គិតត្រឹមថ្ងៃទី26 ខែតុលា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជាមាន 99,86% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 90,75% ធៀបជាមួយចំនួនប្រជាជនគោលដៅ1,966,931 នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 100,70% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។
Month: October 2021
ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរនៃខេត្តកោះកុង ប្រកាសបើកទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងកម្ពុជាជាលើកដំបូង។
ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរនៃខេត្តកោះកុង ប្រកាសបើកទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងកម្ពុជាជាលើកដំបូង។ បន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ19 ជាងពីរឆ្នាំមកនេះ ទីបំផុត ប្រទេសកម្ពុជាក៏បានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង»។ ការបើកទទួលទេសចរណ៍វ៉ាក់សាំងនេះ គឺចាប់ផ្ដើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង ចាប់ពីថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2021នេះតទៅ ។ បន្ទាប់មក នឹងបន្តបើកទទួលនៅខេត្តសៀមរាប នាខែមករា ឆ្នាំ2022 ខាងមុខ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅនិងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល5ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសគាំទ្រសំណើរបស់ ទីម័រឡេស្តេ សុំចូលជាសមាជិកអាស៊ាន ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសគាំទ្រសំណើរបស់ ទីម័រឡេស្តេ សុំចូលជាសមាជិកអាស៊ាន ។ សម្តេចតេជោ ក៏បានអំពាវនាវឱ្យសមាជិកអាស៊ានដទៃទៀត មេត្តាយោគយល់ចំពោះការខិតខំប្រឹងប្រែងរបស់ទីម័រឡេស្តេ ដែលជាច្រើនឆ្នាំមកហើយដែលទីម័រឡេស្តេបានត្រៀមខ្លួន សម្រាប់ចូលជាសមាជិកអាស៊ាន។ ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី38-៣39 តាមប្រព័ន្ធវីដេអូអនឡាញ ថ្ងៃទី 26 ខែតុលា ឆ្នាំ 2021នេះ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើកការប្រជុំកំពូលអាស៊ានលើកទី38និងលើកទី39បានចាប់ផ្តើមម៉ោង8មុននេះបន្តិច។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើកការប្រជុំកំពូលអាស៊ានលើកទី38និងលើកទី39បានចាប់ផ្តើមម៉ោង8មុននេះបន្តិច។ យើងនឹងមានកិច្ចប្រជុំចំនួន11ដែលត្រូវប្រើពេល3ថ្ងៃ គឺពីថ្ងៃ26ដល់ថ្ងៃ2 ខែតុលា ឆ្នាំ២០២១។ នៅថ្ងៃបញ្ចប់ការប្រជុំនាថ្ងៃ29 ខែតុលា ខាងមុខនេះកម្ពុជាយើងនឹងទទួលជាប្រធានអាស៊ានសម្រាប់ឆ្នាំ2022 បន្តពីប្រទេសប្រុយណេ៕
នៅព្រឹកថ្ងៃទី26 ខែតុលា ឆ្នាំ2021នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី «ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍» ជំនាន់ទី2 “Launching Workshop on Leadership and Innovation Program” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តាមប្រព័ន្ធអនឡាញ (Zoom)៕
នៅព្រឹកថ្ងៃទី26 ខែតុលា ឆ្នាំ2021នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី «ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍» ជំនាន់ទី2 “Launching Workshop on Leadership and Innovation Program” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តាមប្រព័ន្ធអនឡាញ (Zoom)។