សម្រាប់ថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 102 នាក់ នឹងករណីជាសះស្បើយចំនួន 74 នាក់ ហើយមិនមានករណីស្លាប់ថ្មីនោះទេ។
Month: February 2022
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី 7 ខែកុម្ភៈឆ្នាំ 2022 នេះបានប្រគល់ប័ណ្ណសរសើរនឹងរង្វាន់ម៉ូតូចំនួន 153 គ្រឿង។
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី 7 ខែកុម្ភៈឆ្នាំ 2022 នេះបានប្រគល់ប័ណ្ណសរសើរនឹងរង្វាន់ម៉ូតូចំនួន 153 គ្រឿង។ សម្ដេចពិជ័យសេនាសូមអបអរសាទរចំពោះក្មួយៗទាំង153រូប ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ2021 ទទួលបានលទ្ធផលនិទ្ទេសA និងសូមថ្លែងអំណរគុណ ចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីសមាជិកក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប ព្រមទាំងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភគាំទ្រជា ម៉ូតូ និងសម្ភារៈផ្សេងៗដល់ក្មួយៗជាប់និទ្ទេសAទាំង153រូបនេះ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ក្នុងខេត្តក្រចេះ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង ៣៣លានដុល្លារអាមេរិក។ ឯកឧត្តម ស៊ុន ចាន់ថុលបានអោយដឹងថា កំណាត់ផ្លូវជាតិលេខ៧នេះត្រូវបានសាងសង់លើកកម្រិតគុណភាពឡើងវិញ ដោយក្រាលបេតុងកៅស៊ូ(AC) មានទទឹងតួផ្លូវប្រវែង ១១ម៉ែត្រ ចែកជា ២គន្លង សម្រាប់រថយន្តចរាចរណ៍ ដោយគន្លងនីមួយៗមានទទឹង ៣.៥ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយានយន្ត មាន ២គន្លង គន្លងនីមួយៗមានទទឹង ១.៥០ម៉ែត្រ និងចិញ្ចើមដីក្រហមសងខាងមានទទឹង ០.៥០ម៉ែត្រ។ […]
គិតត្រឹមថ្ងៃទី6 ខែកុម្ភះ ឆ្នាំ2022នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជា។
គិតត្រឹមថ្ងៃទី6 ខែកុម្ភះ ឆ្នាំ2022នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជា។ -លើប្រជាជនអាយុពី 18ឆ្នាំឡើង មាន 102,07% ធៀបជាមួយចំនួនប្រជាជ៤៥នគោលដៅ 10លាននាក់។ -លើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 99,58% ធៀបជាមួយចំនួនប្រជាជនគោលដៅ1,827,348នាក់។ -លើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 106,02% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។ -លើកុមារអាយុ 5ឆ្នាំ មាន 106,73% ធៀបជាមួយនឹងប្រជាជនគោលដៅ 304,317 នាក់។ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16លាននាក់ មាន 89,77% ៕
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ2022 បានផ្ញើសារជូនលោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក ដែលអញ្ជើញសម្តេច និងសមាជិកអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក ដែលគ្រោងរៀបចំនាពេលខាងមុខនេះ និងមានបំណងប្រាថ្នា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-អាមេរិក បន្ថែមទៀត ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ2022 បានផ្ញើសារជូនលោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក ដែលអញ្ជើញសម្តេច និងសមាជិកអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក ដែលគ្រោងរៀបចំនាពេលខាងមុខនេះ និងមានបំណងប្រាថ្នា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-អាមេរិក បន្ថែមទៀត ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន។