សម្រាប់ថ្ងៃទី 1 រហូតដល់ថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2021 នេះតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជា ដែលត្រូវលក់រាយតាមស្ថានីយប្រេងឥន្ធនៈតម្លៃសាំងធម្មតាក្នុងមួយលីត្រ 4000៛ និងម៉ាស៊ូតត្រូវលក់ 3.600៛ ក្នុងមួយលីត្រ។
Month: July 2021
សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2021 នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនមែនជារដ្ឋក្ស័យធនទេ រាជរដ្ឋាភិបាលកម្ពុជា បានសន្សំថវិកាប្រមាណ 3ពាន់លាន ដុល្លារសហរដ្ឋអាមេរិក ហើយថវិកានេះ រាជរដ្ឋាភិបាល បានប្រើប្រាស់ក្នុងវិស័យសង្គមរួចទៅហើយ។
សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2021 នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនមែនជារដ្ឋក្ស័យធនទេ រាជរដ្ឋាភិបាលកម្ពុជា បានសន្សំថវិកាប្រមាណ 3ពាន់លាន ដុល្លារសហរដ្ឋអាមេរិក ហើយថវិកានេះ រាជរដ្ឋាភិបាល បានប្រើប្រាស់ក្នុងវិស័យសង្គមរួចទៅហើយ។ ជាងនេះទៀត កម្ពុជាមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់បើកបៀវត្សប្រចាំខែជូនមន្ត្រីរាជការ មិនដូចការឃោសនាបោកប្រាស់របស់ជនអគតិ មួយក្តាប់តូចនោះទេ សម្តេចបានបញ្ជាក់ទៀតថា ក្នុងបរិបទកូវីដ19នេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាក្នុង មួយខែចំនួន 40លាន ដុល្លារសហរដ្ឋអាមេរិក ជួយដល់ពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ19 ប្រមាណជាង 70មុឺនគ្រួសារ និងកម្មករដែលបាត់បង់ការងារ ដោយរដ្ឋបានចំណាយក្នុងមួយខែកម្មករម្នាក់ 40 ដុល្លារ បូកនឹងថវិកាថៅកែរោងចក្រ 30ដុល្លារទៀត បានសរុប 70ដុល្លារ ព្រមទាំងកម្មករក្នុងវិស័យសណ្ឋាគារ ម្នាក់ 40ដុល្លារ ក្នុង 1ខែ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសយក ( មិត្តចិន ) ជាបង្អែកយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង ចំណែកប្រភពផ្សេងទៀតជាប្រភពគាំទ្រ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសយក ( មិត្តចិន ) ជាបង្អែកយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង ចំណែកប្រភពផ្សេងទៀតជាប្រភពគាំទ្រ។ កម្ពុជានឹងរកវ៉ាក់សាំងបង្ការជំងឺកូវីដ19 ចាក់ឲ្យបាន 10លាននាក់ ជាជំហានដំបូង ជំហានបន្ទាប់ នឹងបន្តចាក់ជូនក្មេងអាយុក្រោម 18ឆ្នាំ ។ សម្តេចតេជោ បញ្ជាក់ទៀតថា បច្ចុប្បន្នយើងមានវ៉ាក់សាំង ជាង 11លានដូសរួចមកហើយ គិតត្រឹមថ្ងៃទី 1ខែកក្កដានេះ កម្ពុជាចាក់បាន ជាង 4លាន 2សែននាក់ ស្មើជាង 42% ក្នុងចំណោម 10លាននាក់ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា នៅក្នុងខែកក្កដា និងខែសីហា ឆ្នាំ 2021នេះ កម្ពុជានឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ19ប្រភេទ សុីណូ ហ្វាម និងសុីណូវ៉ាក់ ចំនួន 9លានដូសទៀត ដែលភាគីចិនបានផ្តល់ជូន។
សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសពីវិធានការបន្តពង្រឹងទប់ស្កាត់កូវីដ19 បំប្លែងថ្មី( ដែលតា)ចំនួន5ចំណុច ដែលវិធានការទាំង5នេះរួមមាន។
សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសពីវិធានការបន្តពង្រឹងទប់ស្កាត់កូវីដ19 បំប្លែងថ្មី( ដែលតា)ចំនួន5ចំណុច ដែលវិធានការទាំង5នេះរួមមាន ទី1 ពង្រឹងវិធានការចេញចូល តាមព្រំដែនគោក ព្រំដែនទឹក និង ព្រំដែនអាកាស ជាពិសេសតាមព្រំដែនគោក ថៃ វៀតណាម និងប្រទេសឡាវ ក្នុងចំណោម ព្រំដែនទាំង3នេះ សម្តេចតេជោ ហ៊ុន សែន ដាក់ការព្រួយបារម្ភខ្លាំងជាងគេ គឺព្រំដែនគោកជាមួយថៃ។ ទី2 ការធ្វើតេស្ត ពិសេសត្រូវធ្វើតេស្តរហ័ស តាមព្រំដែន ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានយកការទទួលខុសត្រូវ ក្នុងនាមជាអ្នកទទួលខុសត្រូវ លើនយោបាយទូទៅទាំងក្នុង និងក្រៅប្រទេស ការធ្វើតេស្តរហ័ស ត្រូវតែផ្តល់មធ្យោបាយ ដល់បណ្តាលខេត្ត ដូច្នេះគ្រប់ច្រកទាំងអស់ ត្រូវមានឧបករណ៍ធ្វើតេស្តរហ័យ ក្រៅពីការធ្វើតេស្តរហ័ស ដោយសង្ស័យខ្លាំង ត្រូវធ្វើតេស្តតាមម៉ាស៊ីនធំ ដែលនៅបាត់ដំបង និង ខេត្តសៀមរាប ក៏មានដើម្បីឱ្យដំណើរការ ម៉ាស៊ីននេះ សម្តេចតេជោ បញ្ជាក់ថា […]