សម្រាប់ថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល កាអនុវត្តវិធានការច្បាប់មានចំនួន 4 ករណី ៖ 1. ឃាត់ខ្លួន (អប់រំ និងពិន័យ) 4នាក់ ។ 2. ឃាត់យានយន្ត (គ្មាន)។ 3. ពិន័យជាប្រាក់ ចំនួន 800,000
Month: September 2021
អបអរសាទរខួប២៨ឆ្នាំនៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញជាតិ
អបអរសាទរខួប២៨ឆ្នាំនៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញជាតិ នៅថ្ងៃទី២៤កញ្ញានេះ គឺជាខួបទី ២៨ឆ្នាំ ដែលកម្ពុជាបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេសយើងបានរៀបចំការបោះឆ្នោតជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ ក្រោយពីការបោះឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។ នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលមកដល់ឆ្នាំ២០២១ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុកាល២៨ឆ្នាំហើយ។ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ ចំណុចសំខាន់ៗបំផុតមួយចំនួនដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជា “ កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស។ រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ ១)អំណាចនីតិបញ្ញត្តិ, ២)នីតិប្រតិបត្តិ និង៣)តុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងគោលការណ៍នីតិរដ្ឋជាដើម។ […]
សារសំឡេងសម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2021 នេះ ដោយសារមានការឆ្លងរីករាលដាលជំងឺកូវីដ19 នៅតាមបណ្តាវត្តអារាមនានា ក្នុងរាជធានីភ្នំពេញ។
សារសំឡេងសម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2021 នេះ ដោយសារមានការឆ្លងរីករាលដាលជំងឺកូវីដ19 នៅតាមបណ្តាវត្តអារាមនានា ក្នុងរាជធានីភ្នំពេញ។ យ៉ាងណាមិញដោយ មានការកើនឡើងជាបន្តបន្ទាប់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យគណៈសង្ឃនាយក ដែលជាគណៈប្រតិបត្តិនៃការគ្រប់គ្រងសង្ឃ រួមនឹងក្រសួងធម្មការនិងសាសនា ធ្វើការពិនិត្យបន្ទាន់ ដោយគិតគូរលើវិធានការទាំងឡាយដែលរៀបចំដោយក្រសួងសុខាភិបាល ។ ប្រសិនបើយើងបន្ត អាចថាលទ្ធផលដែលយើងទទួលរយៈពេលកន្លងទៅនេះ គឺនិងមានការរីករាលដាលធ្ងន់ធ្ងរហួសពីការគិត ដែលយើងបានគិតនៅមុន ពេលបុណ្យភ្ជំបិណ្ឌ ព្រោះជាតំបន់ឆ្លង ព្រោះមនុស្សពីគ្រប់ទីកន្លែងចូល ទៅកាន់វត្តអារាម ស្របពេលដែលមានវត្តមាន វីរុស ( ដែលតា )ចូលមកដល់ ។ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សភាពការណ៍នេះ គឺជាសភាពការណ៍គ្រោះអាសន្នមួយ ដ៏ធ្ងន់ធ្ងរ។
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្ត ចុះពិនិត្យច្រកទ្វារព្រំដែនក្នុងស្រុកកោះធំ ខេត្តកណ្ដាល។
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្ត ចុះពិនិត្យច្រកទ្វារព្រំដែនក្នុងស្រុកកោះធំ ខេត្តកណ្ដាល។ កាលពីរសៀលថ្ងៃទី22 ខែកញ្ញា ឆ្នាំ2021នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងច្រកទ្វារព្រំដែននៅក្នុងភូមិសាស្ត្រស្រុកកោះធំ ក្នុងគោលបំណងស្វែងយល់អំពីបញ្ហាប្រឈមនានា និងដំណើរការចរាចរទំនិញទាំងផ្លូវទឹក និងផ្លូវគោក ។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី តំណាងស្នងការនគរបាលខេត្ត សាខាគយនិងរដ្ឋាករខេត្ត អាជ្ញាធរស្រុកកោះធំ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធផងដែរ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ប្រធានច្រកទ្វារព្រំដែន និងមេបញ្ជាការ កងកម្លាំងសមត្ថកិច្ចឈរជើងតាមព្រំដែន ត្រូវណែនាំមន្ត្រីក្រោមឱវាទ យកចិត្តទុកដាក់បំពេញតួនាទីអោយបានម៉ឺងម៉ាត់ ជាពិសេសការទប់ស្កាត់ និងបង្ក្រាបឱ្យបាននូវបទល្មើសឆ្លងដែនខុសច្បាប់នានា ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត។ ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់មេបញ្ជាការកងកម្លាំង សមត្ថកិច្ចឈរជើងនៅព្រំដែន ណែនាំបងប្អូនកងកម្លាំងថែរក្សាសុខភាព អនាម័យតាមអភិក្រម (3ការពារ 3កុំ) របស់សម្តេចតេជោ និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាននៃជំងឺកូវីដ19៕
នៅព្រឹកថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2021នេះ លោកជំទាវ ឱ វណ្ណឌីន បន្ទាប់ពីបានបញ្ចប់បេសកកម្មនៅខេត្តតាកែវ រួចមកបានទៅដល់ខេត្តកំពង់ធំ។
នៅព្រឹកថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2021នេះ លោកជំទាវ ឱ វណ្ណឌីន បន្ទាប់ពីបានបញ្ចប់បេសកកម្មនៅខេត្តតាកែវ រួចមកបានទៅដល់ខេត្តកំពង់ធំ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខណ្ឌទូទាំងប្រទេស បានបន្តដំណើរទៅខេត្តកំពង់ធំ ដើម្បីនាំយករង្វាន់លើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូន លោកយាយ ហៅ ហ៊ូ ព្រះជន្ម 100ឆ្នាំ រស់នៅភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ19។ លោកយាយ ដែលទទួលបានអំណោយសម្តេចតេជោ ហ៊ុន សែន នាពេលនេះ ទទួលបានថវិកាចំនួន3លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ។ បន្ទាប់មក នៅព្រឹកថ្ងៃដដែលនោះដែរ លោកជំទាវ ឱ វណ្ណឌីន និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ19 ជុំទី1 ជូនដល់ប្រជាពលរដ្ឋអាយុ18ឡើង […]
នៅថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2021 នេះ ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី7។
នៅថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2021 នេះ ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី7 តបតាមការអញ្ជើញរបស់ លោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី និងជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ កម្ពុជា នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី76 ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ រដ្ឋមន្រ្តីការបរទេសអាស៊ាន និង ឯកឧត្តម អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក រំពឹងថានឹងបន្តពិភាក្សាលើបញ្ហានានាដែលបានលើកឡើងក្នុងឱកាសនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក និងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក។ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងសហរដ្ឋអាមេរិក ក៏នឹងផ្លាស់ប្តូរយោបល់គ្នាផងដែរអំពីមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអាស៊ាន- សហរដ្ឋអាមេរិក នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ19 និងផលប៉ះពាល់ពីជំងឺនេះ។ ជាមួយគ្នានេះ ក៏នឹងមានការលើកឡើងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងចំណាប់អារម្មណ៍រួម៕