ដំណឹងល្អ!! សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញកន្លែងលក់អង្ករបញ្ចុះថ្លៃពី «១ម៉ឺន ទៅ២ម៉ឺនរៀលក្នុងមួយបេ (៥០គីឡូក្រាម) » ដើម្បីជួយសម្រាលបន្ទុកដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងពេលបិទខ្ទប់។
Month: April 2021
លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ19។
លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ19 បានឲ្យដឹង នៅថ្ងៃទី18ខែមេសា ឆ្នាំ2021នេះថា ក្រសួងនឹងចាប់ផ្ដើមអនុវត្ដ ការធ្វើតេស្ដរហ័សរកមេរោគកូវីដ19 ដែលមានឈ្មោះថា «COVID-19 Ag RAPID TEST DEVICE» នៅគ្រប់ទីតាំងដែលសង្ស័យទាំងអស់ ទាំងនៅរាជធានី ភ្នំពេញ និងតាមបណ្ដាលខេត្ដក្រុង ដែលមានហានិភ័យខ្ពស់។
សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ Group Telegram ដែលមានឈ្មោះថា “ក្រុមការងារចេញលិខិតអនុញ្ញាតធ្វើដំណើរ” ក្នុងគោលបំណងផ្តល់សិទ្ធិក្នុងការធ្វើដំណើរជូនដល់អ្នកដែលមានភារកិច្ចចំបាច់បំផុត ។
សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ Group Telegram ដែលមានឈ្មោះថា “ក្រុមការងារចេញលិខិតអនុញ្ញាតធ្វើដំណើរ” ក្នុងគោលបំណងផ្តល់សិទ្ធិក្នុងការធ្វើដំណើរជូនដល់អ្នកដែលមានភារកិច្ចចំបាច់បំផុត ។ ដូចចែងក្នុងករណីលើកលែងនៃប្រកា2ថ្មី និងប្រកា3ថ្មី នៃសេចក្តីសម្រេចលេខ 50 ចុះថ្ងៃទី17 ខែមេសា ឆ្នាំ2021 ស្តីពីការអនុវត្តវិធានការក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។ អ្នកដែលមានភារកិច្ចចាំបាច់បំផុត និងមានចែងក្នុងករណីករណីលើកលេង ដែលមានបំណងស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរ សូមសាកសួរព័ត៌មានបន្ថែម និងបំពេញពាក្យស្នើសុំតាមគ្រុប Telegram ប្រចាំខណ្ឌទាំង14។ សូមជ្រើសរើសមូលដ្ឋានខណ្ឌដែលត្រូវស្នើសុំ ដោយចុចនូវ Link Telegram ដូចខាងក្រោម! រដ្ឋបាលរាជធានីភ្នំពេញ https://t.me/ppenhcityhall 1. រដ្ឋបាលខណ្ឌចំការមន https://t.me/ppchamkarmon 2. រដ្ឋបាលខណ្ឌដូនពេញ https://t.me/ppdaunpenh 3. រដ្ឋបាលខណ្ឌ7មករា https://t.me/pp7makara 4. រដ្ឋបាលខណ្ឌទួលគោក https://t.me/pptoulkork 5. រដ្ឋបាលខណ្ឌដង្កោ https://t.me/ppdangkour 6. រដ្ឋបាលខណ្ឌមានជ័យ https://t.me/ppmeanchey 7. រដ្ឋបាលខណ្ឌឫស្សីកែវ https://t.me/pprussiekeo 8. រដ្ឋបាលខណ្ឌសែនសុខ […]
នៅព្រឹកថ្ងៃអាទិត្យ ទីថ្ងៃ18 ខែមេសា ឆ្នាំ2021នេះ រដ្ឋបាលរាជធានី ភំ្នពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការងាររឹតបណ្ដឹងការបិទខ្ទប់តាមច្រកចេញ-ចូលនានាក្នុងរាជធានី ភ្នំពេញ។
នៅព្រឹកថ្ងៃអាទិត្យ ទីថ្ងៃ18 ខែមេសា ឆ្នាំ2021នេះ រដ្ឋបាលរាជធានី ភំ្នពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការងាររឹតបណ្ដឹងការបិទខ្ទប់តាមច្រកចេញ-ចូលនានាក្នុងរាជធានី ភ្នំពេញ ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ50សស រ ចុះថ្ងៃទី17 ខែមេសា ឆ្នាំ2021ស្ដីពីការកែសម្រួលវិធានការដែលត្រូវអនុវត្ត អំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាបណ្តោះអាសន្នសម្រាប់ 14 ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19៕
