ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា អ្នកដែលបានចាក់វ៉ាក់សាំងហើយនៅតែឆ្លង គឺដោយសារមិនបានអនុវត្តន៏តាមការណែនាំរបស់ក្រសួងសុខាភិបាល អ្នកដែលបានចាក់វ៉ាក់សាំង2ដូស រួចតែបានឆ្លងកូវីដ ងាយស្រួលព្យាបាល តែងាយនឹងចម្លងទៅអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ថ្លែងនៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា សម្រាប់អ្នកដែលបានចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ19 ហេីយនៅតែឆ្លង គឺដោយសារមិនបានអនុវត្តន៏តាមការណែនាំរបស់ ក្រសួងសុខាភិបាល និង ប្រមុខរាជរដ្ឋាភិបាល ( 3កុំ 3ការពារ ) តែទោះជាយ៉ាងណាក៏ដោយ អ្នកដែលបានចាក់វ៉ាក់សាំង2 ដូសរួចហេីយ តែបានឆ្លងកូវីដ គឺងាយស្រួលក្នុងការព្យាបាល ឆាប់ជា តែងាយចម្លងទៅអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ។ ឯកឧត្តម រដ្ឋមន្ត្រីបានធ្វេីការកោតសរសើរដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា ដែលបានធ្វើតេសរហ័ស ជាបន្តបន្ទាប់ បានស្ទេីរគ្រប់គ្នារួចមកហេីយ ដេីម្បីរកមេរោគកូវីដ19 និងសម្រាប់ សុវត្ថិភាព ក្នុងកន្លែងបំពេញការងារផ្សព្វផ្សាយ កុំអោយមានការឆ្លង បន្តគ្នា។ សម្រាប់ឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ទី4 ត្រូវនឹងព្រឹកថ្ងៃទី26 ខែកក្កដា ឆ្នាំ2021 សម្រាប់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមប្រពន្ធ័ជាលក្ខណៈ Hybrid […]