សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអ្នកសារព័ត៌មានកម្ពុជា លើកទី6 ថ្ងៃទី 14 ខែមករា ឆ្នាំ 2022។
Month: January 2022
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើការផ្ដល់ឥណទានសម្បទានអនុវត្តគម្រោងគាំទ្របន្តឆ្លើយតបទៅនឹងវិបត្តិកូវីដ19 ដំណាក់កាលទី2
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើការផ្ដល់ឥណទានសម្បទានអនុវត្តគម្រោងគាំទ្របន្តឆ្លើយតបទៅនឹងវិបត្តិកូវីដ19 ដំណាក់កាលទី2 នៅព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី12 ខែមករា ឆ្នាំ2022 សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាលើការផ្ដល់ឥណទានសម្បទានអនុវត្តគម្រោងគាំទ្របន្តឆ្លើយតបទៅនឹងវិបត្តិកូវីដ19 ដំណាក់កាលទី2 ដែលជប៉ុន ផ្តល់ប្រាក់កម្ចីប្រមាណ 185លានដុល្លារបន្ថែម ដើម្បីឆ្លើយតបវិបត្តិនៃជំងឺកូវីដ19នៅកម្ពុជា។ ពិធីចុះហត្ថលេខាប្រគល់-ទទួលប្រាក់កម្ចីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ថវិកាកម្ចីនេះ ប្រើសម្រាប់គាំទ្រសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព, សង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ19 ជាពិសេសលើជំនួយសង្គមសម្រាប់ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះមានដូចជា៖ ប្រជាពលរដ្ឋមាន ជីវភាពស្ថិតក្រោមបន្ទាត់ភាពក្រីក្រ, ចាស់ជរា, ស្ត្រី, កុមារ និងជនជាតិដើមភាគតិចជាដើម៕
នាព្រឹកថ្ងៃអង្គារ ទី11 ខែមករា ឆ្ឆ្នា2022នេះ ឯកឧត្តម ឃួងស្រេង អភិបាលរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចស្ដីពីការជំរុញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ដូសជំរុញជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាពនិងសម្លេង ( Video Zoom Meeting )។
នាព្រឹកថ្ងៃអង្គារ ទី11 ខែមករា ឆ្ឆ្នា2022នេះ ឯកឧត្តម ឃួងស្រេង អភិបាលរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចស្ដីពីការជំរុញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ដូសជំរុញជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាពនិងសម្លេង ( Video Zoom Meeting )។ ដោយមានការចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលខណ្ឌទាំង14 ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភភ្នំពេញ រដ្ឋបាលរាជធានី ភ្នំពេញ បានរៀបចំកន្លែងផ្ដល់សេវាការចាក់វ៉ាក់សាំងបង្ការជំងឺកូកូវី19ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានចំនួន 42ទីតាំង និងបានរៀបចំឧបត្ថម្ភម៉ាស់ ជូនដល់រដ្ឋបាលខណ្ឌទាំង14 ផ្សាររដ្ឋទាំងអស់ ដោយក្នុងមួយខណ្ឌទទួលបាន 10,000ម៉ាស់ ផ្សាររដ្ឋនីមួយៗទទួលបាន 5,000ម៉ាស់ គ្រប់មន្ទីរអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ត្រូវធ្វើការណែនាំដល់មន្រ្តីគ្រប់ លំដាប់ថ្នាក់ត្រូវបន្តអនុវត្ត ( 3ការពារ 3កុំ ) និងត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡា ត្រូវចេញលិខិតជូនដល់មាតាបិតាអាណាព្យាបាលសិស្សទាំងអស់ត្រូវទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ឱ្យបាន គ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូកូវីដ19 ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ដែលកំពុងតែចូលមកដល់សហគមន៍យើងហើយ៕