សារលិខិត : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី 135 នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី 1 ខែឧសភា ឆ្នាំ 2021នេះ។
Month: April 2021
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំអនុវត្តវិធានការបិទខ្ទប់ វេលាថ្ងៃត្រង់ថ្ងៃទី29 ខែមេសា ឆ្នាំ 2021នេះ។
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំអនុវត្តវិធានការបិទខ្ទប់ វេលាថ្ងៃត្រង់ថ្ងៃទី29 ខែមេសា ឆ្នាំ 2021នេះ។ ឯកឧត្តមបានអញ្ជើញដឹកនាំកម្លាំងចុះពិនិត្យគោលដៅ ( តំបន់ក្រហម ) ដើម្បីអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភំ្នពេញ លេខ 097/21សសរ ស្ដីពីការកំណត់ភូមិសាស្រ្តរាជធានីភ្នំពេញជា ( តំបន់ក្រហម) (តំបន់លឿងទុំ )និង ( តំបន់លឿង ) ក្នុងអំឡុង ពេលនៃការអនុវត្តវិធានការបិទខ្ទប់តាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ 54 សសរ ស្ដីពីការ បន្តការបិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19។
បន្ទាយមានជ័យ ឯកឧត្តម ប៉ោ វណ្ណាត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ។
បន្ទាយមានជ័យ ឯកឧត្តម ប៉ោ វណ្ណាត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ។ នៅថ្ងៃទី 29 ខែមេសាឆ្នាំ 2021 នេះនេះខេត្តបន្ទាយមានជ័យ បានប្រគល់ទទួលសំភារៈដល់ ស្រុក/ក្រុងទាំង 9 ក្នុងខេត្តបន្ទាយ មានជ័យ សម្រាប់ប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-19 ក្នុងខេត្តបន្ទាយមានជ័យ សំភារៈរួមមាន៖ ម៉ាស 2000ម៉ាស ក្នុង1ស្រុក/ក្រុង អាកុល 30លីត្រ៕
លោកគ្រូ អ្នកគ្រូពេទ្យ មានការសប្បាយរីករាយនៅពេលដែលមណ្ឌលព្យាបាលជំងឺកូវីដ-19 កម្រិតស្រាល (កោះពេជ្រ) ។
លោកគ្រូ អ្នកគ្រូពេទ្យ មានការសប្បាយរីករាយនៅពេលដែលមណ្ឌលព្យាបាលជំងឺកូវីដ-19 កម្រិតស្រាល (កោះពេជ្រ) ។ នៅពេលនេះអ្នកជំងឺកូវីត19 ចំនួន 121នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះ ក្រោយពីទទួលការព្យាបាល ពួក គាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល14ថ្ងៃ បន្តទៀត ដើម្បីតាមដានសុខភាព។ ប្រភព៖ THYDA
ដោយអនុវត្តតាមវិធានការបិទខ្ទប់បន្តរយ:ពេល៧ថ្ងៃទៀត ដោយបានបែងចែកជា3តំបន់( ក្រហម ) (លឿងទុំ )និង ( លឿង )។
ដោយអនុវត្តតាមវិធានការបិទខ្ទប់បន្តរយ:ពេល៧ថ្ងៃទៀត ដោយបានបែងចែកជា3តំបន់( ក្រហម ) (លឿងទុំ )និង ( លឿង ) នៅព្រឹកថ្ងៃទី29 ខែមេសា ឆ្នាំ2021នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ភ្នំពេញ បានអញ្ជេីញចុះត្រួតពិនិត្យទីតាំងបិទខ្ទប់ ( តំបន់ក្រហម ) ក្នុងសង្កាត់ទួលសង្កែ1 ខណ្ឌឬស្សីកែវ ដេីម្បីណែនាំដល់កងកម្លាំង ទាំងអស់ត្រូវតែអនុវត្តការងារឲ្យបានត្រឹមត្រូវ និងមុឺងម៉ាត់ បំផុត ជាពិសេសតំបន់ដែលរងការឆ្លងខ្លាំង ក្នុង( តំបន់ក្រហម )ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ19។
លោកជំទាវពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី 29 ខែមេសាឆ្នាំ 2021 នេះ បានចុះមកជួបសួរសុខទុក្ខ និងបានណែនាំផ្ដាំផ្ញើឲ្យបងប្អូនក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ដើម្បីប្រយុទ្ធនឹងកូវីដ-19 ។
លោកជំទាវពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី 29 ខែមេសាឆ្នាំ 2021 នេះ បានចុះមកជួបសួរសុខទុក្ខ និងបានណែនាំផ្ដាំផ្ញើឲ្យបងប្អូនក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ដើម្បីប្រយុទ្ធនឹងកូវីដ-19 ។ យ៉ាងណាមិញ លោកជំទាវ មិនគិតអំពីការនឿយហត់ក្នុងការជួយដល់ប្រជាពលរដ្ឋ ព្រមទាំងក្រុមគ្រូពេទ្យសម្តេចតេជោដើម្បី ប្រឆាំងកូវីដ-19 នឹងរួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-19 បូករួមទាំងព្រឹត្តិការណ៍ 20កុម្ភៈ ហេីយធ្វើយ៉ាងណាដើម្បីបិទបញ្ជាប់ព្រឹត្តិការណ៍នេះឲ្យបានឆាប់រហ័ស ។