ព័ត៌មានជាតិ

យើងខ្ញុំទាំងអស់គ្នាសូមអបអរសាទរខួបទី 29 ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុង ប៉ារីស 23 តុលា។

យើងខ្ញុំទាំងអស់គ្នាសូមអបអរសាទរខួបទី 29 ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុង ប៉ារីស 23 តុលា។ ថ្ងៃ 23 តុលា ឆ្នាំ 2020 នេះគឺជាខួបទី 29 ឆ្នាំ នៃកិច្ចព្រមព្រៀង ទីក្រុង ប៉ារីស ហើយព្រះរាជាណាចក្រកម្ពុជាបានជួបនូវវិបត្តិដោយសារតែសង្គ្រាមស៊ីវិលជាបន្តបន្ទាប់ប៉ុន្តែក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេច តេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមសុីវិលទាំងស្រុងនៅឆ្នាំ 1998 ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញនិងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងនាមយើងជាយុវជនខ្មែរទាំងអស់សូមចូលរួមគាំទ្រនូវគោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេច តេជោ ហ៊ុនសែន ដែលបាននឹងកំពុងដឹកនាំ នាវាកម្ពុជា ក្នុងនោះក៏បានធ្វើឲ្យប្រជាពលរដ្ឋនិងប្រទេសជាតិទាំងមូលពោរពេញទៅដោយសុខសន្តិភាពនិងសម្បូររុងរឿងថ្កើនថ្កាន ជយោសន្តិភាព។

ព័ត៌មានជាតិ

សរុបប្រជាពលរដ្ឋដែលបានស្លាប់ក្នុងជំនន់ទឹកភ្លៀងចំនួន 39 នាក់ ចំណែកខេត្ត បន្ទាយមានជ័យ ស្លាប់រហូតដល់ 22 នាក់។

សរុបប្រជាពលរដ្ឋដែលបានស្លាប់ក្នុងជំនន់ទឹកភ្លៀងចំនួន 39 នាក់ ចំណែកខេត្ត បន្ទាយមានជ័យ ស្លាប់រហូតដល់ 22 នាក់។ តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានគូសបញ្ជាក់ថាគិតចាប់ពីថ្ងៃទី 1 ខែកញ្ញារហូតដល់ថ្ងៃទី 22 ខែតុលា ឆ្នាំ 2020 នេះ ប្រជាពលរដ្ឋដែលបានស្លាប់ចំនួន 39 នាក់ហើយ ចំណែកឯខេត្តបន្ទាយមានជ័យ មានចំនួនអ្នកស្លាប់ច្រើនជាងគេរហូតដល់ទៅ 22នាក់ ហើយខេត្តដែលបានស្លាប់ប្រជាពលរដ្ឋក្នុងនោះដែរមានដូចជាខេត្ត ពោធិ៍សាត់ 6 នាក់ បន្ទាយមានជ័យ 22 នាក់ ប៉ៃលិន1នាក់ ខេត្ត ព្រះសីហនុ 2នាក់ ខេត្ត កំពង់ធំ 6 នាក់ ខេត្តស្ទឹងត្រែង 1 នាក់ និងខេត្ត កំពង់ឆ្នាំង 1នាក់។ ចំណែកប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់និងផលប៉ះពាល់មានប្រមាណ 120785 គ្រួសារ ស្មើនឹងចំនួនប្រជាជន 483140 នាក់។ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកគ្រោះទឹកជំនន់នេះគឺជាការលំបាកមួយទៀតបន្ថែមពីលើវិបត្តិកូវីដ […]

