្រតិភូនគរបាលជាតិនៃប្រទេសសមាជិកអាស៊ាន និងបានថ្លែងអំណរគុណចំពោះប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី40 នៅរាជធានីភ្នំពេញនាពេលនេះ ស្របពេលដែលជំងឺកូវីដ19 កំពុងតែរាតត្បាត នៅទូទាំងពិភពលោក។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាក៏ជាប្រទេសមួយដែលរងនូវការរាតត្បាតដោយជំងឺកូវីដ19ផងដែរ ប៉ុន្តែដោយសារតែការចាក់ស្រោចនូវវ៉ាក់សាំងប្រឆាំងកូវីដ19 ទៅដល់ប្រជាពលរដ្ឋ មិនថាតែពលរដ្ឋកម្ពុជាខ្លួនឯងទេ គឺទៅដល់ប្រជាពលរដ្ឋជនបរទេសដែលរស់នៅកម្ពុជាផងដែរ ដែលធ្វើអោយកម្ពុជាយើងអាចបើកដំណើរការប្រទេសជាតិឡើងវិញ កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ។ ឆ្លៀតនៅក្នុងឱកាសនេះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិនៃសមាជិកអាស៊ាន ដែលអាចទប់ស្កាត់នូវអំពើភេរវកម្មទាន់ពេលវេលា។ ក្នុងន័យនេះ សម្តេចតេជោបានលើកចិត្តឲ្យនគរបាលជាតិនៃសមាជិកអាស៊ានទាំងអស់ បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសទប់ស្កាត់ ឱ្យខានតែបាននូវអំពើភេរវកម្មទាំងឡាយណា ប្រែក្លាយអាស៊ានដោយគ្មានអំពើភេរវកម្ម។ សម្ដេចតេជោក៏បានលើកទឹកចិត្តផងដែរឲ្យនគរបាលជាតិនៃសមាជិកអាស៊ានទាំងអស់ចែករំលែកនូវបទពិសោធន៍ព័ត៌មាន និងចង់ឲ្យនគរបាលជាតិនៃសមាជិកអាស៊ានក្លាយជាឯកអគ្គរដ្ឋទូតដើម្បីពង្រីក ពង្រឹងទំនាក់ទំនង រវាងប្រទេសផង និងពង្រឹងពាណិជ្ជកម្មរវាងប្រទេសអាស៊ាន និងក្នុងតំបន់ផង ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានគណៈប្រតិភូ […]
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន 1ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែកុម្ភៈ ឆ្នាំ2022។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន 1ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែកុម្ភៈ ឆ្នាំ2022។