ព័ត៌មានជាតិ

សំរាប់ថ្ងៃទី 22 ខែតុលា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 144 នាក់ ហើយនឹងករណីជាសះស្បើយចំនួន 275 នាក់ នឹងករណីស្លាប់ថ្មីចំនួន 10 នាក់ផងដែរ។

សំរាប់ថ្ងៃទី 22 ខែតុលា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 144 នាក់ ហើយនឹងករណីជាសះស្បើយចំនួន 275 នាក់ នឹងករណីស្លាប់ថ្មីចំនួន 10 នាក់ផងដែរ។

ព័ត៌មានជាតិ

អបអរសាទរខួប 30ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស 23 តុលា

អបអរសាទរខួប 30ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស 23 តុលា   ថ្ងៃទី23 ខែតុលា ឆ្នាំ2021នេះ គឺជាខួប 30ឆ្នាំ (23តុលា 1991-23តុលា 2021) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ 30ឆ្នាំមុន ពោលគឺនៅថ្ងៃទី23 តុលា ឆ្នាំ1991 ភាគីទាំង4 របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី18ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។   […]

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 22 ខែតុលា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។

សម្រាប់ថ្ងៃទី 22 ខែតុលា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។ 1. វិធានការអប់រំផ្សព្វផ្សាយច្បាប់ 595ទីតាំង ។   2. វិធានការអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក (គ្មាន)។   3. ការអនុវត្តវិធានការច្បាប់ (គ្មាន)។

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី22 ខែតុលា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជាមាន 99,71% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 90,59% ធៀបជាមួយចំនួនប្រជាជនគោលដៅ1,966,931 នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 100,11% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382 នាក់។

គិតត្រឹមថ្ងៃទី22 ខែតុលា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជាមាន 99,71% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 90,59% ធៀបជាមួយចំនួនប្រជាជនគោលដៅ1,966,931 នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 100,11% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382 នាក់។

ព័ត៌មានជាតិ

នៅថ្ងៃទី 22 ខែតុលា ឆ្នាំ 2021 នេះ មេគយចល័តតំបន់6 ចុះឆ្មក់ចាប់ ម៉ូតូគ្មានពន្ធនាំចូល ដាក់តាំងនៅផ្សារមេមត់ បាន 98គ្រឿង ។ 

នៅថ្ងៃទី 22 ខែតុលា ឆ្នាំ 2021 នេះ មេគយចល័តតំបន់6 ចុះឆ្មក់ចាប់ ម៉ូតូគ្មានពន្ធនាំចូល ដាក់តាំងនៅផ្សារមេមត់ បាន 98គ្រឿង ។ កម្លាំងគយចល័តតំបន់6 លោក ព្រាប គារ៉ាត់ បានដឹកនាំកម្លាំងគយសហការជាមួយកងរាជអាវុធហត្ថ លើផ្ទៃប្រទេស កម្លាំងអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្តត្បូងឃ្មុំ សម្របសម្រួលដោយ លោក សូ សុវិទ្យា ព្រះរាជ្ញារង អបសាលាដំបូង ខេត្តត្បូងឃ្មុំ បានចុះឆ្មក់ចាប់ ម៉ូតូគ្មានពន្ធនាំចូលដែលកំពុងដាក់តាំងលក់នៅតាមផ្ទះចំនួនជាង 10កន្លែង ស្ថិតនៅផ្សារមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាលទ្ធផលចាប់បានម៉ូតូសេរីទំនើបចម្រុះប្រភេទចំនួន 98គ្រឿង ។ បច្ចុប្បន្នម៉ូតូទាំងនេះ ត្រូវបានកម្លាំងគយចល័តដឹកជញ្ជូនយកទៅរក្សាទុកនៅ កន្លែងឈរជើងបណ្តោះអាសន្ន ផ្លូវជាតិលេខ7 ឃុំក្រែក ស្រុក ពញាក្រែក ដើម្បីអនុវត្តតាមនីតិវិគយ និងរដ្ឋាករ។

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 21 ខែតុលា ឆ្នាំ 2021នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 148នាក់ ហើយនឹងករណីជាសះស្បើយចំនួន 327នាក់ នឹងករណីស្លាប់ថ្មីចំនួន 11 នាក់ផងដែរ។

សម្រាប់ថ្ងៃទី 21 ខែតុលា ឆ្នាំ 2021នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 148នាក់ ហើយនឹងករណីជាសះស្បើយចំនួន 327នាក់ នឹងករណីស្លាប់ថ្មីចំនួន 11 នាក់ផងដែរ។

ព័ត៌មានជាតិ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា នៅព្រឹកថ្ងៃសុក្រទី 22 ខែតុលា ឆ្នាំ2021 តាមប្រព័ន្ឋវីដេអូ។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា នៅព្រឹកថ្ងៃសុក្រទី 22 ខែតុលា ឆ្នាំ2021 តាមប្រព័ន្ឋវីដេអូ។ រដ្ឋសភា នឹងបន្តសម័យប្រជុំនៅថ្ងៃចន្ទ សប្តាហ៍ក្រោយដើម្បីពិភាក្សាអនុម័តសេចក្ដីព្រាងច្បាប់សំខាន់ៗចំនួន 4 ក្នុងនោះមានការពិភាក្សានិងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់សញ្ជាតិខ្មែរតែមួយផងដែរ។ ជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី6 នីតិកាលទី6 នៅព្រឹកថ្ងៃចន្ទ ទី25 ខែតុលា ឆ្នាំ2021 ដោយមានរបៀបវារៈចំនួន 4នៅក្នុងនោះមាន ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយចំពោះប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ផងដែរ។ របៀបវារៈទំាង4សម្រាប់សម័យប្រជុំរដ្ឋសភានាថ្ងៃចន្ទទី25 ខែតុលា ឆ្នាំ2021 ដែលកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តមាន!   1- ការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើការ បំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុក បេសកកម្មពិសេស។   2-ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង បន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតទេ ទោះបីមានការឆ្លងក្នុង សាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេងៗ ក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតទេ ទោះបីមានការឆ្លងក្នុង សាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេងៗ ក៏ដោយ។ សម្តេចតេជោ បានបញ្ជាក់ថា ក្នុងករណីមានការឆ្លងក្នុង សាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេងៗ ត្រូវយកអ្នកជំងឺដែលឆ្លងទៅព្យាបាលនៅមន្ទីរពេទ្យ។   ប្រសាសន៍សម្តេចតេជោ ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី 22 ខែតុលា ឆ្នាំ 2021នេះ។

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 22 ខែតុលា ឆ្នាំ 2021 សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ 

នៅព្រឹកថ្ងៃទី 22 ខែតុលា ឆ្នាំ 2021 សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះមានដូចខាងក្រោម៖ 1- សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2022។   2- សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ2020។   3- បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ៕

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 21 ខែតុលា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។

សម្រាប់ថ្ងៃទី 21 ខែតុលា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។ 1. វិធានការអប់រំផ្សព្វផ្សាយច្បាប់ 546ទីតាំង ។   2. វិធានការអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក 276នាក់ (យានយន្ត 188គ្រឿង)។   3. ការអនុវត្តវិធានការច្បាប់ (គ្មាន)។