ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 19 ខែមករា ឆ្នាំ 2022 នេះ សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំងឃុតឃិត ជាមួយបរទេសផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ 

នៅព្រឹកថ្ងៃទី 19 ខែមករា ឆ្នាំ 2022 នេះ សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំងឃុតឃិត ជាមួយបរទេសផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ សមាសភាពក្រុមប្រឹក្សាជំនុំជម្រះរួមមានៈ លោកកូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកសេង លាង និងលោកធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សា។ តំណាងអយ្យការអមសវនាការ ៖ លោកប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រឡាបញ្ជីសវនាការលោកជ័យ វាសនា។ សូមជម្រាបថា សំណុំរឿងក្តីលោកកឹម សុខា ត្រូវបានតុលាការ យកមកដំណើរការបើកសវនាការកាលពីថ្ងៃទី15 ខែមករា ឆ្នាំ2020 រហូតមកដល់ពេលបច្ចុប្បន្ន។ លោកកឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី3 ខែកញ្ញា ឆ្នាំ2017។

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នៅព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ក៏មានការដាក់លក់ទំនិញផ្សេងៗរហូតដល់ទៅ ១៨៧ស្តង់ ក្នុងនោះស្តង់អន្តរជាតិមានចំនួន ៦១ស្តង់ មកពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន និងថៃ និងស្តង់ក្នុងស្រុកចំនួន ១២៦ស្តង់ផងដែរ។   វេទិកាទេសចរណ៍អាស៊ានលើកទី៤០ គឺមានភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនមានដូចជា៖ កិច្ចប្រជុំថ្នាក់ស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTO), កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ, ព្រឹត្តិការណ៍អម និងការតាំងពិព័រណ៍ទេសចរណ៍ (Travel Exchange/ Travex) ខ្នាតតូច ល្មម។

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 18 ខែមករា ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 22 នាក់ និងករណីជាសះស្បើយចំនួន 11 នាក់ ហើយមិនមានករណីស្លាប់ថ្មីនោះទេ។

សម្រាប់ថ្ងៃទី 18 ខែមករា ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 22 នាក់ និងករណីជាសះស្បើយចំនួន 11 នាក់ ហើយមិនមានករណីស្លាប់ថ្មីនោះទេ។

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង រាជរដ្ឋាភិបាល កំណត់យកទិវានយោបាយឈ្នះ-ឈ្នះ ថ្ងៃទី 29 ខែធ្នូ បញ្ចូលទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក។

សេចក្ដីជូនដំណឹង រាជរដ្ឋាភិបាល កំណត់យកទិវានយោបាយឈ្នះ-ឈ្នះ ថ្ងៃទី 29 ខែធ្នូ បញ្ចូលទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក។

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន នៅព្រឹកថ្ងៃទី 18 ខែមករា ឆ្នាំ 2022 នេះ បានអញ្ជើញធ្វើដំណើរដល់ខេត្តព្រះសីហនុហើយ ដើម្បីបើកវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ2022 នៅល្ងាចនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន នៅព្រឹកថ្ងៃទី 18 ខែមករា ឆ្នាំ 2022 នេះ បានអញ្ជើញធ្វើដំណើរដល់ខេត្តព្រះសីហនុហើយ ដើម្បីបើកវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ2022 នៅល្ងាចនេះ។

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 25 ខែមករា ឆ្នាំ 2022នេះ។

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 25 ខែមករា ឆ្នាំ 2022នេះ។

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 17 ខែមករា ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 29 នាក់ ហើយនិងករណីជាសះស្បើយចំនួន 16 នាក់ និងមិនមានករណីស្លាប់ថ្មីនោះទេ។

សម្រាប់ថ្ងៃទី 17 ខែមករា ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 29 នាក់ ហើយនិងករណីជាសះស្បើយចំនួន 16 នាក់ និងមិនមានករណីស្លាប់ថ្មីនោះទេ។

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 17 ខែមករា ឆ្នាំ 2022 នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ព្រមទាំងសហព័ទ្ធ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងកូវីដ19 (Pfizer) ដូសទី4 នៅវិមានរដ្ឋសភា ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។

នៅព្រឹកថ្ងៃទី 17 ខែមករា ឆ្នាំ 2022នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ចូលជួបពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី15 ដល់ទី19 ខែមករា ឆ្នាំ2022។

សម្រាប់ថ្ងៃទី 15 ខែមករា ឆ្នាំ 2022នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 45 នាក់ នឹងករណីជាសះស្បើយចំនួន 17 នាក់ ហើយមិនមានករណីស្លាប់ថ្មីនោះទេ។

សម្រាប់ថ្ងៃទី 15 ខែមករា ឆ្នាំ 2022នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 45 នាក់ នឹងករណីជាសះស្បើយចំនួន 17 នាក់ ហើយមិនមានករណីស្លាប់ថ្មីនោះទេ។