ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញសេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាព លិខិតអនុញ្ញាតធ្វើដំណើរ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។
Month: April 2021
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃទី4នៃការធ្វើចត្តាឡីសក័របស់ខ្ញុំ បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។ ម្សិលមិញមានការបញ្ជូនសារផ្ទាល់មាត់ជូនទៅ សម្តេច ទៀ បាញ់ និងលោកជំទាវ ឱ វណ្ណឌីន លើការចាក់វ៉ាក់សាំងជូនប្រជាជននៅតំបន់ក្រហមដោយកម្លាំងកងទ័ព។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃទី4នៃការធ្វើចត្តាឡីសក័របស់ខ្ញុំ បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។ ម្សិលមិញមានការបញ្ជូនសារផ្ទាល់មាត់ជូនទៅ សម្តេច ទៀ បាញ់ និងលោកជំទាវ ឱ វណ្ណឌីន លើការចាក់វ៉ាក់សាំងជូនប្រជាជននៅតំបន់ក្រហមដោយកម្លាំងកងទ័ព។ មានបងប្អូនមួយចំនួនចាប់អារម្មណ៍លើសម្លេងរបស់ខ្ញុំដែលហាក់ដូចហត់ខ្លាំង ពិតជាហត់មែនតែមិនមែនជម្ងឺទេ គឺហត់ដោយសារខ្ញុំនិយាយក្នុងពេលដែលខ្ញុំធាក់កង់ហាត់ប្រាណ។ សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិចព្រោះផ្ទះមួយនៅម្នាក់ឯងអត់ប្រពន្ធអត់កូនអត់ចៅដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក រីឯការពិនិត្យសម្រេចនិងបញ្ជាគ្រប់គ្រងប្រទេសនៅដំណើការធម្មតាមិនមានអ្វីរាំងស្ទះឡើយ។
សូមបញ្ជាក់ផងដែរថា ឥឡូវនេះក្រសួងយុតិ្តធម៌ បានបង្ហាញជូនវិធានការបិទខ្ទប់មួយចំនួន ដូចខាងក្រោម ។
សូមបញ្ជាក់ផងដែរថា ឥឡូវនេះក្រសួងយុតិ្តធម៌ បានបង្ហាញជូនវិធានការបិទខ្ទប់មួយចំនួន ដូចខាងក្រោម ។ 1: វិធានការអនុវត្តសម្រាប់តំបន់បិទខ្ទប់ដែលជា(តំបន់លឿង) 2 : បម្រាមគោចរក្នុង (តំបន់លឿងទុំ) និង (តំបន់លឿង) 3 : វិធានការនៃការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្រ្តបិទខ្ទប់នៃរាជធានី ភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល……….
ឯកឧត្តម គឹម សន្តិភាពអ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល មេត្តាជ្រាបថា !
ឯកឧត្តម គឹម សន្តិភាពអ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល មេត្តាជ្រាបថា ! បើទោះបីជារដ្ឋបាលរាជធានីភ្នំពេញបានកំណត់អំពីភូមិសាស្ត្រក្នុងតំបន់បិទខ្ទប់ជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង រួចហើយក៏ដោយ ក៏វិធានការដែលត្រូវយកមកអនុវត្តសម្រាប់តំបន់នីមួយៗទាំងអស់នោះមានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោងសូន្យ នៃថ្ងៃទី29 ខែមេសា ឆ្នាំ2021តទៅ! ដូច្នេះ សូមបន្តការអនុវត្តនូវរាល់វិធានការដែលបានដាក់ចេញសម្រាប់តំបន់ក្រហម និងវិធានការសម្រាប់តំបន់មិនក្រហម!
សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទៅ តូបលក់ដូរ នៅខាងកើតផ្សារសាមគ្គី នៅថ្ងៃទី 22 ខែមេសា ឆ្នាំ2021នេះ។
សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទៅ តូបលក់ដូរ នៅខាងកើតផ្សារសាមគ្គី នៅថ្ងៃទី 22 ខែមេសា ឆ្នាំ2021នេះ។ គឺដោយសារ អ្នកជំងឺកូវីដ19 បានទៅទិញរបស់របរ នៅទីតាំងខាងលើនេះ ដូច្នេះសូមពាក់ម៉ាស រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ នឹងត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល 14ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។