ព័ត៌មានជាតិ

សាលារាជធានីភ្នំពេញ ចេញសេចក្ដីសម្រេច ស្ដីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ19 និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល 7ថ្ងៃ គិតចាប់ពីថ្ងៃទី8 ខែតុលា ឆ្នាំ2021នេះ រហូតដល់ថ្ងៃទី14 ខែតុលា ឆ្នាំ2021 ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី 6តុលា នេះគឺជាថ្ងៃកាន់បិណ្ឌធំនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិតាំងពីបុរាណកាលមក។ ដោយសារស្ថានភាពឆ្លងរាតត្បាតនៃជំងឺកូវីដ19 យើងមិនអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីជាតិបាននៅតាមទីវត្តអារាម។ អ្វីដែលសំខាន់បំផុតនៅពេលនេះគឺយើងត្រូវតែថែរក្សាអាយុជីវិតអោយបាន នោះគឺយើងនៅតែមានឱកាសអាចប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌនិងពិធីបុណ្យសំខាន់ៗជាច្រើនទៀតនៅពេលក្រោយ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី 6តុលា នេះគឺជាថ្ងៃកាន់បិណ្ឌធំនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិតាំងពីបុរាណកាលមក។ ដោយសារស្ថានភាពឆ្លងរាតត្បាតនៃជំងឺកូវីដ19 យើងមិនអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីជាតិបាននៅតាមទីវត្តអារាម។ អ្វីដែលសំខាន់បំផុតនៅពេលនេះគឺយើងត្រូវតែថែរក្សាអាយុជីវិតអោយបាន នោះគឺយើងនៅតែមានឱកាសអាចប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌនិងពិធីបុណ្យសំខាន់ៗជាច្រើនទៀតនៅពេលក្រោយ។   សូមអរគុណដល់បងប្អូនជនរួមជាតិដែលបាននាំយកនូវបច្ច័យទ័យ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ដោយអនុវត្តន៍ទៅតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ ចំពោះបងប្អូនដែលទៅកំសាន្តនៅទីរមណីយដ្ឋាននានា សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺត្រូវពាក់ម៉ាស់ ដុសសម្អាតដៃជាមួយសាប៊ូ ជែលឬអាល់កុលអោយបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។ កុំទៅទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដែលមានហានិភ័យខ្ពស់។   សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈទាំងតាមដងផ្លូវធ្វើដំណើរ តាមទីរមណីយដ្ឋាននានា និងនៅតាមវត្តអារាមដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសុខភាពបង្កាទប់ស្កាត់ការឆ្លងជំងឺកូវីដ19។   សូមជូនពរបងប្អូនជនរួមជាតិសុខសប្បាយគ្រប់ទីកន្លែង មានសុវត្ថិភាពក្នុងការធ្វើដំណើរ និងចៀសផុតពីជំងឺឆ្លងកូវីដ19 ទាំងអស់គ្នា៕

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 5 ខែតុលា ឆ្នាំ 2021នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។

សម្រាប់ថ្ងៃទី 5 ខែតុលា ឆ្នាំ 2021នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។ ការអនុវត្តវិធានការច្បាប់មានចំនួន 12 ករណី ៖ 1. ឃាត់ខ្លួន (អប់រំ និងពិន័យ) 39នាក់ ។   2. ឃាត់យានយន្ត (គ្មាន)។   3. ពិន័យជាប្រាក់ចំនួន 7,200,000រៀល។

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី5 ខែតុលា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំង covid-19 នៅកម្ពុជាមាន 99,14% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 89,68% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931 នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 93,75% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្ដីពីការបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ19 ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 និងលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាន នានា ក្នុងរាជធានីភ្នំពេញ ដោយអនុវត្តតាមគោលការណ៍ ដូចខាងក្រោម!

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បើកកិច្ចប្រជុំតាមរយះប្រពន្ធ័ Video Conference នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បើកកិច្ចប្រជុំតាមរយះប្រពន្ធ័ Video Conference នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំគណៈកម្មាធិការ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស TWG ដើម្បីពិភាក្សាអំពីរបាយការណ៍ត្រួតពិនិត្យវឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំឆមាសទី1 ឆ្នាំ2021 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ ក្រសួង-ស្ថាប័ន តំណាងដៃគូអភិវឌ្ឍន៍ តំណាងអង្គការមិនមែនរដ្ឋាភិបាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង 25។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធ Video Conference ដោយផ្តោតលើការតាមដាន និងត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី3 បូក2 និងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ប្រចាំឆមាសទី1 ឆ្នាំ2021។ ផ្អែកលើលទ្ធផលនៃការតាមដាន និងត្រួតពិនិត្យនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆមាសទី1 ឆ្នាំ2021នេះ បានបង្ហាញថា: “ការបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា” រក្សាបានក្នុងស្ថានភាពល្អ […]

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 4 ខែតុលា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 228 នាក់ នឹងករណីជាសះស្បើយចំនួន 485 នាក់ ហើយនឹងករណីស្លាប់ថ្មីចំនួន 12 នាក់ផងដែរ។

សម្រាប់ថ្ងៃទី 4 ខែតុលា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 228 នាក់ នឹងករណីជាសះស្បើយចំនួន 485 នាក់ ហើយនឹងករណីស្លាប់ថ្មីចំនួន 12 នាក់ផងដែរ។

ព័ត៌មានជាតិ

សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​អ្នកនាំពាក្យ​ ក្រសួង​មហាផ្ទៃ​ បដិសេធ​ការ​ចោទប្រកាន់​ របស់​ គណនី​ ហ្វេសប៊ុក​ San Bora ដែល​ថា​ លោកផ្កាយបី​ វ៉ា​ វិចិត្រា​ ប្រធាននាយកដ្ឋាន​ភស្តុភា​ និង​ ហិរញ្ញវត្ថុ​ នាំគ្នា​ផឹកស៊ី​ផ្ទុយនឹង​បទ​បញ្ជា​របស់​រាជរដ្ឋាភិបាល​ គឺ​ ជា​ព័ត៌មាន​មិនពិត​ និងប្រើគណនីហ្វេសប៊ុក​ ក្លែងក្លាយ​ ។

គិតត្រឹមថ្ងៃទី4 ខែតុលា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជាមាន 99,13% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 89,68% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966931 នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 93,66% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382 នាក់។

សេចក្ដីអំពាវនាវ ស្ដីពីការលើកទឹកចិត្តដល់អ្នកធ្វើដំណើរឱ្យប្រើមធ្យោបាយធ្វើដំណើរឯកជនចៀសវាងការប្រើមធ្យោបាយធ្វើដំណើររួម ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងកាត់បន្ថយការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ19។