ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យ ចំនួន ២ ពាក់ព័ន្អនឹងការគ្រប់គ្រងនគរបាលជាតិ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យ ចំនួន ២ ទីមួយ គឺអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា និងទីពីរ អនុក្រឹត្យស្តីពីការដាក់មន្ត្រីនគរបាលជាតិ ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស នៅសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ។ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា មានគោលបំណងប្រមូលលិខិតបទដ្ឋានគតិយុត្តនៅរាយប៉ាយឱ្យមកនៅក្នុងអនុក្រឹត្យតែមួយ ពង្រឹងវិន័យមន្រ្តីនគរបាលជាតិឱ្យកាន់តែប្រសើរ ពិសេសទាក់ទងការលើកកម្ពស់កិត្យានុភាព ឧត្តមភាព សេចក្ដីថ្លៃថ្នូរ ជំនឿទុកចិត្ត និងកិត្តិយស និងធ្វើទំនើបកម្មកងកម្លាំងនគរបាលជាតិឱ្យស្របតាមស្ថានភាពជាក់ស្ដែង និងការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា មាន ៩ជំពូក និង ៣៥មាត្រា ចែងអំពីបទប្បញ្ញត្តិទូទៅ ឯកសណ្ឋាននគរបាលជាតិកម្ពុជា សញ្ញានគរបាលជាតិកម្ពុជា ទង់នគរបាលជាតិកម្ពុជា ការផ្គត់ផ្គង់ឯកសណ្ឋាន និងសញ្ញាសម្គាល់នគរបាលជាតិកម្ពុជា បទប្បញត្តិដោយឡែក ទណ្ឌកម្ម អន្តរប្បញ្ញត្តិ […]
ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី17 ខែមេសា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមព្រះរាជពិធីស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា របស់ឯកឧត្តម ស៊ី ជីនពីង ( XI JINPING ) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
នាព្រឹកថ្ងៃទី17 ខែមេសា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមព្រះរាជពិធីស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា របស់ឯកឧត្តម ស៊ី ជីនពីង ( XI JINPING ) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ #dolynews
នាព្រឹកថ្ងៃទី14 ខែមេសា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគទេវី របស់គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅក្តារបែនខាងកើតប្រាសាទបាយ័ន ក្នុងទឹកដីខេត្តសៀមរាប។
នាព្រឹកថ្ងៃទី14 ខែមេសា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគទេវី របស់គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅក្តារបែនខាងកើតប្រាសាទបាយ័ន ក្នុងទឹកដីខេត្តសៀមរាប។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងបើកសង្ក្រាន្តព្រៃវែង ដោយបញ្ជាក់ពីឆន្ទះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្កលក្ខណៈឱ្យពលរដ្ឋសប្បាយគ្រប់ទីកន្លែង!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងបើកសង្ក្រាន្តព្រៃវែង ដោយបញ្ជាក់ពីឆន្ទះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្កលក្ខណៈឱ្យពលរដ្ឋសប្បាយគ្រប់ទីកន្លែង! សង្ក្រាន្តព្រៃវែងឆ្នាំ២០២៥ បានប្រារព្ធពិធីបើកហើយនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា។ ថ្លែងពីវេទិកាអធិបតីរៀបចំកណ្តាលក្រុងព្រៃវែង ឯកឧតម្តអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់អង្គពិធីថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការបង្កលក្ខណៈដល់ប្រជាពលរដ្ឋបានកម្សាន្តសប្បាយរីករាយ នៅក្នុងឱកាសឆ្នាំថ្មីតាមរយៈការបន្តជំរុញឱ្យរដ្ឋបាលរាជធានី-ខេត្ត រៀបចំនូវកម្មវិធីសង្ក្រាន្តចាប់ពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ក្រុងស្រុកខណ្ឌ ខណៈនៅខេត្តសៀមរាបមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏ធំ រង់ចាំទទួលស្វាគមន៍ប្រជាពលរដ្ឋទូទាំងប្រទេស និងភ្ញៀវទេសចរអន្តរជាតិ។ សម្រាប់សង្ក្រាន្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត បានរំឭកអំពីបទពិសោធរយៈពេលជាងដប់ឆ្នាំមុន ដែលឯកឧត្តមបានដឹកនាំរៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្តនៅមូលដ្ឋានស្រុកកម្រិតតិចតួចប៉ុណ្ណោះ ក៏ប៉ុន្តែអាស្រ័យដោយការគាំទ្រពីប្រជាពលរដ្ឋ ការគាំទ្រពីសប្បុរសជន និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់កម្រិតនៃរដ្ឋបាលខេត្ត និងក្រុមការងារ ស.ស.យ.ក. សង្ក្រាន្តព្រៃវែងបានពង្រីកទ្រង់ទ្រាយកាន់តែធំ ដោយទទួលបងប្អូនប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះកកុញ់លើសពីការស្មាន។ ក្នុងន័យនេះ ឯកឧត្តមឧត្ដមអភិសន្តិបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្តព្រៃវែង និងនៅទូទាំងប្រទេសសូមយកចិត្តទុកដាក់លើការធ្វើចរាចរណ៍ប្រកបដោយសុខសុវត្ថិភាព កុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីនេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត […]
នាព្រឹកថ្ងៃទី12 ខែមេសា ឆ្នាំ2025នេះ លោក សម សេរី អតីតប្រធានរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលរស់នីរទេសខ្លួននៅប្រទេសដាណឺម៉ាក បានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីរស់នៅនីរទេសខ្លួនអស់រយៈពេលជាច្រើនឆ្នាំ លោកបានធ្វើដំណើរតាមយន្តហោះ ហើយចូលចតនៅព្រលានយន្តហោះខេត្តសៀមរាប។
នាព្រឹកថ្ងៃទី12 ខែមេសា ឆ្នាំ2025នេះ លោក សម សេរី អតីតប្រធានរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលរស់នីរទេសខ្លួននៅប្រទេសដាណឺម៉ាក បានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីរស់នៅនីរទេសខ្លួនអស់រយៈពេលជាច្រើនឆ្នាំ លោកបានធ្វើដំណើរតាមយន្តហោះ ហើយចូលចតនៅព្រលានយន្តហោះខេត្តសៀមរាប។ សូមរំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី6 ខែមេសា ឆ្នាំ2025 បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លើកលែងទោសឱ្យរូបលោក សម សេរី ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស លើសំណុំរឿងចំនួន 6ករណី ដើម្បីវិលចូលប្រទេស របស់មេដឹកនាំរដ្ឋាភិបាលនីរទេសនេះ។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបួងសួងសុំសេចក្ដីសុខនិងជោគជ័យកម្មវិធីសង្ក្រាន្តព្រៃវែង
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបួងសួងសុំសេចក្ដីសុខនិងជោគជ័យកម្មវិធីសង្ក្រាន្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវៃង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខ និងភាពជោគជ័យសម្រាប់កម្មវិធីសង្ក្រាន្តព្រៃវែង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ កិច្ចបួងសួងបានប្រព្រឹត្តទៅ តាមគន្លងប្រពៃណីជាតិ និងទំនៀមទម្លាប់អ្នកខេត្តព្រៃវែង នៅទីសក្ការៈទួលបារាយណ៍អណ្ដែត ប៉ែកអាគ្នេយ៍ក្រុងព្រៃវែង ដោយឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ បានបូជាទៀនធូប ផ្កាភ្ញី និងគ្រឿងដង្វាយ អមដោយការប្រគុំភ្លេងពិណពាទ្យ និងសំឡេងបន្ទរបួងសួងពីបណ្ដាអ្នកចូលរួមយ៉ាងកុះករ។ បញ្ចប់កិច្ចនៅទួលបារាយណ៍អណ្ដែត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងមន្រ្តីអ្នកមុខអ្នកការ និងក្រុមការងារយុវជន រួមទាំង ស.ស.យ.ក. ខេត្ត បានបន្តប្រារព្ធកិច្ចបួងសួងនៅអគារតម្កល់ទូក ង សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី ដែលជាទូងវែងជាងគេលើពិភពលោក នៅមុខសាលាខេត្តព្រៃវែង។ សូមបញ្ជាក់ថា […]