សម្រាប់ថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2021នេះ មានករណីឆ្លងវីរុសកូវីត19 ថ្មី ចំនួន 825 នាក់ នឹងជាសះស្បើយចំនួន 897 នាក់ ហើយមានករណីស្លាប់ថ្មីចំនួន 34 នាក់ផងដែរ។
Month: July 2021
អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា សម្តែងការមិនពេញចិត្តចំពោះ ការផ្សព្វផ្សាយមិនពិតរបស់សារព័ត៌មាន Reuters ដោយបានលើកអំពីទំនាក់ទំនងរវាងចិននិងកម្ពុជា។
អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា សម្តែងការមិនពេញចិត្តចំពោះ ការផ្សព្វផ្សាយមិនពិតរបស់សារព័ត៌មាន Reuters ដោយបានលើកអំពីទំនាក់ទំនងរវាងចិននិងកម្ពុជា។ នៅថ្ងៃទី22 ខែកក្កដា ឆ្នាំ2021នេះ សារព័ត៌មាន Reuters របស់អង់គ្លេសបានដកស្រង់ការចោទប្រកាន់មិនសមហេតុផលរបស់ក្រសួងយុត្តិធម៌នៃសហរដ្ឋអាមេរិក ដោយនិយាយបំផ្លើសបំភ្លៃពីការពិតថា “ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា” ស្ថានទូតចិនប្រចាំកម្ពុជាសម្តែងការព្រួយបារម្ភខ្លាំងនិងប្រឆាំងជាដាច់ខាតចំពោះការលើកឡើងខាងលើនេះ។ ភាគីចិនប្រឆាំងជាដាច់ខាតនិងតែងបង្ក្រាបលើការវាយប្រហារតាមគ្រប់ទម្រង់នៅក្នុងប្រព័ន្ធអ៊ីនធើណេត កុំថាឡើយលើកទឹកចិត្ត គាំទ្រ ឬអនុគ្រោះចំពោះការវាយប្រហាររបស់ក្រុម Hacker នៅលើពិភពលោកនេះ សហរដ្ឋអាមេរិក គឺជាប្រភពនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតដ៏ធំបំផុត ហើយទង្វើនៃការលួចតាមដានស្តាប់របស់ប្រទេសមួយនេះសូម្បីតែ“សម្ព័ន្ធមិត្ត”ក៏មិនលើកលែងដែរ រីឯចំពោះបញ្ហាសន្តិសុខអ៊ីនធើណេតវិញ ទំនុកចិត្តទៅលើសហរដ្ឋអាមេរិកត្រូវបានបាត់បង់យូរមកហើយ ប្រទេសនេះតែងពោលពាក្យចចាមអារ៉ាមផ្ដេសផ្ដាស ចោរស្រែកចាប់ចោរ ញុះញង់គេឯងដូចក្នុង “រឿងនិទានព្រះភូសាថ្មីរបស់ព្រះចៅអធិរាជ” ការប្រឌិតមិនពិតខាងលើនេះក្រៅពីកុហកខ្លួនឯងនិងអ្នកដទៃគ្មានគុណតម្លៃអ្វីនោះទេ។ ការផ្សព្វផ្សាយអត្ថបទនេះ គឺឈរទាំងស្រុងលើការប្រឌិតរបស់សហរដ្ឋអាមេរិកសុទ្ធសាធ មានចន្លោះប្រហោងយ៉ាងច្បាស់លើភាពជាក់ស្តែងនិងគំនិតឡូជីខល ក្នុងអត្ថបទរបស់ Reuters បានលើកឡើងថា ស្ថានទូតចិនប្រចាំកម្ពុជាមិនបានឆ្លើយតបទេ នេះមិនមែនជាការពិត ស្ថានទូតចិនប្រចាំកម្ពុជាមិនដែលទទួលបានការសាកសួរពីភ្នាក់ងារ Reuters អំពីបញ្ហានេះទេ ប្រសិនជាយើងទទួលបានដំណឹង ក៏មិនខកខាន ឱកាសបញ្ជាក់ការពិត និង បង្ហាញពីភាពពិតជាក់ស្តែងជូនមហាជនឱ្យបានជ្រាបដែរ សង្ឃឹមថា Reuters លើកក្រោយគោរពការពិត លើកកម្ពស់វិជ្ជាជីវៈនិងភាពម៉ឺងម៉ាត់ក្នុងការរាយការណ៍៕ប្រភព: ស្ថានទូតចិនប្រចាំកម្ពុជា
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី អញ្ជើញជួបប្រជុំរាយការណ៍វឌ្ឍនភាពការងារកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមប្រព័ន្ធវីដេអូពីចម្ងាយ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី អញ្ជើញជួបប្រជុំរាយការណ៍វឌ្ឍនភាពការងារកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមប្រព័ន្ធវីដេអូពីចម្ងាយ។ ថ្ងៃទី22 ខែកក្កដា ឆ្នាំ2021 ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជួបប្រជុំរាយការណ៍វឌ្ឍនភាពការងារលើការដាក់ដំណើរការកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិ និងក្រុមការងារបច្ចេកទេស តាមប្រព័ន្ធវីដេអូពីចម្ងាយ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានគោរព រាយការជូន សម្តេចក្រឡាហោម អំពីគំនិតផ្តួចផ្តើមក្នុងការរៀបចំកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក និងដំណើរការរៀបចំប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ ដែលនឹងត្រូវអនុវត្តនៅ5ឆ្នាំ ក្រោយពីវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ2017 ចូលជាធរមាន។ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក គឺជាកម្មវិធីបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ ធ្វើការដកពិន្ទុលើបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានលក្ខណៈពិសេសដូចជា […]
សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2021 នេះស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ។
សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2021 នេះស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ។
វ៉ាក់សាំងការពារជំងឺកូវីដ19 ស៊ីណូហ្វាម (Sinopharm Vaccine) 1លានដូសទៀត បានដឹកពីប្រទេសចិន មកដល់កម្ពុជាហើយ។
វ៉ាក់សាំងការពារជំងឺកូវីដ19 ស៊ីណូហ្វាម (Sinopharm Vaccine) 1លានដូសទៀត បានដឹកពីប្រទេសចិន មកដល់កម្ពុជាហើយ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី22ខែកក្កដា ឆ្នាំ2021នេះ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm Vaccine) របស់ចិន ចំនួន 1លានដូសបន្ថែមទៀត ដែល ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល បានដឹកមកដល់កម្ពុជាយើងទៀតហើយ។ វ៉ាក់សាំង ពិតជាមានសារសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ19 រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានកំណត់ការចាក់វ៉ាក់សាំង ជាផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 តាមរយៈផែនការយុទ្ធសាស្ត្រនេះ កម្ពុជាបានប្រឹងប្រែងគ្រប់វិធីក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ហើយមកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង16លានដូសហើយ នៅក្នុងខែសីហា ខាងមុខនេះ វ៉ាក់សាំង 4លានដូសទៀត ក៏នឹងដឹកពីចិន មកដល់កម្ពុជាផងដែរ។ វ៉ាក់សាំង ដែលកម្ពុជាទទួលបាន គឺជាការសម្រេចផែនការរបស់កម្ពុជា ដែលរកវ៉ាក់សាំងឱ្យបាន 20លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ 10លាននាក់ គិតត្រឹមថ្ងៃទី20 ខែកក្កដា កម្ពុជាសម្រេចបាននូវការ […]