ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងថា កាសែតខ្មែរថាមស៏ គ្រោងចង់ធ្វេីកិច្ចសហការជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដោយធ្វេីការផ្លាស់ប្តូរព័ត៌មាន និងរូបថត ពីគ្នាទៅវិញទៅមក។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៏ក្នុង ឱកាសកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន តាមរយ:ប្រពន្ធ័ Zoom និងប្រជុំផ្ទាល់ នៅព្រឹកថ្ងៃទី20 ខែកញ្ញា ឆ្នាំ2021 ដោយបានជម្រាបជូន ពីការស្នេីសុំរបស់ កាសែតខ្មែរថាមស៏ គ្រោងចង់ធ្វេីកិច្ចសហការជាមួយ ទីភ្នាក់ងារសារ ព័ត៌មានកម្ពុជា AKP ដោយធ្វេីការផ្លាស់ប្តូរព័ត៌មាន និងរូបថត ពី គ្នាទៅវិញ ទៅមក ។ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក ព័ត៌មាន និងសោតទស្សន៏ នៃក្រសួងព័ត៌មាន បានជម្រាបជូនពី លទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីពិនិត្យលេីការងារប្រចាំថ្ងៃ ដែលបានអនុវត្តន៍ បានកន្លងមក និងបានពិនិត្យមើលពីវឌ្ឍនភាព ដែលត្រូវអនុវត្តបន្ដនាសប្តាហ៍ទៅមុខទៀត។ ជាមួយនេះបណ្តាអគ្គនាយកដ្ឋានទាំង5 […]
Month: September 2021
នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី20 ខែកញ្ញា ឆ្នាំ2021នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា កំពុងបម្រើការងារនៅមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្តនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ19 ដោយក្នុងម្នាក់ៗទទួលបានអង្ករចំនួន 25គីឡូក្រាម មី 1កេសតូច ត្រីខ 1យួរ សរុប1,548នាក់។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បញ្ជាក់របាយការណ៍រ ពាក់ព័ន្ធ ការកាប់ពពែលក់របស់បងប្អូនខ្មែរឥស្លាម ចំនួន 25 នាក់។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បញ្ជាក់របាយការណ៍រ ពាក់ព័ន្ធ ការកាប់ពពែលក់របស់បងប្អូនខ្មែរឥស្លាម ចំនួន 25 នាក់។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ពាក់ព័ន្ធនិងករណីមន្រ្តីកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល ធ្វើការឃាត់សួរប្រជាពលរដ្ឋដែលដឹកជញ្ជូនសាច់សត្វពពែ ដូចខាងក្រោម ៖ 1. ករណីនេះកើតឡើងនៅវេលាម៉ោង 6ព្រឹកថ្ងៃទី17 ខែកញ្ញា ឆ្នាំ2021 នៅចំណុចភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ 2. មូលហេតុនៃការឃាត់សួររបស់មន្រ្តីបសុពេទ្យស្រុកពញាឮ ដោយសារប្រជាពលរដ្ឋដឹកជញ្ជូនសាច់សត្វពពែ ចំនួន17គីឡូក្រាម ដោយគ្មានលិខិតអនុញ្ញាត។ 3. ករណីនេះ មិនមែនជាការកាប់សាច់សត្វដើម្បីហូបជាលក្ខណៈគ្រួសារទេ ប៉ុន្តែជាប្រភេទអាជីវកម្មលើសាច់សត្វ ដោយប្រជាពលរដ្ឋបាននាំចូលសត្វពពែមកពីខេត្តបន្ទាយមានជ័យ មកកាប់សាច់លក់រាល់ថ្ងៃ ប្រជាជនទាំង 25នាក់ បាននាំចូលមមួយថ្ងៃ50ក្បាល គាត់មិនព្រមចូលសត្តឃាតដ្ឋាន ហេីយនៅតែកាប់តាមផ្ទះ ចោលសំណល់តាមដងទន្លេ ធ្វេីឲ្យកខ្វក់បរិស្ថាន និង ងាយចម្លងជំងឺដល់សត្វ ឬមនុស្ស( ចម្ងាយពីផ្ទះបងប្អូនអាជីវករ ដដល់ទីតាំងសត្តឃាតដ្ឋានប្រមា800 ម៉ែត្រប៉ុណ្ណោះ […]
