សម្តេចតេជោ មានជំនឿទុកចិត្ត ចំពោះការបើកប្រទេសលើកនេះ គឺមិនថយក្រោយ នោះទេ ព្រោះសម្តេច ជឿជាក់លើចំនួនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង ខណៈការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងប្រទេសបានជាង 14លាននាក់ហើយ ក្នុងចំណោមប្រជាជនជាង 16លាននាក់។
Month: November 2021
នៅព្រឹកថ្ងៃទី 22 ខែវិច្ឆិកាឆ្នាំ 2021 នេះ នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យលោកវរនាវីឯក Vitaly Luchsev ចូលជួបពិភាក្សាការងារ។
នៅព្រឹកថ្ងៃទី 22 ខែវិច្ឆិកាឆ្នាំ 2021 នេះ នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យលោកវរនាវីឯក Vitaly Luchsev ចូលជួបពិភាក្សាការងារ។ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកវរនាវីឯក Vitaly Luchsev អនុការិយាល័យអនុព័ន្ធយោធា នៃស្ថានទូតរុស្ស៊ី ចូលជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ និងណែនាំខ្លួន លោកវរសេនីយ៍ឯក ជេវ ស្មៀរ ដែលទើបមកបំពេញបេសកកម្មនៅកម្ពុជា។
នៅព្រឹកថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2021នរះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី30 នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ ។
នៅព្រឹកថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2021នរះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី30 នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ ។ តបតាមការ អញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាសហប្រធាន និងជាអ្នករៀបចំកិច្ចប្រជុំនេះ។ សូមជម្រាបថា កិច្ចប្រជុំនៅព្រឹកនេះ ថ្នាក់ដឹកនាំអាស៊ាន និង ឯកឧត្តម ស៊ី ជីនពីង រំពឹងថានឹងពិភាក្សាអំពីទិសដៅអនាគត និង រិះរកមធ្យោបាយដើម្បីពង្រឹងពង្រីកទំនាក់ទំនងអាស៊ាន-ចិនបន្ថែមទៀត និងធ្វើការផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួម ៕
គិតត្រឹមថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជា។
គិតត្រឹមថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជា។ -លើប្រជាជនអាយុពី 18ឆ្នាំឡើង មាន 100,69% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់។ -លើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 98,56% ធៀបជាមួយចំនួនប្រជាជន គោលដៅ1,827,348 នាក់។ -លើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 103,99% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។ -លើកុមារអាយុ 5ឆ្នាំ មាន 81,38% ធៀបជាមួយនឹងប្រជាជនគោលដៅ 304,317នាក់។ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16លាននាក់ មាន 88,07% ៕
ឧត្តមសេនីយ៍យោធាពាក់ផ្កាយ១ម្នាក់ ត្រូវបានកម្លាំងប៉េអឹមលើផ្ទៃប្រទេសចាប់ខ្លួនពាក់ព័ន្ធរក្សាទុកនិងជួញដូរអាវុធខុសច្បាប់នៅខេត្ដបាត់ដំបង។
ឧត្តមសេនីយ៍យោធាពាក់ផ្កាយ១ម្នាក់ ត្រូវបានកម្លាំងប៉េអឹមលើផ្ទៃប្រទេសចាប់ខ្លួនពាក់ព័ន្ធរក្សាទុកនិងជួញដូរអាវុធខុសច្បាប់នៅខេត្ដបាត់ដំបង។ ការចាប់ខ្លួននេះនៅមុខភោជនីយដ្ឋាន ស្យាមស៊ីហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2021នេះ ។ មន្រ្តីយោធាដែលចាប់ខ្លួនឈ្មោះ អូន ពិសិដ្ឋ ឋានន្តរសក្ដិ ឧត្ដមសេនីយ៍ត្រី នៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិជាប់ពាក់ព័ន្ធពីបទ”រក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់” នៅឯខេត្ដបាត់ដំបង។