ព័ត៌មានជាតិ

នៅព្រឹក​ថ្ងៃ​សុក្រ ០៨រោច ខែអស្សុជ ឆ្នាំ​ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង​ថ្ងៃ​ទី​29 ខែតុលា ឆ្នាំ2021នេះ ឯកឧត្ដម ឃួង ស្រេង រាជធានីភ្នំពេញ អញ្ជើញចែកអំណោយថ្លៃថ្លារបស់ព្រះករុណាជាម្ចាស់ជីវិតលើត្បូង។

នៅព្រឹក​ថ្ងៃ​សុក្រ ០៨រោច ខែអស្សុជ ឆ្នាំ​ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង​ថ្ងៃ​ទី​29 ខែតុលា ឆ្នាំ2021នេះ ឯកឧត្ដម ឃួង ស្រេង រាជធានីភ្នំពេញ អញ្ជើញចែកអំណោយថ្លៃថ្លារបស់ព្រះករុណាជាម្ចាស់ជីវិតលើត្បូង។ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ចូលរួមក្នុង​ពិធី ចែក​ព្រះរាជ​អំណោយ​ដ៏​ថ្លៃ​ថ្លារបស់ ព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្ដេច​ព្រះមហាក្សតី្រ ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹក​ភ្លៀង ចំនួន​837គ្រួសារ ស្ថិតនៅ​ក្នុង​សង្កាត់​គងនយ និង​សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង ព្រះរាជតំណាងដ៏​ខ្ពង់ខ្ពស់ ព្រះករុណា​អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជានិង​សម្ដេច​ព្រះមហាក្សតី្រ នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដី​ថ្លៃ​ថ្នូរ និង​សុភមង្គល​។

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 29 ខែតុលា ឆ្នាំ 2021 នេះ សុន្ទរកថា លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខណ្ឌទូទាំងប្រទេស និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងជូនដល់ រដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម នៅច្រកព្រំដែនអន្តរជាតិ(បាវិត – ម៉ុកបាយ ) ខេត្តស្វាយរៀង និងវៀតណាម។

គិតត្រឹមថ្ងៃទី28 ខែតុលា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជាមាន 99,93% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 97,82% ធៀបជាមួយចំនួនប្រជាជនគោលដៅ1,966,931 នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 101,02% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។

អបអរសាទរ !! កម្ពុជាបានទទួលតំណែង ជាប្រធានអាស៊ាន និង ទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាននៅ ឆ្នាំ 2022 ខាងមុខ។

អបអរសាទរ !! កម្ពុជាបានទទួលតំណែង ជាប្រធានអាស៊ាន និង ទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាននៅ ឆ្នាំ 2022 ខាងមុខ។

ព័ត៌មានជាតិ

សេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងស្តីពី ការពង្រាងចរាចរណ៍ នៅការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរមុក ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

សេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងស្តីពី ការពង្រាងចរាចរណ៍ នៅការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរមុក ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

គិតមកត្រឹមថ្ងៃទី 28 ខែតុលា ឆ្នាំ2021 នេះ ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ឈានដល់ការស្រកចុះបណ្តេីរៗហេីយ ក្រោយអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយផ្នែកពាក់ព័ន្ធ ខិតខំទប់ស្កាត់ទទួលបានជោគជ័យ។

គិតមកត្រឹមថ្ងៃទី 28 ខែតុលា ឆ្នាំ2021 នេះ ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ឈានដល់ការស្រកចុះបណ្តេីរៗហេីយ ក្រោយអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយផ្នែកពាក់ព័ន្ធ ខិតខំទប់ស្កាត់ទទួលបានជោគជ័យ។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយពីបញ្ចប់នៃការផ្ដល់អំណោយជូនបងប្អូនប្រជាពលរដ្ឋជាង500 គ្រួសារដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ព្រែកត្នោតរួចមក លោកក៏បានបន្តដឹកនាំអាជ្ញាធរនិងមន្ទីរជំនាញចុះតាមដានមើលស្ថានភាពទឹកនៅតាមបណ្ដោយដងស្ទឹងព្រែកត្នោតបន្តទៀត ហើយក្នុងឱកាសនៃការចុះពិនិត្យនាថ្ងៃទី28 ខែតុលានេះ ឯកឧត្តមបានបញ្ជាក់ឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្រោយពីមានការទប់ទំនប់ការពារទឹកជំនន់ យើងទទួលបានជោគជ័យហើយ មិនបង្កអោយធ្លាយនិងបង្កឲ្យមានការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋឬខូចខាតទ្រព្យសម្បត្តិ សត្វពាហនៈធ្ងន់ធ្ងរនោះទេ ស្ថានភាពទឹកបានស្រកចុះ4តឹក និងបានបន្តស្រកចុះជាបណ្ដើរៗទៀត។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ការទទួលបាននូវជោគជ័យនេះ ដោយសារតែការខិតខំប្រឹងប្រែងទាំងអាជ្ញាធររាជធានីភ្នំពេញ ទាំងក្រសួងធនធានទឹក ទាំងអាជ្ញាធរទន្លេសាប ជាមួយនឹងកម្លាំងកងអង្គរក្ស ដែលបានជួយយ៉ាងសស្រាក់សស្រាំមិនថា យប់ឬថ្ងៃឡើយ ដើម្បីទប់ស្កាត់ឱ្យបាននូវគ្រោះមហន្តរាយនេះ ។ ជាលទ្ធផលឃើញថា មកដល់ថ្ងៃទី28តុលានេះ ស្ថានភាពទឹក អាចគ្រប់គ្រងបានហើយ មិនមានហានិភ័យអ្វីដល់បងប្អូនប្រជាពលរដ្ឋនោះទេ បើសិនជាអាកាសធាតុមិនបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងកំហុកបន្តទៀតនោះ៕

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ សេចក្ដីសម្រេច ស្ដីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ19រួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូថេក និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល14ថ្ងៃ គិតចាប់ពីថ្ងៃទី29 ខែតុលា ឆ្នាំ2021 រហូតដល់ថ្ងៃទី11 ខែវិច្ឆិកា ឆ្នាំ2021 ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19៕

រដ្ឋបាលរាជធានីភ្នំពេញ សេចក្ដីសម្រេច ស្ដីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ19រួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូថេក និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល14ថ្ងៃ គិតចាប់ពីថ្ងៃទី29 ខែតុលា ឆ្នាំ2021 រហូតដល់ថ្ងៃទី11 ខែវិច្ឆិកា ឆ្នាំ2021 ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19។

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 27 ខែតុលា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 109 នាក់ នឹងករណីជាសះស្បើយចំនួន 272នាក់ ហើយនឹងករណីស្លាប់ថ្មីចំនួន 8 នាក់ផងដែរ។

សម្រាប់ថ្ងៃទី 27 ខែតុលា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 109 នាក់ នឹងករណីជាសះស្បើយចំនួន 272នាក់ ហើយនឹងករណីស្លាប់ថ្មីចំនួន 8 នាក់ផងដែរ។

ព័ត៌មានជាតិ

សារលិខិត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបគម្រប់ 17 ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី 29 ខែតុលា ឆ្នាំ 2021។

សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបគម្រប់ 17 ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី29 ខែតុលា ឆ្នាំ 2021។