ចាប់ពីថ្ងៃទី 14 ដល់ថ្ងៃទី 28 ខែមេសា ឆ្នាំ 2021 នេះរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាស បិទខ្ទប់ រាជធានីភ្នំពេញ ទាំងស្រុង និងក្រុងតាខ្មៅខេត្តកណ្ដាល។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រួមគ្នាអនុវត្ត នៅសេចក្ដីសម្រេចនេះ ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺ កូវីដ19 ។
Month: April 2021
គិតត្រឹមថ្ងៃទី 14 ខែមេសា ឆ្នាំ2021នេះ ម៉ោង 10-00 កម្មករ-កម្មារិនី សរុបចំនួន 679នាក់ នៅក្នុង រោងចក្រ សរុបចំនួន 24ត្រូវបានរកឃើញ វិជ្ជមាន កូវីដ19 ។
គិតត្រឹមថ្ងៃទី 14 ខែមេសា ឆ្នាំ2021នេះ ម៉ោង 10-00 កម្មករ-កម្មារិនី សរុបចំនួន 679នាក់ នៅក្នុង រោងចក្រ សរុបចំនួន 24ត្រូវបានរកឃើញ វិជ្ជមាន កូវីដ19 ដូច្នេះ យើងខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្តដល់ បងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា និងអ្នកលក់ដូរ ហើយអ្នកពាក់ព័ន្ធទាំងអស់ ដែលមិនទាន់បានមកផ្ដល់សំណាក សូមមេត្តារួសរាន់មកជាបន្ទាន់។ សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល 14ថ្ងៃ តាមវិធានសុខាភិបាល ឲ្យបានត្រឹមត្រូវ។
សារណែនាំបន្ទាន់របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ។
សារណែនាំបន្ទាន់របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ។ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ខ្ញុំសូមអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារដែលបង្កេីតបានជាភាពកកកុញមនុស្សច្រេីន ជម្រុញនូវហានិភ័យកាន់តែខ្ពស់ឡេីងថែមទៀតដល់បងប្អូនក្នុងការឆ្លងវីរុសកូវីដ-១៩។ បងប្អូនអាចនឹងឆ្លងជំងឺកូវីដ-១៩ បានគ្រប់ពេលនៅពេលដែលនៅកន្លែងប្រជ្រៀតគ្នាខ្លាំងពេកនោះ ឫកន្លែងដែលមិនមានគម្លាតគ្នាពីមួយម៉ែត្រកន្លះឡេីង ហេីយមិនមានពាក់ម៉ាស់ និងលាងដៃញឹកញាប់ទេនោះ។ សូមត្រូវចងចាំថា វីរុសកូវីដ-១៩ សប្បាយចិត្តខ្លាំង ចូលចិត្តខ្លាំង និងពេញចិត្តជាទីបំផុត ក្នុងការដេីរចម្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត បានយ៉ាងងាយស្រួលដោយមិនមានរបាំងហាមឃាត់ ឫសម្លាប់វីរុសដ៏សាហាវនេះនោះ។ សុំជឿជាក់លេីវិធានការរបស់រាជរដ្ឋភិបាល ដែលមានការគិតគូរត្រឹមត្រូវ នឹងមិនបិទជិតឈឹងមិនឱ្យមានវិធីក្នុងការរកម្ហូបអាហារទទួលទាននោះឡេីយ។ សូមចូលរួមអនុវត្តវិធានការ( ៣ការពារ និង៣កុំ ) ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចូលឆ្នាំនៅផ្ទះ ដេីម្បីឈ្នះការវ៉ៃលុកកូវីដ-១៩ ដោយបុគ្គលមានការទទួលខុសត្រូវខ្ពស់សម្រាប់សុខភាពផ្ទាល់ខ្លួន សុខភាពគ្រួសារខ្លួន និងដេីម្បីសហគមន៍យេីង។ សូមអរគុណ
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមជម្រាបជូនថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របសលសម្តេចតេជោនាយករដ្ឋមន្ត្រី ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមជម្រាបជូនថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របសលសម្តេចតេជោនាយករដ្ឋមន្ត្រី ។ ការងារចាក់វ៉ាក់សាំង គឺនៅតែដំណេីរការធម្មតា រិតតែសម្រុកធ្វេីទៀតផង ដោយមិនមានពន្យាពេល ឫផ្អាកនោះឡេីយ ទោះជាមានការបិទ ឫបម្រាមមិនឱ្យចេញចូលពីខណ្ឌមួយទៅខណ្ឌមួយ ឫពីស្រុកមួយទៅស្រុកមួយ។ អ្នកដែលត្រូវចាក់លេីកទីពីរ ចាំបាច់ត្រូវតែមកចាក់តាមពេលវេលាដែលបានកំណត់រួចហេីយ ដោយប្រេីប្រាស់កាតចាក់វ៉ាក់សាំងបង្ហាញអាជ្ញាធរមូលដ្ឋាន ឫសមត្ថកិច្ច ដេីម្បីបានមកចាក់វ៉ាក់សាំងលេីកទីពីរជាចាំបាច់។ រីឯ អ្នកដែលត្រូវចាក់លេីកទីមួយ ជាភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ឃុំ-សង្កាត់ ដែលត្រូវសម្របសម្រួលទទួលខុសត្រូវ ធ្វេីយ៉ាងណាឱ្យក្រុមគោលដៅកំណត់រួចហេីយនោះ ពួកគាត់បានទៅចាក់វ៉ាក់សាំងទៅតាមទីតាំងរៀងៗខ្លួន។ អ្នកដែលមិនត្រូវគោលដៅកំណត់របស់រាជរដ្ឋភិបាល មិនត្រូវអនុញ្ញាតឱ្យទៅចាក់នោះឡេីយ ដោយរងចាំដល់វេនសឹមឱ្យទៅចាក់។ ជនបរទេស ដែលទទួលបានការអនុញ្ញាតឱ្យចាក់ហេីយនោះ ខ្ញុំស្នេីសុំក្រសួងការបរទេស ឫសាមីក្រសួង ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលមានទីប្រឹក្សា ឫសាមីអង្គការដែទទួលបានការណែនាំជាលិខិតពីក្រសួងករបរទេសរួចហេីយនោះ។ ហេីយដែលការស្នេីសុំចាក់ទទួលបានការអនុញ្ញាតរួចហេីយនិងកំពុងតែដំណេីរការចាក់នៅមជ្ឈមណ្ឌលគាំពារមាតា និងទារកជារៀងរាល់ថ្ងៃ។ ធ្វេីការបញ្ជាក់ជូនដោយមានលិខិតត្រឹមត្រូវជូនដល់អង្គការអន្តរជាតិ ឫសាមីទីប្រឹក្សាក្រសួង ដេីម្បីអាចធ្វេីដំណេីរទៅចាក់វ៉ាក់សាំងបាន។ ជនបរទេស ដែលមានកាតចាក់វ៉ាក់សាំងលេីកទីមួយរួចហេីយនោះ ត្រូវប្រេីកាតចាក់វ៉ាក់សាំងបង្ហាញសមត្ថកិច្ច ថាខ្លួនមានតម្រូវការទៅចាក់លេីកទីពីរជាចាំបាច់ផងដែរ។ ខ្ញុំស្នេីសុំឯកឧត្តម លោកជំទាវប្រធានអនុគណកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ […]
គិតមកត្រឹមថ្ងៃទី14 ខែមេសា ឆ្នាំ 2021នេះ អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទខ្ទប់ (Lockdown) តំបន់ដូចខាងក្រោម 1. ខណ្ឌមានជ័យ៖ - បិទសង្កាត់ស្ទឹងមានជ័យ១ និង២ - ក្នងសង្កាត់ស្ទឹងមានជ័យ ៣ បីទភូមិទ្រា៤ ភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣។ ចាប់ពីម៉ោង 00.00នាថ្ងៃទី១១.មេសា.២០២១ ដល់ ២៤.មេសា.២០២១។ 2. ខណ្ឌសែនសុខ៖ បិទភូមិទ្រុងមាន់ សង្កាត់អូបែកក្អម។ ចាប់ពីម៉ោង 00.00នាថ្ងៃទី១០.មេសា.២០២១ ដល់ ២៣.មេសា.២០២១។ 3. ខណ្ឌពោធិ៍សែនជ័យ៖ បិទ ០៧ ភូមិ - ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១, - ភូមិចំការឳឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ - ភូមិចំការឳឡឹក២ នៃសង្កាត់កាកាបទី២ ។ ចាប់ពីម៉ោង 00.00នាថ្ងៃទី១០.មេសា.២០២១ ដល់ ២៣.មេសា.២០២១ […]
សារលិខិតរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនពរឆ្នាំថ្មីចំពោះបងប្អូនជនរួមជាតិ។
សារលិខិតរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនពរឆ្នាំថ្មីចំពោះបងប្អូនជនរួមជាតិ។ ថ្ងៃនេះខ្ញុំចង់បង្ហាញជូនជនរួមជាតិចំពោះប្រទេសដែលខ្ញុំធ្លាប់ទៅធ្វើទស្សនកិច្ចឬចូលរួមប្រជុំក្នុងរយះពេលជាង៤២ឆ្នាំនៃការងាររបស់ខ្ញុំ(១៩៧៩.២០២១)ដែលមាសរុប៦៨ប្រទេសដែលមានឈ្មោះប្រទេសដូចខាងក្រោមនេះ។ ១.វៀតណាម (Vietnam) ២.ឡាវ (Laos) ៣.ថៃឡង់ដ៍ (Thailand) ៤.សឹង្ហបុរី (Singapore) ៥.ម៉ាឡេស៊ី (Malaysia) ៦.ឥណ្ឌូណេស៊ី (Indonesia) ៧.ប្រ៊ូណី ដារូសាឡាំ (Brunei Darussalam) ៨.មីយ៉ាន់ម៉ា (Myanmar) ៩.ហ្វីលីពីន (Philippines) ១០.ទីម័រឡេស្ត (Timor Leste) ១១.ចិន (China) ១២.ជប៉ុន (Japan) ១៣.កូរ៉េខាងត្បូង (South Korea) ១៤.កូរ៉េខាងជើង (North Korea) ១៥.អូស្ត្រាលី (Australia) ១៦.ឥណ្ឌា (India) ១៧.បង់ក្លាដេស្ហ (Bangladesh) ១៨.ស្រីលង្កា (Sri Lanka) ១៩.នេប៉ាល់ (Nepal) ២០.ទួរគី (Turkey) […]