សម្រាប់ថ្ងៃទី 17 ខែតុលា ឆ្នាំ 2020 នេះ ពុំមានអ្នកឆ្លងមេរោគកូវីត19 ថ្មីឡើយ ហើយក៏គ្មានអ្នកជាសះស្បើយដែរ
ព័ត៌មានជាតិ
សៀមរាប សូមបញ្ជាក់ថាការផ្សព្វផ្សាយតាមfacebook អំពីទឹក ភ្នំគូលែន ឡើងខ្លាំងជារូបភាពមិនពិតកាលពីឆ្នាំ 2017 ហើយបច្ចុប្បន្នទឹកមានស្ថានភាពធម្មតាដូចរូបភាព កាលពីថ្ងៃទី 16 ខែតុលាឆ្នាំ 2020 នេះ
សូមបញ្ជាក់ថាអំឡុងពេលស្ថានភាពប្រទេសកម្ពុជាកំពុងតែជួបប្រទះនឹងជំនន់ទឹកភ្លៀងមានគណនីហ្វេសប៊ុក ឈ្មោះ អ៊ុកជួរ និងឈ្មោះ Mai Muon បានយករូបភាពទឹកឡើងខ្លាំងនៅតំបន់ ភ្នំគូលែន កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2017 មកបង្ហោះក្នុងគណនីហ្វេសប៊ុកឡើងវិញដែលជាសកម្មភាពធ្វើឲ្យបងប្អូនក៏ដូចជាសាធារណៈជនមានការភាន់ច្រឡំ។សូមជម្រាបថាស្ថានភាពទឹកនៅ ភ្នំគូលែន មានស្ថានភាពល្អប្រសើរនិងគ្រប់គ្រងបានដោយមិនទាន់ប្រកាសអាសន្ននោះទេ ដូច្នេះរដ្ឋបាល ខេត្ត សៀមរាប សូមស្នើឲ្យបងប្អូនផ្សព្វផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវមានមូលដ្ឋានច្បាស់លាស់ដោយមានបំណងផ្សព្វផ្សាយព័ត៌មានមិនពិតឬមានចេតនាបង្កការយល់ច្រឡំនិងអសន្តិសុខសង្គមគឺអាចប្រឈមចំពោះមុខច្បាប់។
ឯកឧត្តម គួច ចំរើន អភិបាល ខេត្ត ព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរឃុំ ស្រុក ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅឃុំ ទួលទទឹង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ
ឯកឧត្តម គួច ចំរើន អភិបាល ខេត្ត ព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរឃុំ ស្រុក ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅឃុំ ទួលទទឹង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនដោយសារជំនន់ទឹកភ្លៀងនិងនៅតាមខ្នងផ្ទះប្រជាពលរដ្ឋហើយបន្តចុះត្រួតពិនិត្យមើលតាមអូរ ប្រឡាយ រំដោះទឹកជំនន់ដោយបញ្ជា គ្រឿងចក្រចំនួន 9 គ្រឿង និងបែងចែកជា2 គោលដៅដើម្បីរំដោះទឹកចេញពីភូមិព្រមទាំងបានធ្វើការណែនាំឲ្យអាជ្ញាធរភូមិ ឃុំ ដែលនៅជិតជាមួយប្រជាពលរដ្ឋត្រូវតាមដានស្ថានភាពអាកាសធាតុឲ្យជាប់ជាប្រចាំបើសិនមានភាពចាំបាច់ត្រូវជួយសង្រ្គោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។