ស្តាប់ក្មេងប្រដៅចាស់ពាល។ ល្អម្យ៉ាងដែរប្រៀបដូចជាយកកូនក្របីជល់ជាមួយក្របីចាស់។បើខឹងកុំលេងបើលេងកុំខឹងsic! ផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ។ កាលពីថ្ងៃទី 28 កញ្ញា 2019 នៅទីក្រុងឡុងប៊ិចលោក សមរង្ស៊ី ធ្លាប់បាននិយាយមើលងាយថាសញ្ញាបត្ររបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy ឬហៅកាត់ថា West Point) ជាសញ្ញាបត្រកម្រិត2 ដែលផ្ដល់ឱ្យជាកិត្តិយសម្រាប់និស្សិតនាយទាហានបរទេសដែលរៀនក្រោមស្តង់ដា។ ដើម្បីការពារនូវកិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ខ្ញុំ ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សានិងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិតសភាផ្សេងទៀតរបស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានាលើសកលលោក ខ្ញុំបានទាមទារអោយលោក សម រង្ស៊ី ធ្វើការបង្ហាញនូវភស្តុតាងដើម្បីការពារនូវពាក្យសំដីក្នុងចេតនាមាក់ងាយរបស់គាត់ តាមរយៈការភ្នាល់គ្នា។ ជាការឆ្លើយតបនៅពេលនោះលោក សម រង្ស៊ី មិនត្រឹមតែមិនហ៊ានធ្វើការភ្នាល់នោះទេ ប៉ុន្តែបែរជាបង្វែរប្រធានបទ ហើយព្រមទាំងលើកឡើងថា “មិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ”។ sic. អ្វីដែលខ្ញុំស្មានមិនដល់ គឺអ្នកនយោបាយចាស់វស្សាម្នាក់នេះ មិនត្រឹមតែខ្វះភាពក្លាហានដើម្បីការពារអំណះអំណាងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបែរជាគាត់ នៅតែបន្តវាយប្រហាខ្ញុំរឿងសញ្ញាបត្រ “ប្រភេទ2” ឬ “សញ្ញាបត្រយោគយល់” ដដែលៗ ហើយព្រមទាំងវាយប្រហារ មាក់ងាយ ទៅលើនិស្សិតខ្មែរជាច្រើននាក់ទៀតដែលរៀននៅក្រៅប្រទេស ដោយថាសាកលវិទ្យាល័យបរទេសផ្ដល់សញ្ញាបត្រក្លែងក្លាយ […]
Month: December 2021
ដោយសារនៅតែមានបងប្អូនប្រជាពលរដ្ឋបានធ្វេីការទាក់ទងជាប្រចាំមកលេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីសួរលេខទូរសព្ទលោកអធិការនគរបាលខណ្ឌទាំង14 លោកនាយប៉ុស្តិ៍នគបាលរដ្ឋបាលទាំង104 ក្នុងរាជធានីភ្នំពេញ។
ដោយសារនៅតែមានបងប្អូនប្រជាពលរដ្ឋបានធ្វេីការទាក់ទងជាប្រចាំមកលេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីសួរលេខទូរសព្ទលោកអធិការនគរបាលខណ្ឌទាំង14 លោកនាយប៉ុស្តិ៍នគបាលរដ្ឋបាលទាំង104 ក្នុងរាជធានីភ្នំពេញ។ ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការផ្សព្វផ្សាយ និងផ្តល់ជូនជាថ្មី នៅលខទូរសព្ទដូចខាងក្រោម ដេីម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វេីការទាក់ទងសួរព័ត៌មានផ្សេងៗ ក៏ដូចជាការចុះជួយអន្តរាគមន៍ភ្លាមៗ នៅពេលមានបទល្មេីស គ្រោះថ្នាក់ចរាចរណ៍ និងអគ្គភ័យ កេីតមានឡេីងនៅតាមមូលដ្ឋាន ៕ 1 . ចំពោះករណីកេីតមានអគ្គិភ័យ សូមទំនាក់ទំនង លេខទូរសព្ទ : 666 ឬ 012 999 999 2 . លេខទូរសព្ទក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស 069 516 999( សម្រាប់តែរាជធានីភ្នំពេញ )។
នៅព្រឹកថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2021នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមបិទវគ្គបណ្ដុះបណ្ដាលជំនាញអង្គរក្សជំនាន់ទី 26 និងបើកវគ្គជំនាន់ទី 27។
នៅព្រឹកថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2021នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមបិទវគ្គបណ្ដុះបណ្ដាលជំនាញអង្គរក្សជំនាន់ទី 26 និងបើកវគ្គជំនាន់ទី 27។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងទ័ព ជើងគោក និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអាគារស្នាក់នៅចំនួន 4ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងបិទវគ្គបណ្តុះបណ្តាលជំនាញអង្គរក្សពិសេសជំនាន់ទី 26 និងបន្តបើកវគ្គបណ្តុះបណ្តាលជំនាន់ទី 27 នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់) ខេត្តកំពង់ស្ពឺ។ទទក