ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2022 នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំគណ:កម្មការរៀបចំបោះពុម្ពសៀវភៅកម្ពុជា ឆ្នាំ 2022។

នៅព្រឹកថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2022 នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំគណ:កម្មការរៀបចំបោះពុម្ពសៀវភៅកម្ពុជា ឆ្នាំ 2022។ វត្តមានប្រធានអង្គប្រជុំ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ដើម្បីធ្វើការពិនិត្យឡើងវិញទាំងខ្លឹមសារអត្ថបទ និងរូបភាព រូបថត ដែលត្រូវដាក់នៅក្នុងសៀវភៅ ហើយរូបថត ថតដោយ អ្នកថតរូប លំដាប់អន្តរជាតិគឺលោក Patrick Dupire អ្នកនិពន្ធ និងជាទីប្រឹក្សាប្រពន្ធ័ផ្សព្វផ្សាយ រួមទាំងអ្នកថតរូបជាជនជាតិខ្មែរ ដែលមានទេពកោសល្យ និងស្នាដៃល្អ ។ ​ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណ:កម្មការរៀបចំបោះពុម្ពសៀវភៅ កម្ពុជាឆ្នាំ2022 មានប្រសាសន៏បញ្ជាក់ថាកិច្ចប្រជុំនាឱកាសនេះ ផ្តោតសំខាន់លើការកែសម្រួលអត្ថបទ និងអក្ខរាវិរុទ្ធអក្សរខ្មែរ ដើម្បីបញ្ជូលខ្លឹមសារនេះជាមួយរូបភាពអោយបានត្រឹមត្រូវ ទន្ទឹមនេះក៏ពិនិត្យលើចំណងជើងទិដ្ឋភាពទូទៅនៃរូបថត ដែលមានជាង 300 រូបភាព ដោយមានចំណុចខ្លះនៃរូបថត ត្រូវធ្វើការកែលម្អរ តាមរយ:ការណែនាំពីឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ។ […]

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការមិនអនុញ្ញាតឱ្យធ្វើបាតុកម្មខុសច្បាប់របស់ក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ដូចតទៅ!

សេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការមិនអនុញ្ញាតឱ្យធ្វើបាតុកម្មខុសច្បាប់របស់ក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ដូចតទៅ!

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 184នាក់ នឹងករណីជាសះស្បើយចំនួន 236 នាក់ ហើយមិនមានករណីស្លាប់ថ្មីនោះទេ។

សម្រាប់ថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 184នាក់ នឹងករណីជាសះស្បើយចំនួន 236 នាក់ ហើយមិនមានករណីស្លាប់ថ្មីនោះទេ។

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថាចាប់ពីថ្ងៃទី 16 រហូតដល់ថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2022 នេះ កម្ពុជារងឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី និងឥណ្ឌា) ក្នុងកម្រិតពីខ្សោយទៅមធ្យម ហេីយនឹងអាចកើតមានឡើងនូវសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ដោយអន្លើ ដែលបណ្ដាលឲ្យខេត្តមួយចំនួន មានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំនឹងបាតុភូតផ្គររន្ទះ។

ព័ត៌មានលំអិត របស់លោក ឌួង ងៀប ដែលត្រូវបានសមត្ដកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការ នៅថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ2022 នេះពីបទ ( ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន)។

ព័ត៌មានលំអិត របស់លោក ឌួង ងៀប ដែលត្រូវបានសមត្ដកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការ នៅថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ2022 នេះពីបទ ( ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន)។ ការចាប់ខ្លួននេះ បានធ្វើឡើង បន្ទាប់ពី លោក ឌួង ងៀប បានបង្ហោះឃ្លីបវីដេអូមួយ កាលពីថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2022 ដោយចោទប្រកាន់សាលាដំបូងរាជធានីភ្នំពេញថា បានចាត់ការសំណុំរឿងរបស់គាត់ ប្រែពីសទៅខ្មៅ និងចោទប្រកាន់រូបគាត់ថា បានឆបោកជនជាតិតៃវ៉ាន់។   បើតាមសេចក្តីបំភ្លឺរបស់ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2022 ឆ្លើយតបជាមួយនឹងការចេញវីដេអូផ្សព្វផ្សាយរបស់ លោក ឌួង ងៀប បានបញ្ជាក់ថា លោក ឌួង ងៀប ត្រូវបានប្តឹងដោយ ឈ្មោះ​ CHIH YU YEN និងឈ្មោះ YAO CHING KING កាលពីខែវិច្ឆិកា ឆ្នាំ2020 ពីបទ […]

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 512 នាក់ នឹងករណីជាសះស្បើយចំនួន 156នាក់ និងមិនមានករណីស្លាប់ថ្មីនោះទេ។

សម្រាប់ថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 512 នាក់ នឹងករណីជាសះស្បើយចំនួន 156នាក់ និងមិនមានករណីស្លាប់ថ្មីនោះទេ។

ព័ត៌មានជាតិ

ថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2022 នេះ ឯកឧត្តម ស សុខា លោកជំទាវ កែ សួនសុភី ព្រមទាំងក្រុមការងារ បានជួបសំណេះសំណាលសួរសុខទុក្ខដល់កូនៗ រស់នៅក្នុងមណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹម វត្តខ្ចាស់ ស្ថិតក្នុងភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2022 នេះ ឯកឧត្តម ស សុខា លោកជំទាវ កែ សួនសុភី ព្រមទាំងក្រុមការងារ បានជួបសំណេះសំណាលសួរសុខទុក្ខដល់កូនៗ រស់នៅក្នុងមណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹម វត្តខ្ចាស់ ស្ថិតក្នុងភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ក្នុងឱកាសនោះ ក្រុមការងារ បានផ្តល់អំណោយជាគ្រឿងឧបភោគ-បរិភោគ សម្ភារៈនិងថវិកាជូនដល់មណ្ឌលកុមារកំព្រាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងការសិក្សារបស់ ក្មួយៗកុមារ រួមមាន អង្ករចំនួន 3តោន ភួយចំនួន 310 កាបូបដាក់សម្ភារៈសិក្សា ចំនួន100 កន្សែងពោះគោ ចំនួន 160 សៀវភៅសរសេរ ចំនួន 800ក្បាល ប៊ិចចំនួន 320ដើម ខ្មៅដៃ ចំនួន 320ដើម នំខេក-នំបុ័ង ចំនួន 160ដុំ នំភីហ្សា ចំនួន 162ដុំ និងថវិកា ចំនួន 2លានរៀលផងដែរ។

ព័ត៌មានជាតិ

ថ្ងៃ14 ខែ កុម្ភៈ ឆ្នាំ2022នេះ គឺជា ខួប 2 ឆ្នាំ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្តដ៏ភ្ញាក់ផ្អើល និងកក្រើកពិភពលោកមួយ ដោយអនុញ្ញាតឱ្យនាវាទេសចរណ៍អាមេរិក «Westerdam» ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភព​ច្បាស់​ការ​នៅព្រឹក​នេះ​បានអោយដឹងថា​ លោកឧត្ដមសេនីយ៍​ឯក​ ឌួង​ ងៀប​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយលោកឧត្ដមសេនីយ៍ទោ​ សុង​ លី​ ស្នងការ​រង​ ឃាត់​ខ្លួន​រួចបញ្ជូនទៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់​ការ​បន្ត​តាមនិតិវិធីច្បាប់​។pvnn

សេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ស្ដីពីការណែនាំទូទៅ នៃការប្រើប្រាស់ ឱសថ ម៉ូលណាទ្រីស(ម៉ូលទូពីរ៉ាវា កាប់ស៊ុល 200 មីលីក្រាម ) សម្រាប់ប្រើក្នុងការព្យាបាលជំងឺឆ្លង បង្កឡើងដោយវីរុសកូរ៉ូណា កូវីដ19 ចាប់ពីកម្រិតស្រាល ទៅមធ្យម ចំពោះមនុស្សពេញវ័យ (ចាប់ពីអាយុពី 18 ឆ្នាំ ឡើងទៅ។