ព័ត៌មានជាតិ

ជើងខ្លាំងចិន បាញ់ជើងខ្លាំងចិន ចាប់ឃាត់ខ្លួនបាន 4 នាក់និងរងរបួសចំនួនពីរនាក់។

ជើងខ្លាំងចិន បាញ់ជើងខ្លាំងចិន ចាប់ឃាត់ខ្លួនបាន 4 នាក់និងរងរបួសចំនួនពីរនាក់ កាលពីរំលងអាធ្រាត្រថ្ងៃទី 22 ខែតុលា ឆ្នាំ 2020 វេលាម៉ោង 2 និង 00 នាទី មានករណីប៉ុនប៉ងធ្វើឃាតដោយប្រើអាវុធខ្លីបាញ់រះចំនួន 10 គ្រាប់ បណ្ដាលឱ្យរងរបួសចំនួនពីរនាក់។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ ខេត្ត ព្រះសីហនុ បានបញ្ជាកម្លាំងជំនាញឲ្យចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួនបានចំនួន 4 នាក់ ហើយការបាញ់រះនេះស្ថិតនៅចំណុច មហោស្របចាស់ ក្រុម 4 ភូមិ 2 សង្កាត់ 2 ក្រុង ព្រះសីហនុ បណ្ដាលឲ្យរងរបួសជនជាតិចិនចំនួនពីរនាក់ ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន: រថយន្ត ហាំមើ ផ្លាកលេខ 2Bl.72 60 ភ្នំពេញ។ អាវុធខ្លីមួយដើមម៉ាក CZ.75 គ្រាប់ 20គ្រាប់ បង់មួយនឹងរលប់លេខ។ សំបកកាទូសចំនួន 10 សំបក។ […]

ព័ត៌មានជាតិ

ខ្លាំងណាស់មែនហ៊ានបង្ហោះលក់កាំភ្លើងតាមបណ្ដាញសង្គមពេលនេះអស់ល័ក្ខត្រូវនគរបាលខេត្ត ស្វាយរៀង ចាប់ខ្លួនបាន។

ខ្លាំងណាស់មែនហ៊ានបង្ហោះលក់កាំភ្លើងតាមបណ្ដាញសង្គមពេលនេះអស់ល័ក្ខត្រូវនគរបាលខេត្ត ស្វាយរៀង ចាប់ខ្លួនបាន។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការ នគរបាលជាតិ បានបញ្ជាផ្ទាល់ទៅលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិជ្ជា នៅថ្ងៃទី 20 ខែតុលា ឆ្នាំ 2020 នេះដើម្បីតាមចាប់ជនសង្ស័យឈ្មោះ អ៊ាន សម្បត្តិ អាយុ 32 ឆ្នាំនៅចំណុចភូមិ ទួលស្រងាំ ឃុំ ម្រាម ស្រុក រមាសហែកខេត្ត ស្វាយរៀង ដែលហ៊ានសព្វផ្សាយនិងលក់កាំភ្លើងគ្រប់ប្រភេទតាមបណ្ដាញសង្គម។ លោកឧត្តមសេនីយ៍ទោ រៀល សុភាអនុប្រធាន នាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលបានដឹកនាំការស្រាវជ្រាវនិងបង្ក្រាបករណីនេះ បានបញ្ជាក់ថាជនសង្ស័យនេះបានបង្កើតគណនេយ្យ ហ្វេសប៊ុក ជាច្រើនសុទ្ធតែជាគណនេយ្យក្លែងក្លាយហើយធ្វើការផ្សព្វផ្សាយលក់កាំភ្លើងខ្លីទំនើបៗកាំភ្លើងបាញ់សត្វ និងកាំភ្លើង គ្រប់ប្រភេទ។ ជាមួយគ្នានេះលោក ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្ដេជ្ញាថានឹងបន្តសម្អាតការជួញដូរអាវុធខុសច្បាប់តាមប្រព័ន្ធបច្ចេកវិទ្យា នេះតទៀត ហើយលោក ឧត្តមសេនីយ៍ឯក ជា ពៅ […]

ព័ត៌មានជាតិ

ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលនិងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្ដេច តេជោ ហ៊ុន សែន ។

ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលនិងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្ដេច តេជោ ហ៊ុន សែន  បានរួមដំណើរដោយលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនិងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌ មានជ័យ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន 75 គ្រួសារ នៅក្នុងភូមិ ព្រែកតាគង់ 1 សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅរសៀលថ្ងៃទី 21 ខែតុលា ឆ្នាំ 2020 នេះ។

ព័ត៌មានជាតិ

សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តចុះសួរសុខទុក្ខនិងចែកស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្រុង ប៉ោយប៉ែត និងស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី 22 ខែតុលាឆ្នាំ 2020 នេះ។។

សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តចុះសួរសុខទុក្ខនិងចែកស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្រុង ប៉ោយប៉ែត និងស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី 22 ខែតុលាឆ្នាំ 2020 នេះ។

ព័ត៌មានជាតិ

ល្ងាចថ្ងៃទី 21 ខែតុលា ឆ្នាំ 2020 កាលពីវេលាម៉ោង 5 និង 25 នាទី មានករណីអគ្គិភ័យមួយកំពុងឆាបឆេះក្លឹបហា55នៅផ្លូវលេខ 240 កែងផ្លូវ 55 សង្កាត់ ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញ។

ល្ងាចថ្ងៃទី 21 ខែតុលា ឆ្នាំ 2020 កាលពីវេលាម៉ោង 5 និង 25 នាទី មានករណីអគ្គិភ័យមួយកំពុងឆាបឆេះក្លឹបហា55នៅផ្លូវលេខ 240 កែងផ្លូវ 55 សង្កាត់ ចតុមុខ ខណ្ឌដូនពេញរាជធានីភ្នំពេញ បើតាមសេចក្ដីរាយការណ៍នៅពេលនេះកងកម្លាំងសមត្ថកិច្ចកំពុងចេញអន្តរាគមន៍ដើម្បីជួយសង្គ្រោះនិងពន្លត់អគ្គីភ័យព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ។

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 21 ខែតុលាឆ្នាំ 2020 នេះ ឯកឧត្តម បណ្ឌិតប៉ែន ស៊ីម៉ន អញ្ជើញចូលរួមពិធីចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្ត កំពត និងមានការចូលរួមពីឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត កំពត

នៅព្រឹកថ្ងៃទី 21 ខែតុលាឆ្នាំ 2020 នេះ ឯកឧត្តម បណ្ឌិតប៉ែន ស៊ីម៉ន អញ្ជើញចូលរួមពិធីចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្ត កំពត និងមានការចូលរួមពីឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត កំពត

ព័ត៌មានជាតិ

សម្ដេច តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យតាមរកម្ចាស់លិខិតមួយសន្លឹកដែលផ្ញើជូនបងប្អូនកងទ័ព

សម្ដេច តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យតាមរកម្ចាស់លិខិតមួយសន្លឹកដែលផ្ញើជូនបងប្អូនកងទ័ព។ហើយក៏ល្បីដល់សម្ដេច តេជោ ហ៊ុនសែន ដែលមានខ្លឹមសារដូចខាងក្រោម។សម្ដេច តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យតាមរកម្ចាស់លិខិតមួយសន្លឹកដែលផ្ញើជូនបងប្អូនកងទ័ព។ ហើយក៏ល្បីដល់សម្ដេច តេជោ ហ៊ុនសែន ដែលមានខ្លឹមសារដូចខាងក្រោម។

ព័ត៌មានជាតិ

បងប្អូនចាំគាត់ម្នាក់នេះបានទេអ្នកដែលចូលចិត្តប្រលងកម្មវិធីធ្វើម្ហូប

បងប្អូនចាំគាត់ម្នាក់នេះបានទេ អ្នកដែលចូលចិត្តប្រលងកម្មវិធីធ្វើម្ហូ បើយោងតាមគណនី facebook ដែលមានឈ្មោះថា Mey Heng ដែលទើបបង្ហោះមុននេះបន្តិចថាចូលរួមរំលែកទុក្ខផងពូគាត់និងគ្រួសារខ្ញុំរាប់អានគ្នាយូរមកហើយចេញចូលផ្ទះដូចបងប្អូន ពេលទទួលដំណឹងមួយនេះគឺពិតជាសោកស្ដាយខ្លាំងណាស់សូមពូទៅឲ្យបានសុខ គាត់ទើបតែខូចមុននេះបន្តិចទេ។ សូមបញ្ជាក់ផងដែរថា Chef រិទ្ធី គាត់បានទទួលមរណភាពទៅហើយដោយសារជំងឺ ក្រិនថ្លើម និងរបេងសួត តាំងពីយូរណាស់មកហើយ។