ឥឡូវនេះផ្សារឌុយមិច ឬ ហៅផ្សារសេរីភាព ដែលមានទីតាំងស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានី ភ្នំពេញ។
ឥឡូវនេះផ្សារឌុយមិច ឬ ហៅផ្សារសេរីភាព ដែលមានទីតាំងស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានី ភ្នំពេញ។ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរនិងអ្នកដើរផ្សារជាប្រចាំនៅផ្សារឌុយមិច ចាប់ពីថ្ងៃទី10 ខែមេសា ដល់ថ្ងៃទី16 ខែមេសា ឆ្នាំ2021ព្រោះមានអ្នកជំងឺកូវីដ19បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ សូមមេត្តាពាក់ម៉ាសលាងដៃ នឹងសាប៊ូ ឬអាកុល មុនទៅផ្សារនឹងមកពីផ្សារវិញ។ ដូច្នេះប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ19 ដែលមានទីតាំងនៅ! វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣ មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក […]
នារសៀល ថ្ងៃទី17ខែមេសា ឆ្នាំ2021នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាសមាជិកគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) ។
នារសៀល ថ្ងៃទី17ខែមេសា ឆ្នាំ2021នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាសមាជិកគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ឆ្លងសេចក្តីសម្រេច ស្តីពី ការកែសម្រួលវិធានការ ដែលបានត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-19 តាមរយៈវីដេអូពីចម្ងាយ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អ្នកល្មេីសបម្រាមនៅតែមាន ថ្ងៃនេះ មានអ្នកលួចចល័តទីចូលមកខេត្តព្រៃវែងថ្មី បានរកឃេីញវិជ្ជមានកូវីដ-19 ចំនួន5នាក់ បន្ថែមទៀត ដែលគាត់ជាអ្នកស្រុក សុីធរកណ្ដាល មកពីរាជធានី ភ្នំពេញ។
អ្នកល្មេីសបម្រាមនៅតែមាន ថ្ងៃនេះ មានអ្នកលួចចល័តទីចូលមកខេត្តព្រៃវែងថ្មី បានរកឃេីញវិជ្ជមានកូវីដ-19 ចំនួន5នាក់ បន្ថែមទៀត ដែលគាត់ជាអ្នកស្រុក សុីធរកណ្ដាល មកពីរាជធានី ភ្នំពេញ។ អ្នកទាំង 5នាក់ នឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា10 និងមាត្រា11 នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល 14ថ្ងៃ និងបន្ទាប់ពីព្យាបាលរួច។ នៅពេលនេះ គណៈកម្មការខេត្តបានកំពុងធ្វើការស្រាវជ្រាវព័ត៌មានស្តីពីកន្លែងដែលគាត់បានចេញដំណើរ និងមធ្យោបាយធ្វេីដំណេីរ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលដេីម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យបន្តទៀត។ ក្នុងនាមជាអាជ្ញាធរ និងកងកម្លាំង បានខិតខំការពារអាយុជីវិតបងប្អូនទាំងយប់ទាំងថ្ងៃមិនខ្លាចហត់នឿយទោះបីកាល:ទេស:ណាក៏ដោយ ដើម្បីប្រយុទ្ធប្រឆាំង ការពារទប់ស្កាត់ និងកាត់ផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ19 ចេញពីខ្លួនអ្នកនិងគ្រួសារអ្នក។ ពួកខ្ញុំក៏ខ្លាចឆ្លងជំងឺកូវីដ19 ដ៏កាចសាហាវ វាជាសត្រូវឥតស្រមោលខ្លាំងណាស់ តែវាជាតួនាទីភារកិច្ច និងកាតព្វកិច្ច។ ប្រភព៖ ឯកឧត្តម ជា សុមេធី