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវអោយ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកា ចាប់ខ្លួនលោក បណ្ឌិត សេង សារី។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវអោយ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកា ចាប់ខ្លួនលោក បណ្ឌិត សេង សារី។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ក្នុងសារដែលបង្ហោះក្នុងហ្វេសប៊ុកផ្លូវការនៅថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2021នេះថា បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី 18 កញ្ញា 2021 បកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ6 ចំណុច កាលពីថ្ងៃទី 21 ខែកក្កដា ឆ្នាំ2021 ថា «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះមានលក្ខណះសមហេតុផលនិងអាចទទួលយកបានក្នុងនាមប្រមុខនៃរាជរដ្ធាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវអោយ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការ បញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។ ទន្ទឹមនិងនេះ ខ្ញុំក៍សូម លើកទឹកចិត្តអោយលោក បណ្ឌិត សេង […]
នៅព្រឹកថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2021នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ19 ជុំទី1 ជូនប្រជាពលរដ្ឋដែលមានអាយុ18ឆ្នាំឡើង ស្ថិតនៅខេត្តព្រះវិហារ។

សម្រាប់ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។
សម្រាប់ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។ កាអនុវត្តវិធានការច្បាប់មានចំនួន 54ករណី ៖ 1. ឃាត់ខ្លួន (អប់រំ និងពិន័យ) 178នាក់ ។ 2. ឃាត់យានយន្ត (រថយន្ត 4គ្រឿង និងម៉ូតូ 31គ្រឿង)។ 3. ពិន័យជាប្រាក់ ចំនួន 2,200,000រៀល
គិតត្រឹមថ្ងៃទី19 ខែកញ្ញា ឆ្នាំ២០២១នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវិដ 19 នៅកម្ពុជា មាន 98,27% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 88,00% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 25,94% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382 នាក់។

រដ្ឋបាលខេត្តសៀមរាប សម្របសម្រួល រៀបចំលក់ វេចខ្ចប់ នូវបន្លែ ត្រី សាច់ជូនបងប្អូនប្រជាពលរដ្ឋរស់នៅ(តំបន់ក្រហម) ដោយឥតគិតថ្លៃក្នុងការដឹកជញ្ជូន។
រដ្ឋបាលខេត្តសៀមរាប សម្របសម្រួល រៀបចំលក់ វេចខ្ចប់ នូវបន្លែ ត្រី សាច់ជូនបងប្អូនប្រជាពលរដ្ឋរស់នៅ(តំបន់ក្រហម) ដោយឥតគិតថ្លៃក្នុងការដឹកជញ្ជូន។ ដើម្បីជាសម្រួលដល់ការស្បៀងអាហារហូបចុកប្រចាំថ្ងៃ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរពាណិជ្ជកម្ម សម្របសម្រួលដល់សហគមន៍ និងអាជីវករលក់ដូរបន្លែ ត្រី សាច់ ជូនបងប្អូនប្រជាពលរដ្ឋនៅ(តំបន់ក្រហម) ដោយគិតថ្លៃសេវា។ សូមបញ្ចាក់ថា ទីតាំងស្តុកបន្លែ ត្រី សាច់ ចែកជា2តំបន់ តំបន់ទី1៖ សង្កាត់ស្វាយដង្គំ សង្កាត់គោកចក។ និងតំបន់ទី2៖ សង្កាត់ស្លក្រាម និងសង្កាត់ជ្រាវ។ បងប្អូននៅ(តំបន់លឿងទុំ) ក្នុងក្រុងសៀមរាបក៏អាចទិញតាមអនឡាញនៃលេខទំនាក់ទំនងដែលបានផ្សព្វផ្សាយផងដែរ។