សរុបព្រឹត្តិការណ៍ចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 25 មេសា ឆ្នាំ 2021នេះ ព្រះរាជាណាចក្រកម្ពុជា រកឃើញអ្នកវិជ្ជមានកូវីដ១៩ ! 1 មេសា = 49 ករណី 2 មេសា = 69 ករណី 3 មេសា = 99 ករណី 4 មេសា = 44 ករណី 5 មេសា = 63 ករណី 6 មេសា = 72 ករណី 7 មេសា = 91 ករណី 8 មេសា = 113 ករណី 9 មេសា = 576 ករណី […]
Month: April 2021
យោងតាមសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាលលេខ 02 ស.ណ.ន ចុះថ្ងៃទី 25 ខែមេសា ឆ្នាំ 2021 នេះ សម្រាប់អ្នកធ្វើដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-19ទៅកាន់ខេត្តដទៃ ត្រូវ !
យោងតាមសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាលលេខ 02 ស.ណ.ន ចុះថ្ងៃទី 25 ខែមេសា ឆ្នាំ 2021 នេះ សម្រាប់អ្នកធ្វើដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-19ទៅកាន់ខេត្តដទៃ ត្រូវ ! 1 យកសំណាក និងធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរដែលវិលត្រឡប់មករស់នៅ ឬស្នាក់នៅរយៈពេលវែង គឺ (រយៈពេលចាប់ពី1សប្តាហ៍ឡើងទៅ) ។ 2 យកសំណាក និងត្រូវរាយការណ៍អំពីទីកន្លែងស្នាក់នៅជូនអាជ្ញាធរមានសមត្ថកិច្ច ចំពោះអ្នកធ្វើដំណើរបំពេញការងារ នឹងអ្នកធ្វើដំណើរឆ្លងកាត់ ឬអ្នកធ្វើដំណើរស្នាក់នៅរយៈពេលខ្លី គឺ (តិចជាង1សប្តាហ៍) លទ្ធផលនៃការវិភាគរហ័សរកមេរោគកូវីដ-19 ដែលអនុវត្តនៅក្នុងភូមិសាស្រ្តនៃខេត្តមួយ មានសុពលភាពសម្រាប់ភូមិសាស្រ្តនៃខេត្តដទៃ នៅក្នុងថ្ងៃតែមួយ។
ថ្ងៃអាទិត្យទី25 ខែមេសា ឆ្នាំ2021នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្សារលក់គ្រឿងឧបភោគបរិភោគបណ្តោះអាសន្នស្ថិតក្នុងបរិវេណផ្សារទំនើប Furi ភូមិ3សង្កាត់លេខ3 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ថ្ងៃអាទិត្យទី25 ខែមេសា ឆ្នាំ2021នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្សារលក់គ្រឿងឧបភោគបរិភោគបណ្តោះអាសន្នស្ថិតក្នុងបរិវេណផ្សារទំនើប Furi ភូមិ3សង្កាត់លេខ3 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជិតផ្សារទំនើប Furi សូមអញ្ជើញមកទិញគ្រឿងឧបភោគបរិភោគមានដូចជា អង្ករ បន្លែ ផ្លែឈើ ត្រី សាច់ និងគ្រឿងទេសជាច្រើនមុខទៀត នៅទីតាំងផ្សារបណ្តោះអាសន្ន ដែលរដ្ឋបាលខេត្តបានរៀបចំជូន ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ ដោយមានការរឹតត្បិតក្នុងការធ្វើដំណើរ ដើម្បីចូលរួមការពារទប់ស្កាត់ជំងឺកូវីដ19 កុំឱ្យមានការឆ្លងរីករាលដាល នៅក្នុងសហគមន៍ ខណៈពេលដែលក្រុងព្រះសីហនុ កំពុងមានការឆ្លងរីករាលដាលកើនឡើងខ្លាំង។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អ្នកគ្រប់គ្រង និងអាជីវករលក់ដូរ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលធ្វើសកម្មភាពលក់ដូរ ចាំបាច់ត្រូវអនុវត្តតាមសង់ដារប្រតិបត្តិរបស់ផ្សារ និងត្រូវរក្សាអនាម័យ ពាក់ម៉ាស គម្លាតសុវត្ថិភាព លាងដៃជាមួយនឹងទឹកអាល់កុល ជែល និងទឹកសម្លាប់មេរោគផ្សេងៗឱ្យបានជាប្រចាំ ជាពិសេសត្រូវអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ(3កុំនិង 3ការពារ) ឱ្យបានខ្ជាប់ខ្ជួន ដើម្បីយើងចៀសសផុតពីការឆ្លងរីករាលដាលនៅក្នុងសហគមន៍បន្តទៀត៕
នៅព្រឹកថ្ងៃទី25 ខែមេសា ឆ្នាំ 2021 នេះ ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្ត កណ្ដាល បានថ្លែងថាបើបងប្អូនកម្មកររកឃើញវិជ្ជមាន 5 ភាគរយ នៃចំនួនកម្មករនឹងត្រូវសម្រេចបិទរោងចក្រជាបណ្ដោះអាសន្ន។
នៅព្រឹកថ្ងៃទី25 ខែមេសា ឆ្នាំ 2021 នេះ ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្ត កណ្ដាល បានថ្លែងថាបើបងប្អូនកម្មកររកឃើញវិជ្ជមាន 5 ភាគរយ នៃចំនួនកម្មករនឹងត្រូវសម្រេចបិទរោងចក្រជាបណ្ដោះអាសន្ន។ នៅក្នុងកិច្ចប្រជុំបន្ទាន់ជាមួយតំណាងរោងចក្រចំនួន ៥រោងចក្រ ដែលមានបងប្អូនកម្មករ និយោជិត មានការជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-19 ដែលភាគច្រើនជាករណីការធ្វើដំណើរទៅធ្វើមក នឹងធ្វើការរួមគ្នា ដែលមានអាស័យដ្ឋាន ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។ តំណាងរោងចក្រដែលមានវត្តមានក្នុងកិច្ចប្រជុំនៅព្រឹកនេះរួមមាន! 1-រោងចក្រ សាន់ ប៊េស 2-រោងចក្រ ហ្គ្រេន អូរៀនថល 3-រោងចក្រ VANCO 4-រោងចក្រ CAMAPI 5-រោងចក្រ ANDER Sen ហេីយក្នុងស្រុកអង្គស្នួលមានរោងចក្រចំនួន 116 ដោយមានបងប្អូន កម្មករ កម្មការិនី និយោជិតបម្រើការងារ ប្រមាណជាង 6ម៉ឺននាក់។ យ៉ាងណាមិញជាលទ្ធផល នៃកិច្ចពិភាក្សា រវាងរដ្ឋបាលស្រុក និងតំណាងរោងចក្រទាំង 5 […]